ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! អាជ្ញាធរសម្រេចបិទខ្ទប់ផ្សារចាស់ ពាក់ព័ន្ធជំងឺកូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចចំរុះខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី ១២ ខែមេសានេះ បានចុះប្រតិបត្តិការសម្រេចបិតខ្ទប់ផ្សារចាស់ទាំងមូល ក្រោយរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់​ ។ អាជ្ញធរបានចុះបិទខ្ទប់…

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចចំរុះខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី ១២ ខែមេសានេះ បានចុះប្រតិបត្តិការសម្រេចបិតខ្ទប់ផ្សារចាស់ទាំងមូល ក្រោយរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់​ ។

អាជ្ញធរបានចុះបិទខ្ទប់ ក្រោយសង្ស័យពាក់ព័ន្ធនឹងកូវីដ ១៩ ហើយនឹងសម្រួលឱ្យក្រុមគ្រូពេទ្យ យកសំណាកអាជីវករនិងអ្នកពា់ព័ន្ធដើម្បីធ្វើតេស្ត ។ អាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានសហការជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ កំពុងចុះបិទ ទីរួមផ្សារចាស់ បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានកូវីត-១៩ ។


ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ១៥នាទី យោងតាមបទបញ្ជារបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវព័ទ្ធជុំវិញផ្សារ ។ ការបិទផ្សារចាស់នេះ គឺបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ដែលជាអាជីវករក្នុងផ្សារ និងមានការរាយការណ៍ថាមានអ្នកកើតកូវីដ-១៩ ផ្សេងទៀតធ្លាប់បានចេញ-ចូលផ្សារចាស់នេះផងដែរ ។

មន្ត្រីសាលាខណ្ឌដូនពេញមួយរូបបានលួចខ្សឹបឲ្យដឹងថា ការបិទផ្សារចាស់នាព្រឹកថ្ងៃទី១២ មេសានេះ គឺធ្វើឡើងតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញក្រោយពីរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩បានចូលផ្សារចាស់ ។ ហើយការបិទផ្សារនេ៖ដែរគឺធ្វើឡើងមិនបានប្រាប់អាជីវករលក់ដូរក្នុងផ្សារមុននោះទេ ។ កាលពថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១កន្លងមកនេះរដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូប ជាប់នឹងតូបឈ្មោះ សុខ ប៉ែងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និងតូបលេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា។

រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ៖ ពេលទៅយកសំណាកត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ។ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការតូបរបស់ឈ្មោះ សុខ ប៉ែងសុន ឡើងវិញឡើយ)។ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករពាក់ព័ន្ធទាំងអស់ នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩គ្រប់ៗគ្នាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកាចសាហាវ កូវីដ-១៩នេះ៕

សូមបញ្ជាក់ថាពាក់ព័ន្ធនឹងការផ្ទុះឡើងក្នុងសហគមន៍២០កុម្ភៈ មានផ្សារជាច្រើនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដូចជាផ្សារអូរឫស្សី ត្រូវបានបិទផ្អាកជាបណ្តោះអាសន្នទាំងស្រុង ក្រោយរកឃើញអាជីវករ ក្រុមគ្រួសារនិងសន្តិសុខផ្សារ ជាងរយនាក់បានឆ្លងកូវីដ-១៩ ។ ជាក់ស្តែង គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មាន​មនុស្សសរុបចំនួន ៣៤៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមានកូវីដ ១៩ ក្នុងចង្កោម ផ្សារអូរឫស្សី ខណៈមានផ្សារជាច្រើនទៀតដូចជា ផ្សារដើមគ ផ្សារស្ទឹងមានជ័យចាស់ ក៏ត្រូវបានបិទផ្អាកដោយកន្លែងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ