ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​សក្ដានុពល​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ក្រុមហ៊ុន​អន្តរជាតិ​ប្រមាណ ៥០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ តាម​ប្រព័ន្ធ​វី​ដេ​អូ​ដល់​ក្រុម ហ៊ុន​អន្តរជាតិ​ប្រមាណ ៥០​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ តាម​ប្រព័ន្ធ​វី​ដេ​អូ​ដល់​ក្រុម ហ៊ុន​អន្តរជាតិ​ប្រមាណ ៥០​ក្រុមហ៊ុន ដើម្បី​ទាក់ទាញ ការ​វិនិយោគ​ពី​ខាងក្រៅមក​កម្ពុជា​ក្នុង វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ ដឹង​ថា ការ​ធ្វើ​បទ​បង្ហាញ​នេះ​រៀបចំ​ឡើង ដើម្បី​ចែករំលែក​ព័ត៌មាន​បច្ចុប្បន្នភាព​ទាក់ទង​នឹង​ការ អភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​របស់​កម្ពុជា ក៏​ដូច​ជា​ដើម្បី​ជួយ​ឱ្យ​វិនិយោគិន​បាន​ឈ្វេងយល់​អំពី កាលានុវត្តភាព​នៃ​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​កម្ពុជា​ដើម្បី ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ពី​កា​រត​ភ្ជាប់​បណ្តាញ​ផ្លូវថ្នល់​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស គម្រោង​ផ្លូវថ្នល់​ដែល​បាន​នឹង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពី​ផ្លូវ​ពីរ​គន្លង​ទៅ បួន​គន្លង ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ពី​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង (DBST) ទៅ​ជា​ផ្លូវ បេតុង​កៅស៊ូ (AC) និង​កា​រត​ភ្ជាប់​នៅ​គ្រប់​ច្រកល្ហក ដើម្បី​ពង្រីក​ទំនាក់ទំនង និង​វិសាលភាព សេដ្ឋកិច្ច​របស់ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ឱ្យ​មាន​ជីវភាព​សំបូរ​រុងរឿង និង​មានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ប្រឹង ប្រែង​កសាង​ផ្លូវ និង​បណ្តា ញ​ត​ភ្ជាប់​បន្ថែម​ទៀត ដែល​ក្នុង​នោះ​រួម​មាន​គម្រោង​ជា​ច្រើន​ទៀត​ដូច​ជា ៖ គម្រោង សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ផ្លូវ ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គម្រោង​សាងសង់​ផ្លូវ​ពី​បាត់ដំបង​ទៅ​ខេត្ត កោះកុង ដើម្បី​កាត់ បន្ថយ​ពេលវេលា​នៃ​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​បៃ​លិ​ន សំឡូត​ទៅ​កាន់​កំពង់​ផែ ទឹក​ជ្រៅ គម្រោង​សាងសង់​ផ្លូវ ក្រវាត់ក្រុង​ទី​បួន គម្រោង​សាងសង់​ផ្លូវ​កាត់​ពី​ខេត្តបាត់ដំបង​ទៅ ខេត្តសៀមរាប និង​គម្រោង​សាងសង់​ផ្លូវ​ពី ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ជាដើម ។

យោង​តាម​សារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផ្ញើ ជូន​ជនរួមជាតិ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ដំណាក់ កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ តែ​រាជរដ្ឋាភិបាល​នៅ​បន្ត​អភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ជា​ច្រើន​ដើម្បី​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំ ណើ​រ​របស់​ពលរដ្ឋ ។ រហូត​មក​ដល់​បច្ចុប្បន្ន សមិទ្ធផល​ជា​ច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​បាន ក្នុង​នោះ​មាន​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ​ជនបទ ស្ពាន​ឆ្លងកាត់ ទន្លេ ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម ។

ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​មាន​ជា​អាទិ៍ ផ្លូវជាតិ​លេខ ១១ ប្រវែង​៩៦,៤៥​គីឡូម៉ែត្រ ការ​លើក​កម្រិត​ថែទាំ​ផ្លូវជាតិ​លេខ ១ ប្រវែង ៩៥,៧០​គីឡូម៉ែត្រ ការ​លើក​កម្រិត​និង​ថែទាំ​ផ្លូវជាតិ​លេខ ៦ ផ្លូវ ៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ ផ្លូវ ៣៨​ខ្សែ​នៅ ខេត្តសៀមរាប និង​ផ្លូវ​សំខាន់​ៗ​ជា​ច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន ជ័យ និង​កំពង់ចាម ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ