ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​នៃ​ព្រះពុទ្ធ​សាសនា​មាន​៩​ប្រការ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​គឺ​ព្រះធម៌​វិន័យ​ឯណា​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ប្រកបដោយ​អង្គ​៩​ហើយ ព្រះធម៌​វិន័យ​នោះ​លោក​ឱ្យឈ្មោះ​ថា​ជា​ព្រះពុទ្ធ​សាសនា គឺ​៖ ១- សុ​ត្តៈ បាន​ដល់​ព្រះ​សូត្រ​ផ្សេង​ៗ មាន​មង្គលសូត្រ​ជាដើម ។ ២- គេ​យ្យៈ…

ព្រះពុទ្ធ​សាសនា​គឺ​ព្រះធម៌​វិន័យ​ឯណា​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ប្រកបដោយ​អង្គ​៩​ហើយ ព្រះធម៌​វិន័យ​នោះ​លោក​ឱ្យឈ្មោះ​ថា​ជា​ព្រះពុទ្ធ​សាសនា គឺ​៖

១- សុ​ត្តៈ បាន​ដល់​ព្រះ​សូត្រ​ផ្សេង​ៗ មាន​មង្គលសូត្រ​ជាដើម ។

២- គេ​យ្យៈ គឺ​ព្រះ​សូត្រ​ទាំងអស់​ដែល​មាន​គាថា មាន​សគា​ថ​វគ្គ​ជាដើម ។

៣- វេយ្យាករណៈ គឺ​ព្រះ​អភិធម្មបិដក ព្រះ​សូត្រ​ដែល​មិន​មាន​គាថា​បញ្ចូល​ជាមួយ និង​ព្រះពុទ្ធ​វចនៈ​ដែល​មិន​ចាត់​ចូល​ក្នុង​អង្គ​៨ ។

៤- គាថា គឺ​ព្រះ​ធម្មបទ​ថេរ​គាថា ថេរី​គាថា និង​គាថា​សុទ្ធ​ៗ ដែល​មិន​មានឈ្មោះ​ថា​សូត្រ​ក្នុង​សុត្ត​និបាត ។

៥- ឧទានៈ គឺ​ព្រះ​សូត្រ​៨២ សូត្រ​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ថ្លែង​ដោយ​សោមនស្ស​ញ្ញាណ ។

៦- ឥតិវុត្តកៈ គឺ​ព្រះ​សូត្រ ១១០​សូត្រ​ដែល​ផ្តើម​ឡើង​ដោយ​ពាក្យ​ថា ខ​នេះ​សម​ពិត​ដូច​ពាក្យ​ដែល​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ហើយ ។

៧- ជាតកៈ គឺ​រឿង​អតីត​របស់​ព្រះ​មាន​ព្រះ​ភាគ និង​ព្រះ​សាវក​ជាដើម រួម​ជា​៥៥០​ជាតក ។

៨- អព្ភូត​ធម៌ គឺ​ព្រះ​សូត្រ​ដែល​ប្រកបដោយ​អច្ឆរិយ​អព្ភូត​ធម៌ ជា​ធម៌​ដែល​ក្រៃ​លែង​ដោយ​គុណវិសេស ដែល​គួរ​អស្ចារ្យ ។

៩- វេទ​ល្លៈ គឺ​ព្រះ​សូត្រ​ដែល​កាលណា​សួរ​ហើយ ក៏​បាន​នូវ​សេចក្តី​ដឹង និង​សេចក្តី​ត្រេកអរ​ក្រៃ​លែង ។

អង្គ​ទាំង​៩​នេះ​ហើយ​ជា​ប្រភព​នាំ​កើត​ព្រះពុទ្ធ​សាសនា ឬ​ហៅ​ម្យ៉ាងទៀត​ថា ព្រះពុទ្ធ​សាសនា​មាន​អង្គ​៩​ជា​គោល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ