ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​យ៉ាងណា​ដែរ​ធៀប​និង​ប្រាក់​ប្រទេស​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​តាមដាន​ហាងឆេ​ង​ធៀប​និង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩​ខែមេសា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​និយម​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​តាមដាន​ហាងឆេ​ង​ធៀប​និង​ប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩​ខែមេសា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើ​និង ៤០៤៦ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨២១ រៀល លក់​ចេញ ៤៨៦៩ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៩៨ រៀល លក់​ចេញ ៣១២៩ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​និង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ ៦២៤ រៀល ខណៈ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៧០១ រៀល លក់​ចេញ ៣៧៣៨ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៣ រៀល លក់​ចេញ ៣៦៧ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​និង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០២១ រៀល លក់​ចេញ ៣០៥១ រៀល ហើយ ១​បាត​ថៃ ទិញ​ចូល ១២៩ រៀល លក់​ចេញ ១៣០ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ