ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​! តារា​ចាយ​ត្រគាក Kim Kardashian មានឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់ Forbes

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​តារា​ម៉ូ​ដែល​សិច​ស៊ី Kim Kardashian ថ្មី​ៗ​នេះ បាន​ជាប់​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​របស់​គេហទំព័រ Forbes ។ បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ…

សហរដ្ឋអាមេរិក ៖ កំពូល​តារា​ម៉ូ​ដែល​សិច​ស៊ី Kim Kardashian ថ្មី​ៗ​នេះ បាន​ជាប់​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​របស់​គេហទំព័រ Forbes ។

បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Forbes បាន​ឱ​ដឹង​ថា​ទ្រព្យសម្បត្តិ​របស់​តារា​ស្រី​វ័យ​៤០​ឆ្នាំ​រូប​នេះ ភាគច្រើន​បាន​មក​ពី​ភាគហ៊ុន និង​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​គ្រឿង​ចំនួន​២​របស់​នាង​ដែល​មាន​ក្រុមហ៊ុន​គ្រឿងសំអាង KKW beauty និង​ក្រុមហ៊ុន Skims ដែល​ផលិត​អាវ​រឹប​រាង (​អាវ​ហ្គែ​ន​)​។

ប្រភព​ដដែល​បាន​បន្ត​ថា​នាង​បាន​លក់​ភាគហ៊ុន ២០% របស់ KKW Beauty ទៅ​ឱ្យ​ក្រុមហ៊ុន​គ្រឿងសំអាង​យក្ស Coty កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​តម្លៃ ២០០​លាន​ដុល្លារ ជាមួយនឹង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ជំនួញ​រហូត​ដល់ ១​ពាន់​លាន​ដុល្លារ​។

បច្ចុប្បន្ន​នាង​កំពុង​តែ​ផ្តោត​លើ​គម្រោង​ថ្មី​បំផុត​គឺ Skims ដោយ​ផ្តល់​ជូន​នូវ​ខោ​ទ្រនាប់​និង​ឈុត Loungewear ដ៏​ពេញ​និយម​សម្រាប់​មិត្ត​នា​រិ និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​យុគសម័យ​បម្រើ​ការងារ​ពី​ផ្ទះ អំឡុង​ពេល​មាន​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​គ្រួសារ​ត្រកូល Kardashian និង Jenner បាន​បង្ហាញខ្លួន​ក្នុង​បញ្ជី Forbes ក្នុង​នាម​ជា​មហាសេដ្ឋី ។ ជាក់ស្តែង​ប្អូនស្រី​ម្តាយ​តែ​មួយ​ឱ​ពុក​ទីទៃ​របស់​នាង​គឺ Kylie Jenner បាន​ជាប់​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​អាយុ ២១​ឆ្នាំ​។ ដោយ​ចំណូល​ភាគច្រើន​បាន​មក​ពី​ក្រុមហ៊ុន​គ្រឿងសំអាង​របស់​នាង​ឈ្មោះ​ថា Kylie ។

សូម​រំលឹក​ជូន​ថា យោង​តាម​ប្រភព​ពី CNN បានឱ្យ​ដឹង​ថា​កាលពី​ខែ​កុ​ម្ភះ​កន្លង​ទៅ Kim Kardashian បាន​ដាក់​ពាក្យ​ស្នើ​សុំ​លែងលះ​ស្វាមី ដែល​ជា​កំពូល​តារាចម្រៀង​រ៉េ​ប​អា​មេ​រិ​ក Kanye West ដោយ​លើក​ឡើង​ពី​ហេតុផល​មិន​ចុះសម្រុង​គ្នា និង​មិន​អាច​ផ្សះផ្សា​គ្នា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ