ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​អ្នក​សារព័ត៌មាន១រូបជិះម៉ូតូ​សុខៗ ត្រូវ​ឡាន១គ្រឿងបុ.ក

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​មួយរូប​ប្រចាំ​ខេត្ត​ប៉ៃលិន រង​របួសធ្ងន់ បាក់ជើង​ឆ្វេង ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង រីឯ​យុវជន​ម្នាក់​​ទៀត​រង​របួសស្រាល ខណ​:​ជនរងគ្រោះទាំង២នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​​កំពុងធ្វើដំណើ​រ​តាម​ផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ​បើកបរ​រថយន្ត​ស្ទូច​១​គ្រឿង បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​មួយរូប​ប្រចាំ​ខេត្ត​ប៉ៃលិន រង​របួសធ្ងន់ បាក់ជើង​ឆ្វេង ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង រីឯ​យុវជន​ម្នាក់​​ទៀត​រង​របួសស្រាល ខណ​:​ជនរងគ្រោះទាំង២នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​​កំពុងធ្វើដំណើ​រ​តាម​ផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ​បើកបរ​រថយន្ត​ស្ទូច​១​គ្រឿង បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ក្រោយ​ជន​បង្ក​បើកបរ​រថយន្ត​បុក​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល ​ក៏​បើករថយន្ត​បម្រុង​គេចខ្លួន​ទៅ​ផ្ទះ​របស់​ខ្លួន ស្រប​ពេល​សាច់ញាតិ​ជន​រង​គ្រោះ​ឃើញ​ទាន់ ក៏​ជិះ​ម៉ូតូ​តាម​ទៅ​សួរនាំ ស្រាប់តែ​ចេញ​មក​រករឿង​បម្រុង​វាយដំ​ថែម​ទៀត ។

ហេតុការណ៍​​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះទាំង​​​២នាក់​ខាងលើ​ ​ម្នាក់​ឈ្មោះ នួន ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួសស្រាល ជា​អ្នកបើកបរ​ម៉ូតូមួយគ្រឿង​ ម៉ាក​ឌ្រី​ម​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-3597 រង​ការ​ខូច​ខាត​មធ្យម ​និង​ម្នាក់ទៀត​ឈ្មោះ សេង សារី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រង​របួសធ្ងន់ បាក់ជើង​ឆ្វេង ត្រូវជា​ប្រពន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍មួយរូប​ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិន ។ ចំណែក​ជន​បង្កមាន​ឈ្មោះ ទៀង ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​បើកបរ​រថយន្ត​​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់​​ដាយ ​ពណ៌​ខៀវ (​ប្រភេទ​២,៥​តោន​) ពាក់​ស្លាក​លេខ ន ​០១៧៥-​ភព​៣ រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ និង​យុវជន​ម្នាក់​បាន​បើកបរ​ម៉ូតូ​១​គ្រឿង​ទៅ​ទិញ​អង្ករ​នៅ​ផ្សារ​ប៉ា​ហ៊ី លុះ​ត្រឡប់​មក​វិញ ​ត្រង់​​ផ្លូវបំ​បែក​ជា​បួន បម្រុង​នឹង​បត់​ឆ្វេង ស្រាប់តែ​រថយន្ត​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ពីក្រោយយ៉ាង​​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​ស្រាលទាំង២នាក់​​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ជន​បង្ក​បាន​បើករថយន្ត​គេច​ទៅ​ផ្ទះ​របស់​ខ្លួន តែ​ត្រូវ​បាន​បងប្អូន និង​ក្រុម​គ្រួសាររបស់​​ជន​រង​គ្រោះ​ឃើញ​ទាន់ ក៏​ដេញ​តាម​ទៅ​ដល់​ផ្ទះ ស្រាប់តែ​រូបគេ​ចេញ​មក​រករឿង​ដេញ​វាយ​ទាត់​ធាក់ ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ចំណែក​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន​ម្នាក់ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះមក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ បត់​ឆ្វេង​ក៏​ត្រូវ​រថយន្ត​ខាងលើ​បុក​ចំ​ពីក្រោយយ៉ាង​​ពេញទំហឹង លុះ​ឃើញ​បែប​នេះ ជន​បង្ក​ក៏​បាន​បើករថយន្ត​គេច​ទៅ​ផ្ទះ ។

តាម​ប្រភពដដែល​​​បាន​បន្ត​ទៀត​ថា ជន​បង្ក​ពិតជា​បាន​ផឹកស្រា​ស្រវឹង​ពិតប្រាកដ​មែន ។

តាម​ប្រភព​ដដែល​​បាន​បន្ត​ទៀត​ថា តែ​ខាង​នគរបាល​នឹង​សាកសួរ​ភាគី​ម្ខាង​ទៀត ដើម្បី​បាន​ចំលើយ​ត្រឹមត្រូវ ហើយ​រៀបចំ​ធ្វើការ​ដោះស្រាយ​ជូន​ជន​រង​គ្រោះ​ខាងលើ ឱ្យ​មាន​តម្លាភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ