ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា​.​ប់​ក្រោយ​រង​ពិន័យ​អា​វ៉ង់​៣០០​ដង ដោយសារ​បំពាន​បំរាម​គោចរ​ប្រឆាំង​នឹង​កូ​វី​ដ​(វីដេអូ)

3 ខែ មុន

ហ្វី​លី​ពី​ន ៖ បុរស​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​បាន​ស្លា​.​ប់​ក្រោយ​ត្រូវ​ឆ្មាំ​ការពារ​ភូមិ​ពិន័យ​ឱ្យ​អា​វ៉ង់​ចំនួន​៣០០​ដង ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​បំពាន​លើ​បំរាម​គោចរ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​។ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Rappler បាន​រាយការណ៍​ថា​លោក Darren Manaog…

ហ្វី​លី​ពី​ន ៖ បុរស​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​បាន​ស្លា​.​ប់​ក្រោយ​ត្រូវ​ឆ្មាំ​ការពារ​ភូមិ​ពិន័យ​ឱ្យ​អា​វ៉ង់​ចំនួន​៣០០​ដង ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​បំពាន​លើ​បំរាម​គោចរ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន Rappler បាន​រាយការណ៍​ថា​លោក Darren Manaog Penaredondo មាន​អាយុ ២៨​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​គាត់​ទៅ​ទិញ​ទឹក​ផឹក​នៅ​ក្រោយ​ម៉ោង​៦​ល្ងាច ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​រំលោ.ភ​ម៉ោង​បំរាម​គោចរ​នៅ​ក្នុង​ទីក្រុង General Trias ក្នុង​ខេត្ត Cavite ។ ខណៈ​ដែល​បច្ចុប្បន្ន​ក្នុង​ខេត្ត​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ពង្រឹង​សហគមន៍​ដាច់​ដោយឡែក ដែល​រួម​បញ្ចូល​ទាំង​បំរាម​គោចរ​ធ្វើ​ដំណើរ​ចាប់ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ៥​ព្រឹក​។

សាច់ញាតិ​ជន​រង​គ្រោះ​ឈ្មោះ Reichelyn Balce បាន​ប្រាប់​សារព័ត៌មាន Rappler ឱ្យ​ដឹង​ថា គាត់​និង​ក្រុម​អ្នក​រង​ពិន័យ​ផ្សេង​ទៀត​ត្រូវ​បាន​បង្ខំ​ឱ្យ​អា​វ៉ង់​ម្នាក់ ១០០​ដង​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​អា​វ៉ង់​ឱ្យ​ស្មើគ្នា​ក្នុង​ពេល​តែ​មួយ បើ​មិន​ដូច្នោះ​ទេ​ត្រូវធ្វើ​ឡើង​វិញ​ម្តងទៀត​។ ហើយ​តាម​របាយការណ៍​ពួក​គេ​បាន​អា​វ៉ង់​រហូត​ដល់ ៣០០​ដង​។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​បាន​មក​ដល់​ផ្ទះ​នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃ​បន្ទាប់ ដោយ​មិន​អាច​កម្រើក​ខ្លួនឯង​ដោយ​គ្មាន​ជំនួយ​បាន​ឡើយ ដោយសារ​តែ​បាក់កំលាំង​។ សាច់ញាតិ​ជន​រង​គ្រោះ​បាន​អះអាង​ថា «​ពេញ​មួយ​ថ្ងៃ​គាត់​មិន​អាច​ដើរ​រួច​ឡើយ​។

ក្រោយមក​នៅ​ក្នុង​ថ្ងៃ​ដដែល​គាត់​ចាប់ផ្តើម​ប្រកាច់​។ មុន​ពេល​ដាច់ខ្យល់​ស្លា​.​ប់​ដោយសារ​គាំងបេះដូង​នៅ​ម៉ោង​ប្រហែល ១០​យប់​។
ជុំវិញ​បញ្ហា​នេះ លោក Marlo Nillo Solero មេ​ប៉ូ​លី​ស​ប្រចាំ​ទីក្រុង​បាន​ប្រាប់ Rappler ថា​គ្មាន​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ ចំពោះ​ជន​ដែល​រំលោ.ភ​លើ​ច្បាប់​ការ​រឹតត្បិត​កូ​វី​ដ​១៩​នោះ​ទេ​។

ស្រប​ពេល​ដែល​លោក Antonio Ferrer អភិបាលក្រុង General Trias ក៏​បាន​ចេញ​មក​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ផងដែរ​៕