ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោកយាយ​៩៦​ឆ្នាំ​ត្រូវ​ស្លា​.​ប់​ក្នុង​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់ទាំង​ស្រុង ព្រមទាំង​ឆក់​យក​ជីវិត​ជីដូន​ចាស់ជរា​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ បណ្តាល​ឱ្យ​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ទៀត​ផង​។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមេសា…

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់ទាំង​ស្រុង ព្រមទាំង​ឆក់​យក​ជីវិត​ជីដូន​ចាស់ជរា​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ បណ្តាល​ឱ្យ​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ទៀត​ផង​។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ក្លាយជា​ចំណី​អគ្គិភ័យ​ខាងលើ​នេះ មាន​ទំហំ​០៤​ម៉ែត្រ​គុណ​០៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ក្រាល​ក្ដារ ប្រក់​ស័ង្កសី ជញ្ជាំង​ស័​ង្ហ​សី​លាយ​ក្ដារ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្ទេច​អស់ទាំង​ស្រុង​តែ​ម្ដង ហើយ​ម្ចាស់ផ្ទះ​ដែល​ស្លា​.​ប់​មានឈ្មោះ រំដួល សួន ភេទ​ស្រី អាយុ​៩៦​ឆ្នាំ រស់នៅ​ឯកោ​ម្នាក់ឯង ។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ យើង​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង គឺ​រថយន្ដ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​មួយ​គ្រឿង និង​រថយន្ដ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង​មួយ​គ្រឿង ហើយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​០២​រថយន្ដ ទើប​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា ហើយ​ទីតាំង​កន្លែងផ្ទះ​កើតហេតុ គឺ​មាន​ផ្លូវ​តូច​ចង្អៀត ដូច្នេះ​ធ្វើ​ឲ្យ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មានការ​លំបាក​ក្នុង​ការ​ចូល​ទៅ​ជួយ​អន្ដរាគមន៍ ។ ទោះបីជា​មិន​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ក៏​ពិតមែន ប៉ុន្តែ​យើង​បាន​បាញ់​ពន្លត់​ទាំងស្រុង​នៅ​នឹង​កន្លែង​កើតហេតុ បើ​មិន​ដូច្នេះ​ទេ អគ្គិភ័យ​នឹង​រាល​ឆេះ​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ជុំវិញ​នោះ គឺ​ធ្វើ​ឱ្យ​ស្ថាន​ការ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ជាក់​ជា​មិន​ខាន​។

តាម​ការ​ប្រភព​ពី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ជីដូន​រង​គ្រោះ​ដែល​ស្លា​.​ប់​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ គឺ​គាត់​រស់នៅ​ម្នាក់ឯង គ្មាន​ប្ដីសី គ្មាន​កូនចៅ ឬ​បងប្អូន​នោះ​ទេ ហើយ​សព្វថ្ងៃ គាត់រ​ស់បាន​ដោយសារ​អ្នក​ជិតខាង​ជួយ​ផ្ដល់​បាយ​សម្ល​ឲ្យ ក្រៅពី​នេះ​បានការ​ជួយ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​មូលដ្ឋាន សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សប្បុរសជន​មួយ​ចំនួន​ទៀត​។ ចំណែក​អគ្គិភ័យ​ខាងលើ​នេះ ពុំ​មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ លុះ​ពេល​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​ផ្អើល​ដល់​អ្នក​ជិតខាង​តែ​ម្តង​។
អ្នកស្រុក​អ្នក​ភូមិ​មានការ​សង្ស័យ​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល​ស្រុក​កណ្ដៀង​នេះ អាច​បណ្ដាល​មក​ពី​ភ្លើងចង្ក្រាន ព្រោះ​តាម​ទម្លាប់​រាល់ពេល​រសៀល លោកយាយ (​ជន​រង​គ្រោះ​) គាត់​តែងតែ​បង្កាត់ភ្លើង​ដាំទឹក​កំសៀវ និង​ដាំបាយ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​របស់​អ្នកស្រុក​ប៉ុណ្ណោះ ការ​ពិត​យ៉ាងណា​នោះ គឺ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ