ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវនៅស្រុកចំនួន២ ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង បិទមិនអោយចេញចូល

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ គិតត្រឹមរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ការបិទការធ្វើដំណើរចេញចូលខេត្តរតនគិរី ព្រំប្រទល់​ស្រុកកូនមុំ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង គឺស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ មិនមានការ​ចរាចរណ៍ចេញចូលនោះទេ។ ចំណែកមួយកន្លែងទៀត…

ខេត្តរតនគិរី៖ គិតត្រឹមរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ការបិទការធ្វើដំណើរចេញចូលខេត្តរតនគិរី ព្រំប្រទល់​ស្រុកកូនមុំ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង គឺស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ មិនមានការ​ចរាចរណ៍ចេញចូលនោះទេ។ ចំណែកមួយកន្លែងទៀត ត្រូវបានបិទចរាចរណ៍ នៅព្រំប្រទល់ស្ពានស្រែពក ដែលជាប់នឹងខេត្តស្ទឹងត្រែងដែរ។

ការបិទការធ្វើដំណើរនេះ ត្រូវបានធ្វើឡើង ប្រកបដោយការយកចិត្តទុកដាក់ពីកងកម្លាំងទាំង ៣ប្រភេទ មន្រ្ដីជំនាញផ្នែកសុខាភិបាល និងមន្រ្ដីជំនាញស្រុក ប្រចាំការពេញ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីធានា​ឱ្យការអនុវត្តវិធានការនេះ មានប្រសិទ្ធភាព។

ការរឹតបន្ដឹងការចេញចូលខេត្តរតនគិរីនេះ បាន​ធ្វើឡើង ក្រោមបទបញ្ជារបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាបិទដំណើរចេញចូលខេត្តរតនគិរី ស្របតាម​សេចក្តីសម្រេចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសម្រេច ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ពីខេត្តមួយ ទៅខេត្តមួយ រួមទាំង​ការបិទជាបណ្តោះអាសន្ននូវរមណីយដ្ឋាន​ទេសចរណ៍ទាំងអស់ ទូទាំងប្រទេស ចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១​៩។​

យ៉ាងណាក៏ដោយ វិធានការបិទ​ដំណើរការចរាចរណ៍ឆ្លងខេត្តនេះ ត្រូវបាន​លើកលែង​ ចំពោះ​ការធ្វើដំណើររបស់​មន្រ្ដីរាជការសាធារណៈ ក្នុងគោលដៅបំពេញការងារ ឬបេសកកម្ម។ ការធ្វើដំណើររបស់កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ​ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណង ដើម្បីធ្វើចត្តាឡីស័ក។ រថយន្ដពន្លត់អគ្គិភ័យ រថយន្ដបម្រើសេវាដឹកជញ្ជូនសម្រាម រថយន្ដសង្រ្គោះបន្ទាន់របស់ពេទ្យរដ្ឋ និងឯកជន។ ការដឹកជញ្ជូនកម្មករ ទៅកាន់​ទីកន្លែងការងារ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួល​បាននូវសេវាសុខភាពចាំបាច់  និងបន្ទាន់ ដោយមិនអោយលើស៤នាក់។ ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕ ផង់ វិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ