ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រឿង​ចម្រូងចម្រាស​ខ្លាំង! ឈាន​ដល់​ការ​ដកហូត​មកុដ​ម្ចាស់​ជ័យ​លា​ភី «Mrs Sri Lanka» នៅ​លើ​ឆាក

3 ឆ្នាំ មុន

ស្រី​លង្កា ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​បវរកញ្ញា​រៀប​ការ​ហើយ​របស់​ប្រទេស​ស្រី​លង្កា «Mrs Sri Lanka» ប្រចាំឆ្នាំ ២០២១​។ បន្ទាប់​ពី​ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​នេះ ត្រូវ​បាន​ដកហូត​មកុដ​នៅ​លើ​ឆាក​តែ​ម្តង​។…

ស្រី​លង្កា ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​បវរកញ្ញា​រៀប​ការ​ហើយ​របស់​ប្រទេស​ស្រី​លង្កា «Mrs Sri Lanka» ប្រចាំឆ្នាំ ២០២១​។ បន្ទាប់​ពី​ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​នេះ ត្រូវ​បាន​ដកហូត​មកុដ​នៅ​លើ​ឆាក​តែ​ម្តង​។ ក្រោយ​ត្រូវ​រក​ឃើញ​ថា​បាន​លែងលះ​ជាមួយ​ស្វាមី​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC​។

លោកស្រី Pushpika De Silva

រឿង​ចម្រូងចម្រាស​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែមេសា នៅ​ពេល​បេ​ក្ខ​នារី Pushpika De Silva ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ជ័យ​លា​ភី «Mrs Sri Lanka» ប្រចាំឆ្នាំ​នេះ ក្នុង​កម្មវិធី​ប្រកួតប្រជែង​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​កូ​ឡុ​ម​បូ និង​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ស្រី​លង្កា​។ ក្រោម​វត្តមាន​ភរិយា​លោកនាយក​រដ្ឋមន្ត្រី Mahinda Rajapaksa គឺ​លោកស្រី Shiranthi Rajapaksa ថែម​ទៀត​ផង​។

លោកស្រី Pushpika De Silva និង​ស្វាមី

ក្រោយ​ការ​ប្រកាស​លទ្ធផល De Silva ក៏​បាន​ទទួល​មកុដ​ជ័យ​លា​ភី​របស់​គាត់​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ម្ចាស់​ជ័យ​លា​ភី​កាលពី​ឆ្នាំ ២០១៩ គឺ​លោកស្រី Caroline Jurie បាន​មក​បង្អាក់​ពិធី​អបអរ​នោះ​។ ដោយ​កាន់​មីក្រូហ្វូន​ដើម្បី​ឡើង​មក​ប្រកាស​នៅ​លើ​ឆាក​ថា ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​នេះ​បាន​លែងលះ​ស្វាមី​រួច​ហើយ​។ មុន​ពេល​គាត់​ទៅ​ដកហូត​មកុដ​ចេញពី​ក្បាល​របស់ De Silva​។

Jurie បាន​ប្រាប់​ទស្សនិកជន​ថា​៖ «​មានច្បាប់​មួយ​ដែល​រារាំង​ស្ត្រី​ដែល​បាន​រៀប​ការ​រួច ហើយ​បាន​លែងលះ​គ្នា​។ ដូច្នេះ​ខ្ញុំ​នឹង​យក​មុ​ក​ដ​នេះ ទៅ​បំពាក់​ឱ្យ​បេ​ក្ខ​នារី​រងជើង​ឯក​»​។

ទោះ​យ៉ាងណា​ក្រោយ​រឿងរ៉ាវ​នេះ​កើតឡើង អ្នក​រៀបចំ​កម្មវិធី​បាន​ចេញ​មុខ​សុំ​ទោស​លោកស្រី De Silva ដោយ​បាន​បញ្ជាក់​ថា​លោកស្រី​គឺ​រស់នៅ​បែក​គ្នា ប៉ុន្តែ​មិន​លែងលះ​គ្នា​ទេ​។

លោកស្រី Pushpika De Silva

នៅ​ក្នុង​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​លោកស្រី De Silva បាន​និយាយ​ថា គាត់​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ក្បាល បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​កើតឡើង​។ ហើយ​គាត់​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​ជន​បង្ក ចំពោះ​ការ​ប្រមាថ​ដ៏​ធំ​នេះ​។

ដោយឡែក​លោក Chandimal Jayasinghe នាយក​ជាតិ​ទទួល​បន្ទុក​ការ​ប្រកួត «Mrs Sri Lanka» ក៏​បាន​ប្រកាស​ថា​មកុដ​ជ័យ​លា​ភី​ឆ្នាំ​នេះ នឹង​ត្រូវ​ប្រគល់​ជូន​លោកស្រី De Silva៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ