ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២១ វិស័យ​ចិញ្ចឹមសត្វ​មាន​និន្នាការ​ធម្មតា​តែ​ឆ្នាំ ២០២២ រំពឹង​មាន​កំណើន​ក្នុង​រង្វង់ ០,៨%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុ​វិស័យ​ចិញ្ចឹមសត្វ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន​ថមថយ​មក និន្នាការ​ធម្មតា​វិញ​ក្នុង​រង្វង់ ០,៦% ក្នុង​ឆ្នាំ ២០២១ និង…

រាជធានី​ភ្នំពេញ ៖ អនុ​វិស័យ​ចិញ្ចឹមសត្វ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន​ថមថយ​មក និន្នាការ​ធម្មតា​វិញ​ក្នុង​រង្វង់ ០,៦% ក្នុង​ឆ្នាំ ២០២១ និង ០,៨% ក្នុង​ឆ្នាំ ២០២២ ដោយសារ ការ​រំពឹង​ទុក​នូវ​កំណើន​ថមថយ​មក​វិញ​នៃ​ផលិតកម្ម ជ្រូក​បន្ទាប់​ពី​មាន​សន្ទុះ​ខ្លាំង​ក្នុង ឆ្នាំ ២០២០ ខណៈ​ផលិតកម្ម​បក្សី នៅ​បន្ត​កំណើន​ល្អ ។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ក្រប ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ស​ម្រា ប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២ របស់​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច សង្កត់ធ្ងន់​ថា ក្នុង​នោះ​ផលិតកម្ម ជ្រូក​បែប ពាណិជ្ជកម្ម អាច​នឹង​មាន​កំណើន​ថមថយ​បន្តិច ដែល​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ ការ​នាំ​ចូល​ជ្រូក បន្ទាប់​ពី​ស្ថានភាព​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក នៅ​ប្រទេស​ជិតខាង មាន ភាព​ធូ​ស្រាល ។ យ៉ាងណាមិញ ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នឹង​មាន​កំណើន​ល្អ ឡើង​វិញ​ជា​បណ្តើរ​ៗ ដោយសារ​ភាព​ធូ​ស្រាល​នៃ​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក គួប​ផ្សំ​នឹង​អន្ត រាគ​មន៍​របស់​រាជរដ្ឋាភិបាល និង​ការ​អនុវត្ត​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​នានា ។ ទន្ទឹម​នេះ ផលិតកម្ម​បក្សី​នឹង​បន្ត​មាន​កំណើន​ល្អ ដោយសារ​តែ​ការ​រំពឹង​ទុក​នូវ​ការ​កើនឡើង​តម្រូវ ការ​ក្នុងស្រុក ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៦ ខែ មេ​សា​មកនេះ​ថា នៅ​ក្នុង​វិស័យ​ចិញ្ចឹមសត្វ​បច្ចុប្បន្ន​នេះ​មានការ​ចិញ្ចឹម​ជ្រូក​នោះ​ទេ​ដែល មិន​ប៉ះពាល់ ហើយ​នៅ​មានការ​រីក​ចម្រើន តែ​ដោយឡែក​សម្រាប់​ការ​ចិញ្ចឹម​មាន់ ទា ត្រី ហើយ​ពងមាន់ ពង​ទា​កក​ស្ទុះ​សល់​ច្រើន ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់​ប្រាក់ ព្រោះ​ការ​ផលិត មាន​ច្រើន​លើស​ពី​តម្រូវការ​ទីផ្សារ ។
​បើ​តាម​លោក ស្រ៊ុ​ន ពៅ ការ​នាំ​ចូល​ជ្រូក​សព្វថ្ងៃ​មក​កម្ពុជា​នៅ​មាន​ចំនួន​តិច តែ​អ្នក ចិញ្ចឹម​ជ្រូក​បែប​លក្ខណៈ​ឧស្សាហកម្ម​ក្នុងស្រុក​មានការ​កើនឡើង​។ តែ​ទោះជា​យ៉ាងណា អ្នក​ចិញ្ចឹម​ជ្រូក​សព្វ​ថ្ងៃនេះ​នូវ​តែ​មានការ​ព្រួយបារម្ភ​ទៅ​លើ​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អ​ហ្វ្រិ​ក ដែល កន្លង​មក​កម្ពុជា​តែងតែ​ចាប់​បាន​ជ្រូក​នាំ​ចូល​ខុសច្បាប់​មាន​ផ្ទុក​នៅ​ជំងឺ​ប៉េ​ស្ត្រ​ជ្រូក​អាហ្វ្រិក ហើយ​បើ​ការ​នាំ​ចូល​លក្ខណៈ​រាយ​ប៉ាយ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់ ផលប្រយោជន៍​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទៀត​ហើយ ។ តែបើ​បិទ​មិន​ឱ្យ​មាន​ជំងឺ នេះ​ឆ្លង​ដែន​ចូល​បាន​នៅ​កម្ពុជា​យើង​អាច​នឹង​មាន​ស្ថិរភាព ហើយ​អាច​នឹង​មាន​លទ្ធភាព គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹម​ផង​ដែរ ។

លោក ស្រ៊ុ​ន ពៅ គូសបញ្ជាក់​ថា កាលពីមុន​ទីផ្សារ​មាន​តម្រូវការ​ជ្រូក​រស់​ក្នុង​មួយ​ថ្ងៃ ពី ៧.០០០ ទៅ ៨.០០០​ក្បាល តែ​មក​ដល់​សព្វ​ថ្ងៃនេះ​បាន​ធ្លាក់​មក​នៅ​តែ ៥.០០០ ទៅ ៦.០០០​ក្បាល ហើយ​ក្នុង​នោះ​ជ្រូក​នាំ​ចូល​មាន​ជាង ១.០០០​ក្បាល​ទៅ ២.០០០​ក្បាល ។ ដោយឡែក​ចំពោះ​តម្លៃ​ជ្រូក​រស់នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ពី ១៣.០០០​រៀល​ទៅ​ជាង ១៤.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ជ្រូក​ចិញ្ចឹម​នៅ​កសិដ្ឋាន និង​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ