ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបែន​តម្រង់ចង្កូតចូល​ ឯម្ចាស់ផ្ទះ​​រត់​ទាំង​ព្រលឹង​ចុង​សក់​ព្រាត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​ ដោយ​រថយន្ត​បែន​ដឹក​ថ្ម​​១​គ្រឿង​បើកបរ​យ៉ាង​លឿន​ ស្រាប់តែ​​​ជាន់​ប្វ្រាំ​ង​តែ​មិន​ស៊ីក៏​រេ​ចង្កូត​ធ្លាក់​ចិ​ញ្ចើ​ម​ថ្នល់​ជ្រុល​ទៅ​បុក​រះ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​២​គ្រួសារ​បាក់​ខ្ទេច​ ទើប​ទៅ​មុខ​លែង​រួច ​ ។ តែ​សំណាងល្អ​ ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ​គ្រាន់តែ​ខូចខាត​សំយាបផ្ទះ​និង​សម្ភា​រ​អីវ៉ាន់​គ្រឿងទេស​អស់​មួយ​ចំនួន​ធំ…

ខេត្តស្វាយរៀង​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​ ដោយ​រថយន្ត​បែន​ដឹក​ថ្ម​​១​គ្រឿង​បើកបរ​យ៉ាង​លឿន​ ស្រាប់តែ​​​ជាន់​ប្វ្រាំ​ង​តែ​មិន​ស៊ីក៏​រេ​ចង្កូត​ធ្លាក់​
ចិ​ញ្ចើ​ម​ថ្នល់​ជ្រុល​ទៅ​បុក​រះ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​២​គ្រួសារ​បាក់​ខ្ទេច​ ទើប​ទៅ​មុខ​លែង​រួច ​ ។ តែ​សំណាងល្អ​ ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ​គ្រាន់តែ​ខូចខាត​សំយាបផ្ទះ​និង​សម្ភា​រ​អីវ៉ាន់​គ្រឿងទេស​អស់​មួយ​ចំនួន​ធំ ​ចំណែក​រថយន្ត​ខូ​ខ​ខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ករណី​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧​ មេសា ​នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​០១​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៣៦/១៣៧ ស្ថិត​ក្នុងភូមិ ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ មូលហេតុ រថយន្ត​រលត់​ម៉ាស៊ីនបញ្ជា​លែង​បាន​។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​បែន​ដឹក​ថ្មរ​ធុន​ធំ​១​គ្រឿង​ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដែល​ធ្វើ​ដំណើរ​ពី​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ​ស្រាប់តែ​រលត់​ម៉ាស៊ីន​កណ្តាល​ថ្នល់​ជាន់​ប្វ្រាំ​ង​មិនស៊ី ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ច​ញ្ចើ​ម​ថ្នល់ បណ្តាល​អោយ​ជ្រុល​ទៅ​បុក​រះ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​គ្រួសារ​ទី​១,​ឈ្មោះ​តូច គ​ន្ធា ភេទ​ស្រី អាយុ ៥៨​ឆ្នាំ និង​សំយាបផ្ទះ​ឈ្មោះ​ពិន ចាន់​ថន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​បណ្តាល​ឲ្យ​ខូច​សំយាបផ្ទះ និង​អីវ៉ាន់​លក់ដូរ​មួយ​ចំនួន​ធំ​តែ​ម្តង​។​

ប្រភព​បន្ត​ទៀត​ថា ករណី​នេះ​ដែរ​ ពុំ​បង្ក​ឲ្យ​មនុស្ស​រង​របួស​នោះ​ទេ ដោយ​ម្ចាស់ផ្ទះ​បាន​រត់គេច​ចេញ​ទាំង​ព្រលឹង​ចុង​សក់​។ ​រីឯ​រថយន្ត​ខូច​ស្រាល​បាន​យក​មក​រក្សា​ទុក​នៅ អធិការដ្ឋាន​ស្វាយ​ទាប​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ​៕​

អត្ថបទសរសេរ ដោយ