ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ-ចិនល្មើសបំរាមគោចរដូចគ្នា ពន្លះគ្នា​ផ្អើលខណ្ឌ៧មករា​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់ជិះរថយន្តស៊េរីទំនើប​មួយគ្រឿង​ ​ធ្វើដំណើរ​​ពេល​យប់​ល្មើស​ម៉ោង​បម្រាម​គោល​ចរ​ណ៏ ក៏​ជ្រុល​​ទៅ​បុកម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត ដែលកំពុង​​ធ្វើ​ដំណើរ​ល្មើស​​បម្រាម​គោល​ចរ​ណ៏​ដូច​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​កង់​ឥណ្ឌា​ឃ្ទា​ត​ចូល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ រង​ខូចខាត​ ​ចំណែក​ម្ចាស់​កង់​បី​​រងបួស​ធ្ងន់ ​។…

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់ជិះរថយន្តស៊េរីទំនើប​មួយគ្រឿង​ ​ធ្វើដំណើរ​​ពេល​យប់​ល្មើស​ម៉ោង​បម្រាម​គោល​ចរ​ណ៏ ក៏​ជ្រុល​​ទៅ​បុកម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត ដែលកំពុង​​ធ្វើ​ដំណើរ​ល្មើស​​បម្រាម​គោល​ចរ​ណ៏​ដូច​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​កង់​ឥណ្ឌា​ឃ្ទា​ត​ចូល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ រង​ខូចខាត​ ​ចំណែក​ម្ចាស់​កង់​បី​​រងបួស​ធ្ងន់ ​។ ដោយឡែក​​ភាគី​ខាង​រថយន្ត​​​បាន​រង​​ការ​ខូចខាត​យ៉ាង​ដំ​ណំដូច​គ្នា ។

ហេតុការណ៍​​ខាងលើ​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​យប់​ថ្ងៃ​ទី​7 ខែមេសា ឆ្នាំ​2021 នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​143 កែង​ផ្លូវ​232 សង្កាត់​បឹង​ព្រលឹត ខណ្ឌ​7​មក​រា ​រាជធានីភ្នំពេញ ។

​រថយន្ត​មួយ​គ្រឿង​​ខាងលើ​ម៉ាក​BMW 3251 ​ស៊េរី​ឆ្នាំ​2006 ពណ៌​ស លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2AD-2346 បើកបរដោយបុរសជាជនជាតិម្នាក់មិនស្គាល់អត្តសញ្ញាណ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀតជាជនជាតិមិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគី​ខាង​​​​ម៉ូតូកង់បីឥណ្ឌា បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាម​ប្រភព​ពី​ក្រុម​សន្តិសុខ​យាម​ផ្ទះ​​នៅ​កន្លែង​កើតហេតុ​​ខាងលើ​បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​​កើតហេតុ ​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​143 ​ទំនងឃើញ​​ផ្លូវ​ស្ងាត់​ ក៏​បើកបរ​​ក្នុងល្បឿន​​លឿន​​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន ក៏​មានរថយន្តមួយគ្រឿងម៉ាក BMW ​ដោយ​ជនជាតិ​ចិន​2​នាក់ជិះក្នុង​រថយន្តនោះ​ ​បាន​​ធ្វើ​ដំណើរ​ល្មើស​បម្រាម​គោល​ចរ​ណ៏​ដូច​គ្នា គឺ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ក៏ជ្រុល​ទៅ​បុក​ផ្ទប់​ម៉ូតូ​កង់​បី​ចំហៀង​ខាងឆ្វេង​ពេញទំហឹង ​បណ្តាល​ឲ្យ​​ម៉ូតូកង់បីនោះ​​ខ្ទាត​ទៅ​បុក​ផ្ទប់​ចូល​របង​ផ្ទះ និង​ផើងផ្ការបស់​​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បែកបាក់​ខូចខាត ចំណែក​ម៉ូតូ​កង់​បី​ខ្ទេច​មួយ​កំណាត់​មុខ​ខាងឆ្វេង ​រីឯ​​អ្នកបើកបរ​រង​របួសធ្ងន់​សន្លប់​ធំ​មួយសន្ទុះ ចំណែក​រថយន្ត​បង្កបាន​វិល​ក្បាល​ត្រឡប់​ក្រោយ​វិញ រង​ការ​ខូចខាត​ខ្ទេច​មួយ​ចំហៀង​មុខ​ខាងស្តាំ ។

បន្ទាប់​ពី​បង្កហេតុ ជនជាតិ​ចិន​បាន​ចុះ​ពី​លើ​រថយន្ដ​ទៅ​ជួយ​សង្គ្រោះ​បឋមដល់​ជន​រង​គ្រោះ​ជាអ្នកបើកបរ​​ម៉ូតូ​កង់​បី ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល​របួសភ្លាម​ៗ​ផង​ដែរ ចំណែក​ជនជាតិ​ចិន​ជា​អ្នក​បើករថយន្ត​បង្ក​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ