ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​ កំពុង​សំឡឹង​ទៅ​លើ​អ្នកទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នករក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​បាន​ស្វាគមន៍​ចំ​ណើ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សូម​សម្តេច​នាយក​រដ្ឋមន្ត្រី​ពិចារណា​ក្នុង​ការ​បើក​ទេសចរ​ដល់​អ្នកដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ា​ក់សាំ​ង​ហើយ​ ។ អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យ​ដឹង​ថា ​ក្នុង​នាម​អ្នករក​ទទួលទាន​នៅ​ក្នុង​វិស័យ​សណ្ឋាគារ​កម្ពុជា…

រាជធានីភ្នំពេញ ៖ អ្នករក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​បាន​ស្វាគមន៍​ចំ​ណើ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សូម​សម្តេច​នាយក​រដ្ឋមន្ត្រី​ពិចារណា​ក្នុង​ការ​បើក​ទេសចរ​ដល់​អ្នកដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ា​ក់សាំ​ង​ហើយ​ ។ អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យ​ដឹង​ថា ​ក្នុង​នាម​អ្នករក​ទទួលទាន​នៅ​ក្នុង​វិស័យ​សណ្ឋាគារ​កម្ពុជា ពេល​បានឃើញ​សេចក្តីសម្រេច​របស់​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បែប​នេះ គឺ​មាន​សេចក្តី​រីករាយ ព្រោះ​ថា​លោកស្រី​បាន​រំពឹង​លើ​ការ​ទទួលភ្ញៀវ​បរទេស​យូរ​មក​ហើយ ​ព្រោះ​ជំងឺ​កូ​វី​ដ ​១៩ ​បាន​អូស​បន្លាយ​អស់​រយៈពេល​វែង ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​នេះ​ជា​ខ្លាំង​ ។ «​តែ​មក​ដល់​ឥឡូវ ក្រសួងទេសចរណ៍​ថា ​រៀបនឹង​ចំ​ទទួលភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ឱ្យមក​ចូល​លេង​នៅ​ស្រុក​ខ្មែរ​គឺជា​ការ​ល្អ​មែនទែន ​។ ​ដូចនេះ​ខ្ញុំ​សូម​ស្វាគមន៍​និង​សាទរ​» ​។

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង ​ថា​លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​នេះបាន​ស្នើ​សុំ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ការ​ពិចារណា​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ ​១៩ ​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី ​៤ នៃ​ឆ្នាំ ​២០២១ ស្រប​ពេល​ដែល​ការ​គ្រប់គ្រង​សហគមន៍​នៅ​ខេត្តសៀមរាប​-​អង្គរ​ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ ព្រម​ជាមួយនឹង​ការ​ជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​បាន​លឿន​ជូន​ចំពោះ​មន្ត្រីរាជការ និង​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង ជូន​ដល់​អ្នកបម្រើ​ការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ផ្សេង​ទៀត ​។

សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់​ពាន់ រដ្ឋបាល​ខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការ​បើក​ទទួល​កញ្ចប់​ទស្សនកិច្ច​ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ា​កក់​សាំង​រួច​ហើយ នៅ​ត្រីមាស​ទី ​៤ នៃ​ឆ្នាំ​ ២០២១ ឬ​ពេលវេលា​សម​ស្រប​ណាមួយ​ដ៏​ឆាប់​ខាង​មុខ​នេះ​ ។

អ្នកស្រី ខៃ ចិន្តា ចាត់​ទុក​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​ថា​ ជា​រឿង​ល្អ​ប្រសើរ​បំផុត ​។ លោកស្រី​សង្កត់ធ្ងន់​ថា​ «​ខ្ញុំ​សង្ឃឹម​ និង​គិត​ថា យើង​ទាំងអស់​គ្នានឹង​សប្បាយចិត្ត ព្រោះ​យើង​បាន​រង​ចាំ​ទទួលភ្ញៀវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ស៊ឹង​តែ​ដួល​រំលំ​អស់​គ្រប់​គ្នា ស្រាប់តែ​មើលឃើញ​ដំណឹង​ល្អ ដោយ​រាជរដ្ឋាភិបាល នឹង​ពិចារណា ​ឬ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​ទស្សនា​នៅ​អង្គរ គឺ​ពួក​គាត់​មានចិត្ត​ត្រេកអរ​ទាំងអស់​គ្នា នឹង​រង​ចាំ​ស្វាគមន៍ ហើយ​នឹង​រៀបចំ​សេវាកម្ម​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​សប្បាយចិត្ត​» ​។

លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេសទេសចរណ៍​ប្រចាំ​តំបន់​សៀមរាប​បានឱ្យ​ដឹង​ថា ដំណឹង​នេះជា​ការ​ល្អ​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍ ប្រសិនជា​រាជរ​ដ្ឋា​ភិ​បា​អាច​ធ្វើ​បាន ​។​ តែ​លោកនៅ​មានការ​ជឿជាក់​តិចតួច​នៅឡើយ ព្រោះ​ជំងឺ​កូ​វី​ដ ​១៩ ​នេះ​វា​ហាក់​មិន​ទាន់​មាន​សញ្ញាណ​ថមថយនៅឡើយ​ទេ ​។ «​តែ​ទោះជា​យ៉ាងណា នេះ​ជា​ព័ត៌មាន​មួយ​ល្អ និង​ការ​ជា​លើកទឹកចិត្ត ហើយ​ខ្ញុំ​សូម​អបអរសាទរ​»​ លោក ធឿ​ន វុ​ឌ្ឍី​ បញ្ជាក់ ។

ក្នុង​សារ​ផ្ញើ​ជូន​ជនរួមជាតិ​នៅ​ក្នុង​ឳ​កាសចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ ២០២០​ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ ១,៣១​លាន​នាក់ បាន​ថយ​ចុះ ​៨០,២០% និង​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ប្រមាណ ​៧,២៣​លាន​នាក់​បាន​ថយ​ចុះ ​៣៦,១០% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​ ។ ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺ​ទទួល​បាន​ប្រមាណ ​១,០២៣​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​ធ្លាក់​ចុះ ​៧៩,២០% ​។ នៅ​ក្នុង​ផែនការ​ស្តា​វិស័យ​ទេសចរណ៍​ឡើង​វិញ​នេះ ក្រៅពី​គម្រោង​អនុញ្ញាត​ឲ្យ​អ្នក​ទេចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​បាន​ចូល​មក​ទស្សនា​អង្គរវត្ត​នោះ ក្រសួងទេសចរណ៍​កម្ពុជា​បាន​កំពុង​ជំរុញ​ដំណើរ​កម្សាន្ត​ពលរដ្ឋ​នៅ​ក្នុងស្រុក​ផង​ដែរ​នៅ​ក្រោយ​ពេល​កូ​វី​ដ​ ១៩ ​ស្ងប់​នោះ​ដែរ ​។ ជា​ការ​កត់សម្គាល់​វ៉ាក់សាំង​ជា​ផ្នែក​សំខាន់​ដែល​គេ​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្តារ​សេដ្ឋកិច្ច​និង​សង្គម​ឡើង​វិញ​ក្រោយ​ពី​ការ​ខ្ទេចខ្ទាំ​ដោយសារ​កូ​វី​ដ ​១៩ ​ជាង​មួយ​ឆ្នាំ​មកនេះ នៅ​ពេល​ពលរដ្ឋ​ជា​ច្រើន​បាន​ចាក់​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ