ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iOS 9 បានធ្វើឱ្យស្មាតហ្វូនស៊េរីចាស់ដូចជា iPhone 4S, 5 និង iPhone 5Sដើរ យឺត ។ នេះបើយោងទៅតាមការធ្វើតេស្តសាកល្បងពីការដំឡើងរបស់អ្នកប្រើប្រាស់ ។ ពួកគេបានត្អូញត្អែរថា មុនពេលដំឡើងប្រព័ន្ធថ្មីទូរស័ព្ទពួកគេប្រើប្រាស់ល្បឿនធម្មតា តែបន្ទាប់ពីដំឡើងប្រព័ន្ធ iOS 9 រួចមក ម៉ាស៊ីនក៏ចាប់ផ្តើមដើរយឺត ជាក់ស្តែងដូចជាការថតរូប និងបើកកម្មវិធីប្រើរយៈពេលយូរជាដើម ។
បញ្ហាដើរយឺតនេះបានជាក្លាយជាប្រធានបទក្តៅគគុកក្រោយពីការប្រកាសរបស់ក្រុមហ៊ុន Apple ថា ប្រព័ន្ធ iOS 9 អាចដំឡើងជាមួយ iPhone 4S, 5 និង iPhone 5S បាន ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានកែតម្រូវឡើងវិញថា ប្រព័ន្ធថ្មីនេះទាមទារឱ្យមានទំហំផ្ទុកក្រោម 1.5 ជី ហើយវានឹងធ្វើឱ្យកម្មវិធីមានរូបរាងតូច ទន្ទឹមគ្នានេះដែរវានឹងធ្វើឱ្យផលិតផលចាស់ដើរយឺតផងដែរ ។
iOS 9 គឺជាប្រព័ន្ធប្រតិបត្តិការទី៩ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Apple និងត្រូវបានប្រកាសជាផ្លូវការនៅសន្និសីទអ្នកផលិតពិភពលោកហៅកាត់ថា WDC កាលពីថ្ងៃទី៨ មិថុនា ២០១៥ និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៦ កញ្ញា ។ ថ្ងៃទី២១ កញ្ញាប្រព័ន្ធថ្មីមួយនេះត្រូវអតិថិជនរបស់ខ្លួនទាញយកមកប្រើប្រាស់ច្រើនជាង៥២ភាគរយ ៕
ចែករំលែកព័តមាននេះ