រាជធានីភ្នំពេញ ៖ យោងតាមការប្រតិកម្មពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមគេហទំព័រសារព័ត៌មាន Vice មានចំណងជើងថា These People Were Arrested by the Khmer Rouge and Never Seen again ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មានខាងលើ ដោយជនជាតិអៀកឡង់ ឈ្មោះ Matt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឱ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងនូវការគម្រាមកំហែងពីសំណាក់ពួកខ្មែរក្រហម។
ក្រសួងមិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានបំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។ សូមបន្តអានសេចក្តីប្រកាសរបស់ក្រសួងជាបន្តនៅខាងក្រោម ៖
ចែករំលែកព័តមាននេះ