ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ក្រុម​​ឌឺដងដាក់គ្នា​​ចុះឡើងៗ វា.យគ្នា​ផ្អើលភូមិព្រៃទា​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ពីរ​ក្រុម​ជិះ​ម៉ូតូ​លឿន​ស្រែក​ឌឺដង​ដាក់​គ្នា​ រួច​ឈប់​ម៉ូតូ​ចុះ​វា.យ​គ្នា​បង្កការ​ភ្ញាក់​ផ្អើលដល់​​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានីភ្នំពេញ ៖ យុវជន​ពីរ​ក្រុម​ជិះ​ម៉ូតូ​លឿន​ស្រែក​ឌឺដង​ដាក់​គ្នា​ រួច​ឈប់​ម៉ូតូ​ចុះ​វា.យ​គ្នា​បង្កការ​ភ្ញាក់​ផ្អើលដល់​​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​​ខាងលើ​​ឈ្មោះ ចែ​ម សា​យ័ន្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជា សិលា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​ដឹក​ជ​ញ្ជួ​ន​អីវ៉ាន់​អន​ឡាញ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​​យ៉ាង​លឿនក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ស៊ុ​យ​ស៊ូ​គី​និ​ច​ពណ៌​សលាយ​លឿង ដែល​មិន​ចាំ​ស្លាក​លេខ មាន​គ្នា​ចំនួន​ពីរ​នាក់​ជិះ​បញ្ច្រាសទិស​ដៅ​គ្នា​ ហើយ​បាន​ស្រែក​ថាអោយ​គាត់​ថា «​ឯង​មើល​អី» ។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ​ភ្លាម​ៗ​នោះ​ដែរ ​​គាត់​ក៏​ឈប់​ម៉ូតូ​ស្រែក​ឌឺដង​តបត​ទៅ​វិញ បន្ទាប់​មក​ជនសង្ស័យ​បាន​នាំ​គ្នា​ឈប់​ម៉ូតូ​ចុះ​មក​វា.យ​ទៅ​លើ​​គាត់ ​ហើយគាត់​ក៏​​វា.យតប​ទៅ​វិញ​ទៅ​មក​ ​ហើយ​​ខាង​ភាគី​ជន​បង្ក​​បាន​វា.យ​ធ្វើ​អោយ​ដាច់​ខ្សែ​ក​របស់​គាត់​នឹង​វា.យ​ចំ​គាត់​មួយ​ដៃត្រង់​ចង្កា ខណៈ​ពេល​ភ្លាម​ៗ​​គាត់​ក៏​​បាន​ស្រែកអោយ​គេ​ជួយ​ នៅ​ពេល​នោះ​ដែរ ​គាប់​ជួន​កំលាំង​សមត្ថកិច្ច​កំពុង​តែ​ល្បាត​ក្នុង​គោលដៅ​ឃើញ​ហេតុការណ៍​កំពុង​តែ​ដេញ​វាយ​គ្នា​​បែបនេះ ក៏​ចាប់​ឃាត់ខ្លួន​បាន​ភាគី​បង្ក​ម្នាក់ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ ​ព្រមទាំង​ជន​រង​គ្រោះ​ទៅ​សួរនាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រ​ភព​​ព័ត៌មាន​ពី​​ជនបង្ក​​បាន​និយាយ​​ថា ​នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​ទើបតែ​ស្គាល់គ្នា​នៅ​កន្លែង​ផឹកស៊ី លុះ​ក្រោយមក​គាត់​ក៏​សុំ​ជិះ​ម៉ូតូ​ដោយសារ​ជាមួយ​ ដើម្បីត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មានរឿង​នាំ​គ្នា​ជួយ​ព្រួត​វា.យ​គ្នា​ ចំណែក​ដៃគូ​របស់​គាត់​បាន​រត់គេច​បាត់​ទៅ​ ៕​

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​កំលាំង​សមត្ថកិច្ច​បាន​សួរនាំ​ទៅ​លើ​ភាគី​បង្ក​ហើយ​ជន​បង្ក​ក៏​សារភាព​ថា​ពួក​គាត់​ពិតជា​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ