ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ខ្សែ​​ហ៊ុម​ព័ទ្ធ​ផ្ទះ​សួ​ស វី​ហ្សា​ អស់​១៧ថ្ងៃ​ ត្រូវ​បាន​ដោះ​ចេញហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​របស់​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស សួ​ស វី​ហ្សា និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង​ទៀត​ត្រូវ​បាន​រដ្ឋ​បាល​​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​បើក​អោយ​មាន​សេរីភាព​ឡើង​វិញហើយ​​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១​ បន្ទាប់​ពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​​សុខាភិបាល​។ គួររំលឹកថា…

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​របស់​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស សួ​ស វី​ហ្សា និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង​ទៀត​ត្រូវ​បាន​រដ្ឋ​បាល​​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​បើក​អោយ​មាន​សេរីភាព​ឡើង​វិញហើយ​​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១​ បន្ទាប់​ពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​​សុខាភិបាល​។ គួររំលឹកថា សួស វីហ្សា ប្រាប់ពី​ស្ថានភាព​សុខភាព ក្រោយព្យា​បាល​​អស់​ជិត​​​១០ថ្ងៃ​

ការ​ចុះ​​ដោះខ្សែហ៊ុមព័ទ្ធ​​ផ្ទះ​តារាចម្រៀង​​មួយរូប​ខាងលើ​នេះ​ ដើម្បីបើក​ឱ្យមានសេរីភាពឡើងវិញ គឺ​មានការអញ្ជើញចូលរួម​ពី​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ រួម​ដំណើរ​ដោយ លោកស្រី សួ​ស សូលី​ដា អភិបាលរង​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធមួយ​ចំនួន​ទៀត​។

ទីតាំង​ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​បើក​ឡើង​វិញ​ចំនួន២​កន្លែង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ ១-ទីតាំង​ផ្ទះ​របស់ អ្នក​នាង សួ​ស ស្រី​ផល ហៅ សួ​ស វី​ហ្សា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ស្ថិត​នៅផ្ទះ​លេខ​១៨ ផ្លូវ​លេខ​P១១ ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ​និង​២-ទីតាំង​ស្ថិត​នៅ​បុរី​វិមាន​ភ្នំពេញ (​សាខា​ស្វាយប៉ាក​) ផ្ទះ​លេខ​18G ផ្លូវ​លេខ​១០៨ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទីតាំង​ទាំង​ពីរ​ខាងលើ​នេះ ត្រូវ​បាន​អនុញ្ញាត​អោយ​បើក​ដំណើរការ​ឡើង​វិញ​ក្រោយ​ពី​បាន​បញ្ចប់​ការ​អនុវត្ត​ដោយ​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​ ។​ ទន្ទឹម​ការ​បើក​ផ្ទះ​នោះ អ្នក​នាង សួ​ស ស្រី​ផល ហៅ សួ​ស វី​ហ្សា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូប​នោះ ក៍បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក របស់​នាង អបអរសាទរ និង​ថ្លែង​អំណ​គុណ​ដល់​អាជ្ញាធរ​ខណ្ឌ ឬ​ស្សី​កែវ​ផង​ដែរ​។

​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​រូប​នោះ​មាន​ខ្លឹមសារ​ថា​«​ទីបំផុត​ថ្ងៃនេះ​ខ្សែ​ដែល​បាន​ហ៊ុម​ព​ទ្ធ័​ផ្ទះ​របស់ខ្ញុំ​អស់​រយៈពេល​17​ថ្ងៃ​ក៏​ត្រូវ​បាន​ដោះ​ចេញ ក្រុម​គ្រួសារ​ខ្ញុំ​ក៏​មាន​សេរីភាព ខ្ញុំ​ក៏​បានជា​សះស្បើយ​ពី​ជំងឺ​COVID-19 បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ​,​នាង​ខ្ញុំ​សូម​គោ​ព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកពូឯកឧត្តម ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ និង​លោកស្រី សួ​ស សូលី​ដា អភិបាល​ខណ្ឌ​រង និង​មន្ត្រី​ពាក់​ព​ន្ធ័​ដែល​បាន​ចុះ​មក​សួរសុខទុក្ខ​ក្មួយ​នឹង​ក្រុម​គ្រួសារ, ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ