ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញសមត្ថកិច្ច ជនសង្ស័យ ផ្តួលម៉ូតូ​ចោល ហើយរត់គេចខ្លួន បាត់ស្រមោល

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ បាន​​ជិះ​ល្បាត​ និង​ដកហូត​ម៉ូតូ ​AIR BLADE មួយគ្រឿង​ ដែល​ជនសង្ស័យ ​បាន​ទុក​ចោល​ រួច​រត់គេច​ខ្លួន…

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ បាន​​ជិះ​ល្បាត​ និង​ដកហូត​ម៉ូតូ ​AIR BLADE មួយគ្រឿង​ ដែល​ជនសង្ស័យ ​បាន​ទុក​ចោល​ រួច​រត់គេច​ខ្លួន ​បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច​ល្បាត​ កាលពីវេលាម៉ោង ​៩ និង ៣៥នាទី យប់​ថ្ងៃទី​៨ ខែ​មេសា​ ឆ្នាំ​២០២១ ត្រង់​ចំណុច​ទល់មុខ​ផ្សារ​ទំនើប ​AEON​1 តាមបណ្ដោយ​ផ្លូវ​ព្រះ​សុធារស​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។ 

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ ​បានឲ្យ​ដឹងថា​ នៅ​មុន​ពេល​កើតហេតុ​ កម្លាំងសមត្ថកិច្ច​​បាន​​ជិះ​ម៉ូតូ​ល្បាត​ ក្នុង​មូលដ្ឋាន ដើម្បី​ទប់​ស្កាត់​ និង​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​ នៅ​ក្នុង​មូលដ្ឋាន​ ដែល​អាច​កើត​ឡើង ដោយ​ប្រការណាមួយ។ ពេលដែល​ជិះ​ដល់ចំណុច​កើតហេតុ​ ក៏ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ ​បាន​បណ្ដើរ​មួយគ្រឿង​ ម៉ាក​ AIR BLADE ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1B-4002។ ដោយ​បណ្តើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស​ ទិសដៅ​ពី​ជើង​ទៅត្បូង​។ ភ្លាម​ៗ​នោះ​ ពេល​ដែល​ជនសង្ស័យ​បាន​ឃើញ​សមត្ថកិច្ច ​កំពុង​ជិះល្បាត​ ស្រាប់​តែ​ជនសង្ស័យ ​បាន​ទុក​ម៉ូតូ​​ចោល​ រួច​ក៏​រត់គេច​ខ្លួន​ចេញ​ពី​កន្លែង​កើតហេតុ​ បាត់​ស្រមោល​តែ​ម្ដង​។ 

សមត្ថកិច្ច​ ​ក៏​បាន​យក​ម៉ូតូនោះ ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់​ រង់ចាំស្រាវជ្រាវ​រក​ម្ចាស់​ ឲ្យ​មកទទួល​យកត្រលប់ទៅវិញ​។ តាមមើល​ជនសង្ស័យ​ លួច​ម៉ូតូ​នោះ ពីកន្លែងណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ