ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ឡាន​នរ​គ​បាល​ប៉ះ​គ្នា​បណ្តាល​ឲ្យ​​បាត់បង់​ជីវិតមនុស្ស​ម្នាក់នៅខេត្តស្វាងរៀង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​រវាង​រថយន្ត និង​ម៉ូតូ​បង្ក​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​គួរ​ឲ្យ​សង្វេគ ។ ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១០​ខែមេសា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​០១…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​រវាង​រថយន្ត និង​ម៉ូតូ​បង្ក​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​គួរ​ឲ្យ​សង្វេគ ។ ករណី​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១០​ខែមេសា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​០១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៣០/១៣១ ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ដ​បង្ក​ម៉ា​ក្ស CAMRY ពណ៌​ស ពាក់​ផ្លា​ក​លេខ​នគរបាល 2.1463 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ ។ បើកបរ​ពី​លិចទៅ​កើត​រថយន្ដ​ខូចខាត​ធ្ងន់ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ម៉ា​ក្ស​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង ១J ១៤៦៣ បើកបរ​ដោយ​ឈ្មោះ​ជា សុភា​ស់​មុន្នី​រ័​ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង បើកបរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ពាក់មួក​សុវត្ថិភាព​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ ន​.​ប បើក​ពី​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន​ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ម៉ូតូ​លាន់​ដូច​រន្ទះ​ប៉ើង​ទាំង​ម៉ូតូ​ខ្ទាត​ទៅ​ដល់​របង​ផ្ទះ អ្នកស្រុក​ចម្ងាយ​ជិត​២០​ម៉ែត្រ រីឯ​ជន​រង​គ្រោះ​ផ្លោង​ឡើង​លើ​ធ្លាក់​មក​បោក​ក្បាល និង​ថ្នល់​បែកក្បាល​ធ្ងន់ធ្ងរ​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ ញាក់សាច់​ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​មធ្យោបាយ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុ អ្នកបើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​មិន​គោរព​សិទ្ធិ​អាទិភាព ។

រីឯ​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្ក​មាន​អ្នក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ឲ្យ​ដឹង​ថា គឺជា​មន្ត្រី​នគ​បាល​ខេត្តស្វាយរៀង​ដោយ​គេ​ស្គាល់​ថា រថយន្ត​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​យើង​ហ្នឹង​ទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ