ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ស្ត្រី​ក្រចកដៃ​វែង​បំផុត​លើ​លោក​សម្រេចកា​ត់វា​ចេញ ក្រោយ​ទុក​អស់​ពេល​៣០​ឆ្នាំ

3 ខែ មុន

សហរដ្ឋអាមេរិក ៖ ដោយ​ល្បីឈ្មោះ​ជា​ស្ត្រី​មាន​ក្រចកដៃ​វែង​ជាងគេ​បំផុត​លើ​ពិភពលោក​។ នៅ​ទីបំផុត​ម្ចាស់​កំណត់​ត្រា Guinness World Records លោកស្រី Ayanna Williams…

សហរដ្ឋអាមេរិក ៖ ដោយ​ល្បីឈ្មោះ​ជា​ស្ត្រី​មាន​ក្រចកដៃ​វែង​ជាងគេ​បំផុត​លើ​ពិភពលោក​។ នៅ​ទីបំផុត​ម្ចាស់​កំណត់​ត្រា Guinness World Records លោកស្រី Ayanna Williams បាន​សម្រេច​កាត់​ក្រចកដៃ​ដ៏​វែង​របស់​គាត់​ហើយ ក្រោយ​ទុក​អស់​រយៈពេល​៣០​ឆ្នាំ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ Guinness World Records កាលពី​ថ្ងៃ​ទី​៧ ខែមេសា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

គួរ​រំលឹក​ជូន​ថា លោកស្រី Ayanna Williams មក​ពី​ទីក្រុង Houston បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records សម្រាប់​ក្រចកដៃ​វែង​បំផុត​លើ​ពិភពលោក​កាលពី​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​ក្រចក​គាត់​មាន​ប្រវែង ៥.៧​ម៉ែត្រ​។

បច្ចុប្បន្ន​គាត់​កំពុង​បំពេញការងារ​នៅ​ការិយាល័យ​រោគ​សើ​ស្បែក​នៅ​ទីក្រុង Fort Worth រដ្ឋ Texas ដែល​ជា​កន្លែង​គាត់​បាន​កាត់​ក្រចក​នោះ​។ មុន​ពេល​កាត់ គាត់​ទទួល​ការ​វាស់​ជា​លើក​ចុង​ក្រោយ​គឺ​មាន​ប្រវែង ៧.៣​ម៉ែត្រ​។ ហើយ​បំណែក​ក្រចក​របស់​គាត់​នឹង​ត្រូវ​បាន​រក្សា​ទុក និង​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ក្នុង​ទីក្រុង Orlando រដ្ឋ Florida​។

Ayanna បាន​និយាយ​ថា​គោលដៅ​ថ្មី​របស់​គាត់​គឺ​ដើម្បី​លើកទឹកចិត្ត​អ្នក​ស្រលាញ់ និង​និយម​បង្កើត​ស្នាដៃ​សិ​ល្បះ​លើ​ក្រចក​នា​ពេល​ខាង​មុខ ដើម្បី​ទទួល​បាន​ពានរង្វាន់ Guiness World Records ។

ទោះបីជា​មានការ​វាស់​ប្រវែង​ថ្មី​សម្រាប់​ក្រចកដៃ Ayanna ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​គាត់​យ៉ាងណា​ក៏​ដោយ​។ ក៏​កំណត់​ត្រា​សម្រាប់​ក្រចកដៃ​វែង​បំផុត​នៅ​ជាប់​នឹង​ម្រាមដៃ​ដែល​មិន​ធ្លាប់​មាន​សម្រាប់​មនុស្ស​ស្រី នៅ​តែ​ជា​លោកស្រី Lee Redmond (​សហរដ្ឋអាមេរិក​) ដែល​ចាប់ផ្តើម​ទុក​ឱ្យ​ដុះ​តាំងពី​ឆ្នាំ ១៩៧៩ ដោយ​មាន​ប្រវែង​រហូត​ដល់ ៨.៦​ម៉ែត្រ​។ ប៉ុន្តែ Redmond បាន​បាត់បង់​ក្រចកដៃ​គាត់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ ២០០៩៕