ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ឆក់​យក​ជីវិត​មនុស្ស​​យ៉ាង​តិច​២៦​នាក់ ក្រោយ​បុក​គ្នា​ជាមួយ​នាវា​១​គ្រឿង​ទៀត​

3 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ ពួក​អ្នក​ជួយ​សង្គ្រោះរាយការណ៍​នា​ថ្ងៃ​ទី​៥ មេ​សា​ថា មនុស្ស​យ៉ាងតិច​២៦​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង កាលពី​ថ្ងៃ​ទី​៤ មេ​សា ​ក្នុង​ព្រែក​មួយ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ ក្រោយ​ការ​បុក​គ្នា​ជាមួយ​នាវា​១​គ្រឿង​ទៀត…

ប្រទេស​បង់​ក្លា​ដែ​ស ៖ ពួក​អ្នក​ជួយ​សង្គ្រោះរាយការណ៍​នា​ថ្ងៃ​ទី​៥ មេ​សា​ថា មនុស្ស​យ៉ាងតិច​២៦​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង កាលពី​ថ្ងៃ​ទី​៤ មេ​សា ​ក្នុង​ព្រែក​មួយ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ ក្រោយ​ការ​បុក​គ្នា​ជាមួយ​នាវា​១​គ្រឿង​ទៀត ។

នាវា​ឈ្មោះ SABIT AL HASAN បាន​លិច​នា​ថ្ងៃ​ទី​៤ មេ​សា វេលា​រសៀល ក្រោយ​ពី​បុក​គ្នា​ជាមួយ​នាវា​កា​ហ្គោ​ធំ​១​គ្រឿង នៅ​ព្រែក SHITA
LAKHSYA បន្ទាប់​ពី​ចាក​ចេញពី​ទីក្រុង NARAYANGANJ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​រដ្ឋធានីដាក់​កា ទៅ​កាន់​ស្រុក MUNSHIGANJ ជិតខាង ។
អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់ លោក MUSTAIN BILLAH ថ្លែង​ថា តុល្យការ​អ្នក​ស្លា.ប់មាន២៦​នាក់ ហើយ​យើង​ស្រង់​បាន​សាកសព​មនុស្ស​២១​នាក់​ចេញពី​នាវា​ដែល​លិច ។

លោក BILLAH អះអាង​ទៀត​ថា នាវា​នោះ​ដឹក​មនុស្ស​យ៉ាងតិច​៤៦​នាក់ ។ មនុស្ស​ប្រមាណ​២០​នាក់​អាច​ហែលទឹក​មក​ដល់​ច្រាំង​ក្រោយ​នាវា​លិច ។ អាច​នៅ​មានមនុស្ស​បាត់​ខ្លួន​ទៀត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ