ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ភ្លាមៗផង ការបាក់ដៃផង មនុស្ស​​ស្លា.ប់​​កើន​ដល់​១៥៧​នាក់

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​-​ទី​ម័​រ​ខាងកើត ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ មេ​សា​ថា មនុស្ស​ដល់​យ៉ាងតិច១៥៧​នាក់​ហើយ​បាន​ត្រូវ​ស្លា.ប់ និង​ច្រើន​សិប​នាក់ទៀត​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​និង​ការ​បាក់​ដី នៅ​ឥណ្ឌូ​ណេ​ស៊ី​និង​ទី​ម័​រ​ខាងកើត ។ ទឹកបាន​ជន់​លិច​ផ្ទះសម្បែង​ច្រើន​ពាន់​ខ្នង ។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​-​ទី​ម័​រ​ខាងកើត ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ មេ​សា​ថា មនុស្ស​ដល់​យ៉ាងតិច
១៥៧​នាក់​ហើយ​បាន​ត្រូវ​ស្លា.ប់ និង​ច្រើន​សិប​នាក់ទៀត​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​និង​ការ​បាក់​ដី នៅ​ឥណ្ឌូ​ណេ​ស៊ី​និង​ទី​ម័​រ​ខាងកើត ។ ទឹកបាន​ជន់​លិច​ផ្ទះសម្បែង​ច្រើន​ពាន់​ខ្នង ។

ព្យុះ​ដែល​បោកបក់​ឆ្ពោះទៅ​កាន់​អូស្ត្រាលី បានសម្លា.ប់​មនុស្ស​យ៉ាងតិច​១៣០​នាក់ នៅ​ឥណ្ឌូ​ណេ​ស៊ី ហើយ​មនុស្ស​៧១​នាក់​ទៀត​បាត់​ខ្លួន ។ ចំណែកមនុស្ស​២៧​នាក់​បាន​បាត់បង់​ជីវិត​នៅ​ទី​ម័​រ​ខាងកើត ។ អ្នក​ស្លាប់​ភាគច្រើន​គឹ​នៅ​ទីក្រុង​ឌី​លី​រដ្ឋធានីទី​ម័​រ​ខាងកើត ដែល​នៅ​ទីនោះ​ទឹកបាន​ជន់​លិច រហូត​ដល់​មុខ​វិមាន​ប្រធានាធិបតី ដែល​មើលទៅដូច​បឹង​ភក់ ។

ទឹកជំនន់​ភ្លាម​ៗ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្កើត​ភាព​ច្របូកច្របល់ ក្នុង​បណ្ដា​តំបន់​ស្ថិត​នៅ​ចន្លោះ​កោះ FLORES ឥណ្ឌូ​ណេ​ស៊ី និង​ទី​ម័​រខាងកើត ។ ទឹកជំនន់​នោះ​បាន​បង្ខំ​ឲ្យ​មនុស្ស​ច្រើនពាន់​នាក់​រត់​ភៀសខ្លួន​ចេញ និង​ស្វែងរក​ជម្រក​នៅតាម​មជ្ឈមណ្ឌល​ទទួល​ទាំងឡាយ ។ នៅ​ភាគ​ខាងកើត​កោះ FLORES ផ្ទះ​ច្រើន​ខ្នង​បណ្ដា​ផ្លូវថ្នល់​ និងស្ពាន​កប់​និង​គ្របដណ្ដប់​ដោយ​ភក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ