ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ពេទ្យ​ជប៉ុន​សង្គ្រោះ​ជីវិត​បាន ដោយ​វះកាត់​ប្តូរ​សួត​ពី​ប្តី និង​កូនប្រុស

3 ឆ្នាំ មុន

ក្រុង​តូ​ក្យូ ៖ ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ជប៉ុន បាន​ប្រកាស​នៅពី​ថ្ងៃ​ទី​៩ ខែមេសា​នេះ​ថា ពួក​គេ​បាន​ធ្វើការ​វះកាត់​ប្តូរ​ជាលិកា​សួត ជា​លើក​ដំបូង​នៅ​លើ​ពិភពលោក ដោយ​ជោគជ័យ ពី​អ្នក​បរិច្ចាគ​ដែល​រស់នៅ ទៅ​អ្នកជំងឺ​ដែល​មានការ​ខូចខាត​សួត​ធ្ងន់ធ្ងរ​ពី​ការ​វាយប្រហារ​របស់​វីរុស​កូ​វី​ដ​-១៩…

ក្រុង​តូ​ក្យូ ៖ ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ជប៉ុន បាន​ប្រកាស​នៅពី​ថ្ងៃ​ទី​៩ ខែមេសា​នេះ​ថា ពួក​គេ​បាន​ធ្វើការ​វះកាត់​ប្តូរ​ជាលិកា​សួត ជា​លើក​ដំបូង​នៅ​លើ​ពិភពលោក ដោយ​ជោគជ័យ ពី​អ្នក​បរិច្ចាគ​ដែល​រស់នៅ ទៅ​អ្នកជំងឺ​ដែល​មានការ​ខូចខាត​សួត​ធ្ងន់ធ្ងរ​ពី​ការ​វាយប្រហារ​របស់​វីរុស​កូ​វី​ដ​-១៩ ។

ប្រធាន​មន្ទីរពេទ្យ ក្យូ​តូ Kyoto University បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ ជា​ស្ត្រី​មក​ពី​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ដែល​កំពុង​ជា​សះស្បើយ​ឡើង​វិញ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ជិត​១១​ម៉ោង កាលពី​ថ្ងៃ​ពុធ ។ អ្នក​បរិច្ចាគ​គឺ ប្តី និង​កូនប្រុស​របស់​នាង ដែល​បាន​បរិច្ចាគ​ផ្នែក​ខ្លះ នៃ​សួត​របស់​ពួក​គេ ហើយ​អ្នក​ទាំង​២ ក៏​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ ផង​ដែរ ។

ប្រធាន​មន្ទីរពេទ្យ ក្យូ​តូ បាន​បន្ត​ថា វា​ជា​ការ​ប្តូរ​ជាលិកា​សួត ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក ពី​អ្នក​បរិច្ចាគ​ដែល​កំពុង​រស់នៅ ទៅ​មនុស្ស​ម្នាក់ ដែល​មានការ​ខូចខាត​សួត​យ៉ាងធ្ងន់ធ្ងរ ។

វេជ្ជបណ្ឌិត ហ៊ី​រ៉ូ​ស៊ី Hiroshi Date ដែល​ដឹកនាំ​ការ​វះកាត់​នេះ​លោក​បាន​និយាយ​ថា “​ឥឡូវនេះ យើង​អាច​បង្ហាញ​ថា យើង​មាន​ជម្រើស នៃ​ការ​ប្តូរ​សួត (​ពី​អ្នក​បរិច្ចាគ​ដែល​នៅ​រស់​) ទៅ​ដល់​អ្នកជំងឺ ដែល​មានការ​ខូចខាត​សួត ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​-១៩” ។

ស្ត្រី​អ្នកជំងឺ​កូ​វី​ដ​-១៩ រូប​នេះ មានការ​ពិបាក​ដកដង្ហើម​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ នាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដាក់​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម ដើម្បី​ទ្រទ្រង់​ជីវិត អស់​រយៈពេល​ជាង​៣​ខែ នៅ​មន្ទីរពេទ្យ​មួយ​ផ្សេង​ទៀត ដោយសារ​តែ​សួត​របស់​នាង ត្រូវ​ខូចខាត​យ៉ាង​ខ្លាំង ។ សូ​ម្បី​តែ បន្ទាប់​ពី​នាង​គ្មាន​មេរោគ​ក៏​ដោយ សួត​របស់​នាង​លែង​មានមុខ​ងារ​និង​អាច​ព្យាបាល​បាន​ទៀត​ហើយ ជម្រើស​តែ​មួយ​គត់​សម្រាប់​នាង ដើម្បី​រស់នៅ​បន្ត គឺ​ទទួល​ការ​ប្តូរ​សួត ។

ប្តី និង​កូនប្រុស​របស់​នាង បាន​ស្ម័គ្រចិត្ត បរិច្ចាគ​ផ្នែក​ខ្លះ នៃ​សួត​របស់​ពួក​គេ ហើយ​ការ​វះកាត់ ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ ក្យូ​តូ ដោយ​មាន​សមាជិក​គ្រូពេទ្យ ៣០​នាក់ ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Hiroshi ។ ប្តី​របស់​នាង បាន​បរិច្ចាគ​សួត​ខាងឆ្វេង​របស់​គាត់ ហើយ​កូនប្រុស​បានអោយ​សួត​ខាងស្តាំ​មួយ​ផ្នែក​ទៀត​ទៅ​ម្តាយ ។

ប្រធាន​មន្ទីរពេទ្យ ក្យូ​តូ ក៏​បាន​បញ្ជាក់​ថា ស្ត្រី​អ្នកជំងឺ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ ក្នុង​រយៈពេល​ប្រហែល ២​ខែ ហើយ​អាច​វិល​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​វិញ ក្នុង​រយៈពេល​ប្រហែល ៣​ខែ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ