ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុងព្រះសីហនុ​នឹង​ចាក់​វ៉ាក់សាំង​ដល់​អ្នក​រត់​តាក់ស៊ី រត់​ម៉ូតូឌុប និង​រត់​ម៉ូតូ​កង់​បី

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១០ ខែមេសា​នេះ​ថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី រត់​ម៉ូតូឌុប រត់​ម៉ូតូ​កង់​បី និង​អ្នក​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ផ្សេង​ទៀត​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១០ ខែមេសា​នេះ​ថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី រត់​ម៉ូតូឌុប រត់​ម៉ូតូ​កង់​បី និង​អ្នក​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ផ្សេង​ទៀត​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ក្រុងព្រះសីហនុ ។

លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី រត់​ម៉ូតូឌុប រត់​ម៉ូតូ​កង់​បី និង​អ្នក​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ផ្សេង​ទៀត នៅ​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​ស្អែក​នេះ នៅ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ តេ​ជោ​សែន​កម្មករ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ចាប់ពី​វេលា​ម៉ោង​០៧៖០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៥​រសៀល ៕

ក្នុងអំឡុងពេល​ប្រជាពលរដ្ឋ អ្នក​ប្រកប​មុខរបរ​រត់​តាក់ស៊ី រត់​ម៉ូតូឌុប រត់​ម៉ូតូ​កង់​បី និង​អ្នក​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ផ្សេង​ទៀត នៅ​ក្នុង​ក្រុងព្រះសីហនុ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វី​ដ​១៩ សូម​រក្សា​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ដើម្បី​បង្ការ​ហានិភ័យ នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សូម​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​១.៥ ម៉ែត្រ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​) និង​៣​កុំ (​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់ ចេញចូល កុំទៅ​កន្លែង​មនុស្ស​ច្រើន កុំ​ប៉ះពាល់​គ្នា​) របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ៕

ជាចុងក្រោយ រដ្ឋបាលខេត្តព្រះសីនុបានបន្តថា ពេល​អញ្ជើញ​ទៅ​ដល់​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ តេ​ជោ​សែន​កម្មករ សូម​ទំនាក់ទំនង​ទៅ​មន្ត្រី​ក្រុង​ប្រចាំការ​ចំនួន ០២​រូប គឺ​លោក លឹ​ម ភ​ត្រី (​ទូរស័ព្ទ​លេខ ០៧០ ៦៣៣ ៣៣៨) និង​លោក អ៊ឹម បូ​រិ​ទ្ធ (​ទូរស័ព្ទ​លេខ ០៨១ ៤០៣ ០៤០) ដែល​រង់ចាំ​សម្របសម្រួល​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ