ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ចូល​ឆ្នាំ​ថ្មីរបស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ៖ ​កូ​វី​ដ-​១៩ ​អាច​បន្ទច់បង្អាក់​ការ​អភិវឌ្ឍ​របស់​កម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្នុង​ឆ្នាំ​…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្នុង​ឆ្នាំ​ ២០២០ ​កន្លង​ទៅ និង​រហូត​មក​ដល់​ជិត​ពាក់កណ្តាល​ឆ្នាំ ​២០២១​នេះ កម្ពុជា​បាន និង​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូ​វី​ដ ​១៩ ​មក​លើ​បញ្ហា​សុខភាព សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​អាច​បន្ទច់បង្អាក់​ដល់​ការ​អភិវឌ្ឍន៍​ឈាន​ឡើង​របស់​កម្ពុជា ​។ ជា​លទ្ធផល សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​អវិជ្ជមាន ​(-៣%)​ ។

សម្តេច​បាន​លើក​ឡើង​បន្ត​ថា ​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព ហើយ​បាន​ជំរុញ ​និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង ព្រម​ទាំង​ការ​ផលិត ​និង​ការ​ប្រើប្រាស់​ក្នុងស្រុក ​។ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​វិញ​មាន​ប្រមាណ​ជាង ​៣៦ ៤០៦​លាន​ដុល្លារ​អា​មេ​រិ​ក ចំណែក​ការ​នាំ​ចេញ​មាន​ទំហំ​ជាង ​១៧ ៤៣៦​លាន​ដុល្លារ​អា​មេ​រិ​ក ​។ អត្រា​ប្តូរ​ប្រាក់​នៅ​កម្ពុជា​មាន​ស្ថិរភាព អត្រា​អតិផរណា​ស្ថិត​ក្នុង​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន ស្រប​ពេល​ដែល​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​ ២១,៣​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ​។

«​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​កែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដែល​យើង​បាន​រៀបចំ​សម្រួល​ពាណិជ្ជកម្ម ពង្រឹង​ភាព​ប្រកួតប្រជែង​ជូន​វិនិយោគិន​នៅ​កម្ពុជា​ក្រោម​ដំបូល​សន្តិភាព លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​មិន​មានការ​រើសអើង​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ជម្រាប​ពលរដ្ឋ​ថា ​ចំណែកផលិតផល​ក្នុងស្រុក​សរុប ​(​ផ​.​ស​.​ស​) គឺជា​មធ្យម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​ពី​ ១ ៦៧៩ ​ដុល្លារ​ក្នុង​ឆ្នាំ ​២០១៩ ដល់​ប្រមាណ​ ១ ៦៨៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ​២០២០​ ។ ទន្ទឹម​នេះ​រាជរដ្ឋាភិបាល​ក៍បាន​រៀបចំ​ប្រាក់​ចំណូល​ជូន​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ទទួល​បាន​នូវ​ប្រាក់បៀវត្ស​អប្បបរមា កើន​ដល់​កម្រិត​ជាង​ ១​លាន​ ១៧​ម៉ឺន​រៀល ​។

សម្រាប់​ឆ្នាំ​ថ្មី​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​បន្ត​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​តាម អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ក្នុង​នោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ តាម​រយៈ​ការ​ព​ពង្រឹង​ស្ថាប័ន​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ