ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនសន្តិ​​សុខធនាគារABAដែលបា.ញ់បុរសម្នាក់​ស្លា.ប់​​ទៅ​តុលា​ការ​ព្រឹក​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ មេសា នេះ ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខបាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រះ ដែល​ជា​មន្ត្រី​នគរ​បាល​នៅ​តម្រួត​បទ​បញ្ជា​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​​ដើម្បី​កាត់ទោស​តាម​ច្បាប់​បន្ទាប់​ពី​​បាន​ផ្ទុះអាវុធ​ចំនួន៤​គ្រាប់​​បាញ់​ទៅ​លើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លា.ប់…

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ មេសា នេះ ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខបាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ភឿន ភិ​រះ ដែល​ជា​មន្ត្រី​នគរ​បាល​នៅ​តម្រួត​បទ​បញ្ជា​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​​ដើម្បី​កាត់ទោស​តាម​ច្បាប់​បន្ទាប់​ពី​​បាន​ផ្ទុះអាវុធ​ចំនួន៤​គ្រាប់​​បាញ់​ទៅ​លើ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លា.ប់ ​ដើម្បី​ការពារ​ខ្លួននោះ ​។ សូមរំលឹកថា៖ សន្តិសុខធានា​គារ ​ABA​ បាញ់​បុរស​ម្នាក់​ស្លា.ប់ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ

នៅ​ព្រឹក​ថ្ងៃដដែល ​​ឃើញបុរស​ម្នាក់​ឈ្មោះឆន សំណាង ​អះអាង​ថា​​ជា​មេធាវី​ បាន​ចូល​ទៅ​សាកសួរ​ជនសង្ស័យ​ដើម្បី​ការពារ​ក្តី​ឱ្យ​ជនសង្ស័យ​ ដោយ​ពុំ​យក​ប្រាក់​នោះទេ ​។ ខណៈនោះ​ដែរ​ លោក​មេធាវី​​​ក៏​បាន​សុំ​ថតរូប​ជាមួយ​ជនសង្ស័យ​ទុកជា​អនុស្សាវរីយ៍​ផងដែរ ​។ ទោះបីជាយ៉ាងណា ជន​សង្ស័យរូបនេះ ត្រូវគេដឹងថា គឺមានមេធាវីជាច្រើននាក់ កំពុង​រង់ចាំចូលខ្លួនចូលមកដើម្បីការពាររូប​លោក ។

ដោយឡែក នៅ​ព្រឹកនេះ​ដែរ​ ក៏មានសប្បរ​សជន​​ម្នាក់ គឺលោក​វរសេនីយ៍ឯក លាងតុងសួរ បាន​ផ្ញើ​ប្រាក់​ចំនួន១០០ដុល្លារ តាម​រយៈ​អធិការរង​ខណ្ឌ​សែន​សុខ​ម្នាក់​​ ដើម្បី​ឧបត្ថម្ភយក​ទៅ​ប្រគល់​ឱ្យ​ជនសង្ស័យ​ជា​ការ​លើកទឹកចិត្ត​ មុន​ពេល​ដែល​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។ ​

ទាក់ទិនករណី​បាញ់បុរសម្នាក់ស្លា.ប់មុខធនាគារ ABA ខាងលើ កត់សម្គាល់ឃើញថា មានសមត្ថកិច្ច ពិសេសគឺមហាជន​ជាច្រើននៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ចេញ​មតិគាំទ្រ​​លើជនសង្ស័យរូបនេះថា ព្រោះតែដើម្បីការពារខ្លួនទើបគាត់ត្រូវបាញ់​បែបនេះ ។ មហាជនបន្តថា ដូច្នេះ សូមច្បាប់មេត្តាគាត់ ដោយកុំ​យកទោសពីគាត់អី ។ ក្នុង​នោះ មហាជនបានបង្ហាញ​អារម្មណ៍​ក្តីអាណិតទៅលើជនសង្ស័យ​ដោយមានពាក្យ​ជូន​ពរ​លើជនសង្ស័យជាច្រើនផងដែរ ។

សូមរំលឹកថា​ ​បុរស​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ធនា​គារវ​ឌ្ឍ​នះ​អាស៊ី ចំកាត់​(ABA) សាខា​ទឹកថ្លា​បាញ់​ស្លាប់​ ខណៈ​ពេល​បុរស​នោះ​បាន​ប្រើ​កាំបិត​ចុង​ស្រួចព្យាយាម​ស្ទុះ​ចូល​​ចាក់ ​។ ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ បង្ក​អោយ​មានការ​ភ្ញាកផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​០៦ ខែ មេ​សា ឆ្នាំ២០២១ នៅ​ចំណុច​មុខ​ធានា​គារវ​ឌ្ឍ​នះ​អាស៊ី ចំកាត់​(ABA) សាខា​ទឹកថ្លា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហ​ពន្ធ​រុ​ស្ស៊ី ក្រោម​ស្ពាន​អាកាសផ្សា​រដី​ហុយ ក្នុងភូមិ ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ​។​ បន្ទាប់​ពីផ្ទះ​អាវុធ សន្តិសុខ ប​នោះ ដែល​ជា​មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌសែន​សុខឃាត់ខ្លួន ទាំង​ដកហូត​កាំភ្លើង ខ្លី​ម៉ាក​រ៉ូ​ឡូ មួយ​ដើម​ផង​ដែរ ។

ជន​រង​គ្រោះ​ដែល​ស្លា.ប់​ ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ អ៊ូ សុ​ផា​រ៉ាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ ១០៤ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ចំណែក​ជន​បង្ក​ការ​ផ្ទុះអាវុធ ឈ្មោះ ភឿន ភិ​រះ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជា​មន្ត្រី នគរបាល នៅ​អង្គភាព​តម្រួត​បទបញ្ជា ស្នាក់​នៅ​ក្នុង​អង្គភាព ។ តាម​ព័ត៌មាន​អោយដឹង​ថា មន្ត្រី​នគរបាល​រូប​នោះ​បាន​ប្រើ​ប្រាស់​កាំភ្លើង ម៉ាក​រ៉ូ​ឡូ មួយ​ដើម បាន​បាញ់​ចំនួន ៤​គ្រាប់​នៅ​លើ ជន​រង​គ្រោះ ខ​ណះ​ពេល ដែលជន​រង​គ្រោះ ប្រើប្រាស់​កាំបិត​ចុង​ស្រួច ស្ទុះ​ទៅ​ចាក់​មន្ត្រី​នគរបាល​ដែល​ការពារ​យាម​ធានា​គារ​ខាង​ដោយសារ​តែ​ខឹង ជួយ​ការពារ គួរ​ទំនាស់​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ទៀត​នៅ​វេលាយប់​នោះ ក្រុម​ខ​ណៈ​ពេល ដែល​សន្តិសុខកំពុង​តែ​អង្គុយ​យាម ស្រាប់តែមាន​ជន​ម្នាក់​ត្រូវ​បាន​គេ​ដេញ​វាយ ហើយ រត់​ទៅ​អោយ​សន្តិសុខ រូប​នោះ ជួយ​។​ភ្លាម​ៗ​ជន​ដៃដល់​រូប​នោះ ក៍មក​ដល់ ហើយ ដើរ​ចូល​ទៅ​ដេញ​វាយ​ជន​ម្នាក់​នោះ ព្រមទាំង​រុញ​និង​វា​យក​ទៅ​លើ​សន្តិសុខ ដែល​ជា​មន្ត្រី​នគរបាល​រូប​នោះ ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត នៅ​ក្នុង​សកម្មភាព ជន​ដៃដល់​រូប​នោះ ហាក់ដូច កំរោលចូល​ពុំ​ក្លា​ច​នោះ​ទេ ដោយ​បាន​លោត​ធាក់​និង​ព្យាយាម​ស្ទុះ​ទៅ​វាយ​សន្តិសុខ​ក្រោយមក​ក៍បាន​គេច​ទៅ​បាត់ ។​លុះ​ក្រោយមក សន្តិសុខ រូប​នោះ ក៍បាន​ទៅ​យក​កាំភ្លើង ក្នុង​កាបូប​នៅ​ម៉ូតូ កាន់​នៅ​ដៃ​ស្រាប់តែ​មួយសន្ទុះ ជន​ម្នាក់​នោះ ក៍​ធ្វើ​ដំណើរ​មក​ទិស​ខាងកើត ដោយ​កាន់​កូនកាំបិត នៅ​ក្នុង​ដៃ​ស្ទុះ​ចូល​ទៅ​ប្រុង​ចាក់​សន្តិសុខ ដែល​ជា​មន្ត្រី​នគរបាល​ហើយ ត្រូវ​សន្តិសុខ រូប​នោះ បាញ់​តែ​ម្តង​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា មុន​ដំបូង សន្តិសុខវរូប​នោះ​បាញ់​ជើង តែវត្រូវ​ជន​នោះ​នៅ​តែ​ស្ទុះ​ចូល​បាន​គេច​បាញ់​ជា​បន្តបន្ទាប់​ចំនួន ៤​គ្រាប់​បណ្តាល​អោយ​ត្រូវ ចំនួន ២​គ្រាប់​ដួល​ស្លាប់​នៅ​ក្រោម​ស្ពាន​តែ​ម្តង​។​ បន្ទាប់ ផ្ទុះអាវុធ​សន្តិសុខ រូប​នោះ ពុំ​បាន​រត់​នោះ​ទេ ដោយ​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​សាកសួរ ពី​ដំណើររឿង ក្រោម​មក នគរបាល​ខណ្ឌ​សែន​ដឹកនាំ​ដោយ​លោក វ​រះ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​បញ្ជា​អោយ​ឃាត់ខ្លួន​សន្តិសុខ រូប​នោះ បញ្ជូន ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំនុំ​ចាត់ការ​តាម​ច្បាប់ ។ នៅ​យប់​នោះ សមត្ថកិច្ច ក៍បាន​ដកហូត កាំភ្លើង ខ្លី​ម៉ាក រ៉ូ​ឡូ​មួយ​ដើម ព្រមទាំង​រក​ឃើញ​សំបក​គ្រាប់​ចំនួន ៤​គ្រាប់ ។

តាម​ការ​ពិនិត្យ សព រង​គ្រាប់កាំភ្លើង ចំនួន ២​គ្រាប់ ១​គ្រាប់​ចំ​ទ្រូង លើ​ដោះ​ស្តាំ និង​១​គ្រាប់​ទៀត​ចំ​ចង្កេះ​ខាងស្តាំ​។ សព​ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី ប្រគល់​អោយ​ក្រុម​គ្រួសារ​បូជា​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ