ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ហេតុផល​នេះអ្នក​គួរ​ទាញ​យក​ប្រយោជន៍​ពី​ឌី​ជី​ថ​ល បើមិន​ចង់ឱ្យ​អាជីវកម្ម​បរាជ័យ ​!

2 ឆ្នាំ មុន

ក្នុង​សម័យ​កូ​វី​ដ ​១៩ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​ផ្លាស់​ប្តូរ​គ្រប់​ផ្នែក​ទាំងអស់នៃ​ជីវិត​មនុស្ស​ឱ្យ​ដើរ​ទាន់សម័យ​ថ្មី ហើយ​វា​នឹង​នៅ​តែ​បន្ត​រហូត និង​ក្នុង​សម័យ​កូ​វី​ដ​នេះ​ផង​ដែរ បច្ចេកវិទ្យា​ពិតជា​មាន​ឥ​ទ្ធ​ពល​ខ្លាំង​ណាស់​ទៅ​លើ​ជីវិត​មនុស្ស​គ្រប់​គ្នា ក៏​ដូច​ជា​អាជីវកម្ម​គ្រប់​ប្រភេទ​ផង​ដែរ ទូ​ទាំង​សកលលោក ​។ មិន​ថា​អាយុ​…

ក្នុង​សម័យ​កូ​វី​ដ ​១៩ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​ផ្លាស់​ប្តូរ​គ្រប់​ផ្នែក​ទាំងអស់នៃ​ជីវិត​មនុស្ស​ឱ្យ​ដើរ​ទាន់សម័យ​ថ្មី ហើយ​វា​នឹង​នៅ​តែ​បន្ត​រហូត និង​ក្នុង​សម័យ​កូ​វី​ដ​នេះ​ផង​ដែរ បច្ចេកវិទ្យា​ពិតជា​មាន​ឥ​ទ្ធ​ពល​ខ្លាំង​ណាស់​ទៅ​លើ​ជីវិត​មនុស្ស​គ្រប់​គ្នា ក៏​ដូច​ជា​អាជីវកម្ម​គ្រប់​ប្រភេទ​ផង​ដែរ ទូ​ទាំង​សកលលោក ​។ មិន​ថា​អាយុ​ ឬ​អត្ត​ច​រិ​ក​របស់​យើង​បែប​ណា​នោះ​ទេ គ្រប់​គ្នា​ត្រូវ​តែ​ចេះ​ឌី​ជី​ថ​ល បើ​ទោះបី​មិន​មាន​ជំនាញ​តែ​ក៏​ត្រូវ​តែ​ដឹង​ខ្លះ​ៗ​ផង​ដែរ​ ។ ខាងក្រោម​នេះ​ជា​ហេតុផល​ទាំង​ ៦ ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​ភ្លាមក្នុង​សម័យ​កូ​វី​ដ​ ១៩ ៖

ទី​ ១) ប្រើ​ឌី​ជី​ថ​ល​មិន​ត្រឹមត្រូវអាច​មាន​ផលវិបាក​ទៅ​ដល់​អ្នក ៖
ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​និយោជក​បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ថា ពូក​គេ​បាន​បញ្ឈប់​និ​យោ​ជិ​ក​ខ្លះ​ៗ​ផង​ដែរ ក៏​ព្រោះតែ​និ​យោ​ជិ​ក​មិន​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ពួក​គេ ដោយ​ពួក​គេ​បាន​យក​បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​ក្រុមហ៊ុន បញ្ហា​មិន​ពេញចិត្ត​នរណា​ម្នាក់ ​។​ល​។ មក​និយាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​របស់​ពួក​គេ ដោយ​មិន​មានការ​គិតពិចារណា​មុន​ផុស ​ឬ​សរសេរ​អ្វីមួយឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ។ មាន​អាជីវកម្ម​ខ្លះ​ ឬ​ក្រុមហ៊ុន​ខ្លះ មុន​ពេល​គេ​ទទួលយក​បុគ្គលិក​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​របស់​គេ សំណួរ​ដំបូង​ដែល​គេ​សួរ​គឺ ថា​តើ​អ្នកមាន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​កម្រិត​ណា ទំនួល​ខុស​ត្រូវ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​កម្រិត​ណា​ដែរ ? (​ត្រង់នេះ​មាន​ន័យ​ថា ​អ្នក​ធ្លាប់​ជេ​ប្រមាថ​ ឬ​ដ្រា​មា​នៅ​លើ​បណ្តាញ​សង្គម​នោះ​បែប​ម៉េច​ដែរ​) ​។

អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នកមាន​ (​ផេ​ក ​ឬ​គណនេយ្យ​ផ្ទាល់ខ្លួន​) គឺ​អ្នក​អាច​រក្សារ​ទុក​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អុី​ន​ធើ​ណេ​ត​ជា​រៀងរាល់ថ្ងៃ ដើម្បី​ផ្ទៀងផ្ទាត់​មើល​ទម្លាប់​របស់​អ្នក និង​អ្នក​ដទៃ ប៉ុន្តែ​គ្រាន់តែ​អ្នក​ត្រូវ​ចាំ​ថា វិស័យ​ឌី​ជី​ថ​ល​នេះ​ប្រសិនជា​អ្នកមាន​ស្លាកស្នាម​អាក្រក់​ណាមួយ​ហើយ ពិត​ណាស់​វា​អាច​លុយ​ចោល​វិញ​បាន ប៉ុន្តែ​អ្នក​ដទៃ​ក៏​គេ​អាច Shoot-Screen ទុក​បាន​ដែរ ដូចនេះ​នៅ​ពេល​យើង​សម្រេចចិត្ត​ផុស​ឬ​សរសេរ​អ្វីមួយ ត្រូវ​ប្រា​កថា​ មិន​ប្រើ​អារម្មណ៍​ដ្រា​មា ឬ​ជេរ​ប្រមាថ​នរណា​ម្នាក់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​អ្នក​ដទៃ ​។ រឹតតែ​មិន​ត្រូវ​នោះ គឺ​អាជីវកម្ម​តាម​អន​ឡាញ​ក្តី តាម​បណ្តាញ​សង្គម​ក្តី អ្នក​មិន​ត្រូវ​យក​ផេ​ក​របស់​អ្នកទៅ​ធ្វើ​អ្វីមួយ​ក្រៅ​តែ​ពី​ការ​ចង់​បង្ហាញ​ពី​អាជីវកម្ម​របស់​អ្នក​ឡើយ​ ។

ទី ​២) អ្នក​ត្រូវ​ដឹង​អំពី​បច្ចុប្បន្នភាព នៃ​អាជីវកម្ម​ឌី​ជី​ថ​ល​ ៖
ក្នុង​វិស័យ​អាជីវកម្ម​ទាំងអស់ បច្ចុប្បន្ន​ត្រូវ​តែ​បំ​លែងខ្លួន​ឱ្យទៅ​ជា​អាជីវកម្ម​ឌី​ជី​ថ​ល​ទាំងអស់ ​។ ហើយ​ការងារ​នា​ពេល​អនាគត​ទាំងអស់​សុទ្ធតែ ទាមទារ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចេះ​ពីរ​ជំនាញ នោះ​គឺ​ជំនាញ​គោល (​រៀន​ពីសា​លា​) និង​ត្រូវ​ជំនាញ​ ឬ​ចេះ​បច្ចេកវិទ្យា​ ។ ត្រង់​ចំណុច​នេះ​ប្រសិនជា​អ្នកជា​ម្ចាស់​អាជីវកម្ម​ក្តី ទាំង​ម្ចាស់​ទាំង​បុគ្គលិក​ត្រូវ​តែ​ចេះ​ឌី​ជី​ថ​ល​ដូច​គ្នា​ ។ ប្រសិនជា​អ្នកក្រ​ឡែក​ទៅ​មើល​ការងារ​ឬ​ការ​សិក្សា​នៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ វា​គឺ​ពិតជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ណាស់​ទៅ​លើ​ឌី​ជី​ថ​ល វា​បាន​ទាមទារ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចេះ​នូវ​ឌី​ជី​ថ​ល មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចេះ​ឌី​ជី​ថ​ល​សម័យ​ទំនើប​ចុង​ក្រោយបង្អស់​ទៀត​ផង​ ។ ហេតុ​អ្វី​បានជា​គេ​ត្រូវការ​ឱ្យ​ចេះ​នូវ​ឌី​ជី​ថ​ល​សម័យ​ទំនើប​ចុង​ក្រោយបង្អស់ ក៏​ព្រោះថា​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ទឹកដី​នោះ គឺ​គេ​ទទួលយក​និង​ប្រើប្រាស់​តែ​ឌី​ជី​ថ​ល​ទំនើប​ចុង​ក្រោយ​នោះ​ទេ ហើយ​ប្រសិនជា​អ្នក​មិន​ចេះ​មាន​ន័យ​ថា អ្នក​កំពុង​តែ​គេង​លក់​រាប់រយ​ឆ្នាំ​ហើយ ហើយ​ប្រសិនជា​អ្នក​ធ្វើ​អាជីវកម្ម​វិញ​អាច​នឹង​បិទ​មុនគេ ​។ សម្រាប់​អ្នក​ដាក់​ការងារ​នៅ​កន្លែង​ណាមួយ​វិញ ប្រហែលជា​អតិ​ភាព​របស់​អ្នក​នៅ​ចុង​ក្រោយ​អ្នក​ដែល​គេ ចេះ​ឌី​ជី​ថ​លហើយ​ ។

ទី​ ៣) ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទំនាក់ទំនង ទាមទារ​ឱ្យ​អ្នក​យល់​ពី​ការ​រំពឹង​ទុករបស់​អតិថិជន ៖
មុន​ពេល​អ្នក​ចង់​និយាយ ​ឬ​ពិភាក្សា​អ្វីមួយ​ជាមួយ​អតិថិជន អ្នក​គួរតែ​ផ្ញើ​សារ ​ឬ​ឆាត​ទៅ​ពួក​គេ​មុន ដើម្បី​សួរ​ពួក​គេ​ថា​ មាន​ពេល​សម្រាប់​និយាយ​ជាមួយ​យើង ​ឬ​អត់​ ? ។ ហើយ​បច្ចុប្បន្ន​មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​អ្នក​បាន តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ និយាយ​តាម​ទូរស័ព្ទ អុី​ម៉ែ​ល កម្មវិធី​ស្លេក​ (Slack) បណ្តាញ​សង្គម ឬ​តាម​អន​ឡាញ​នានា​ផង​ដែរ វិធី​ទាំង​អស់នេះ​សុទ្ធសឹងតែ​អតិថិជន​គ្រប់​រូប​ត្រូវការ​ ។ ហើយ​តាម​រយៈ​ទាំង​អស់នេះ មនុស្ស​ជា​ច្រើន​ស្គាល់​អ្នក និង​អាជីវកម្ម​របស់​អ្នកផង​ដែរ ​។

ប្រសិនជា​អ្នក​អាជីវកម្ម​ទើបតែ​បំ​លែងខ្លួន​ទៅ​ជា​ឌី​ជី​ថ​ល មាន​ន័យ​ថា ​អ្នក​កំពុង​ចូល​ទៅ​ក្នុង​បរិស្ថាន​ថ្មី​នៃ​ឌី​ជី​ថ​ល (​ឌី​ជី​ថ​ល​ទំនើប​ចុង​ក្រោយ​) អ្នក​ចំណាយពេល​មួយ​ឬ​ពី​រស​ប្តា​ហ៍ ដើម្បី​រៀន​ និង​ស្រាវជ្រាវ ពី​វប្បធម៌​របស់​ប្រជាជន (​ទម្លាប់​ និង​អរិ​យា​បទ​ពួក​គេ​ចូល​ចិត្ត​អ្វី​ ។​ល​។​) ​។ អ្នក​ត្រូវ​រៀង​សង្កេត​នូវ​អ្វី​ដែល​ប្រជាជន​ធ្លាប់​ធ្វើ និង​អ្នក​អាជីវកម្ម​មុន​ៗ ដែល​គេ​បាន​ធ្វើ​រួច​មក​ហើយ​នោះ រៀន​ពី​ការ​ធ្វើ​សកម្មភាព​របស់​អ្នក​ដែល​ធ្លាប់​បាន​ដើរ​មុន​យើង ​។ ហើយ​អ្នក​គួរ​ចង​ចាំ​ថា អ្នក​ត្រូវ​បន្ទាបខ្លួន ហើយ​បើកចំហ​ចំពោះ​ការ​កែតម្រូវ ​និង​មតិយោបល់​នានា​នៅ​លើ​បណ្តាញ​សង្គម​របស់​អ្នក​ ។ អ្នក​ត្រូវរ​មាន​ភាព​កំប្លុកកំប្លែង​ខ្លះ​ដើម្បី​កុំឱ្យ​អតិថិជន​អផ្សុក (​ករណី​អ្នក​ឡាយ​លក់​ជាដើម ឬ​ការ​សរសេរ​ខេ​ប​សិន​) និង​ត្រូវ​រក្សា​ទឹកចិត្ត​រីករាយ​រហូត​ទាល់ តែ​អ្នក​យល់​ពី​ពិភព​របស់​អតិថិជន​អ្នក​ ។

ទី ​៤) ទាំង​អ្នក​ធ្វើ​អាជីវកម្ម និង​អ្នក​ធម្មតា ធ្វើ​យ៉ាងណា​ត្រូវ​រក្សា​សុវត្ថិភាព​លើ​អុីនធឺណិត​ ៖
ត្រង់នេះ​មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​ត្រូវ​គេ​បាន​បោក​ប្រាក់​អស់​លុយ​សន្ធឹកសន្ធាប់ ហើយ​ក៏​ចង់​សំដៅ​ទាំង​អ្នក​ធ្វើ​អាជីវកម្ម​ឬ​មនុស្ស​ធម្មតា​ទូទៅ​ផង​ដែរ ​។ មាន​អ្នកខ្លះ​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ​ដើម្បី​បោកប្រាស់​គេ ហើយ​ក៏​មាន​អាជីវកម្ម​ខ្លះ​ចាញ់បោក​គេ​ផង​ដែរ (​ស្មើ​ដៃ​គ្នា​) ដូចនេះ​វា​ពិតជា​ទាមទារ​ឱ្យ​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​ ។ ប្រសិនជា​អ្នកមាន​អាជីវកម្ម​ធំ​ៗ​ឬ​ច្រើន អ្នក​គួរតែ​មាន​ជំនាញ​ខាង​តិច​នូ​ឡូ​ជី ឬ​ខាង​សុវត្ថិភាព​ឌី​ជី​ថ​ល ដើម្បី​ប្រាកដ​ថា​ការ​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ​របស់​អ្នក មិន​ត្រូវ​បាន​គេ​លួច​បន្លំ ទិន្នន័យ​នានា​របស់​ក្រុមហ៊ុន (HACK)​ឡើយ ​។
ការ​លួច​បន្លំ​តាម​អន​ឡាញ​បច្ចុប្បន្ន​ហាក់​មើលទៅ​ដូច​ជា​ធម្មតា មិនសូវ​មាន​មនុស្ស​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ រហូត​ក្លាយជា​វប្បធម៌​ទៅ​ហើយ ​។ មាន​អ្នក​បោកប្រាស់​ខ្លះ បាន​យកឈ្មោះ​ក្រុមហ៊ុន​នេះ​ក្រុមហ៊ុន​នោះ ទៅ​បោក​ប្រាក់​ប្រជាជន​យ៉ាងច្រើន​ផង​ដែរ​ ។

ទី​ ៥) ជំនាញ​ឌី​ជី​ថ​ល​នឹង​ក្លាយជា​តម្រូវការ​ធំ​បំផុត ដើម្បី​ជួយ​កែតម្រូវ​ឧបសគ្គ​ខ្លះ​ៗ ៖
ជំនាញ​ឌី​ជី​ថ​ល​គឺ​ដូច​ជា​ឧបករណ៍​ផ្សេង​ទៀត​ដែរ – វា​អាច​ប្រើ​សម្រាប់​ន័យ​ល្អ​ និង​អាក្រក់ ​។ នៅ​ពេល​ដែល​អុី​ន​ធឺ​ណេ​ត​ ឬ​បណ្តាញ​សង្គម​របស់​អ្នក មានការ​លួច​បន្លំ​ប្រើប្រាស់ ខូច ​ឬ​មាន​បញ្ហា​អ្វីមួយ នោះ​ប្រាកដ​ណាស់​ថា ​វា​ទាមទារ​ឱ្យ​អ្នក​ត្រូវ​តែ​មាន​ជំនាញ​ឌី​ជី​ថ​ល​ដើម្បី​ប៉ះ​ប៊ូ​វ​វា​ឡើង​វិញ ត្រង់នេះ​មាន​ន័យ​ថា ​ពិស​បង្ក្រាប​ពិស ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រសិនជា​អ្នកជា​ម្ចាស់​អាជីវកម្ម​ឌី​ជី​ថ​ល​ទើប​បើក​ដំបូង មតិ​ខ្លះ​គឺ​ពិតជា​ជួយ​អ្នក​បាន​ច្រើន​ ។ អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​ត្រូវ​ព្យាយាម​អនុវត្ត​គោលការណ៍​ណែនាំ ក្នុង​បណ្តាញ​សង្គម​ទំនាក់ទំនង​នៃ​ឌី​ជី​ថ​ល វា​ពិតជា​សំខាន់​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​ ។ ហើយ​សម្រាប់​ម្ចាស់​អាជីវកម្ម​វិញ នៅ​ក្នុង​បណ្តាញ​សង្គម​អស់ទាំង​នេះ ប្រសិនជា​អាច​អ្នក​គួរ​គិតពិចារណា ទៅ​លើ​ការ​ផុស​ការ​សរសេរ​បើ​ទោះបីជា​គណនេយ្យ​ផ្ទាល់ខ្លួន​ក្តី ព្រោះ​វា​ជា​កន្លែង​ដែល​អាច​កំណត់​អត្ត​ចរិត​របស់​អ្នក មនុស្ស​គ្រប់​រូប​អាច​វាយតំលៃ​អ្នក ទៅ​លើ​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​អ្នក​បាន ដែល​វា​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នកផង​ដែរ​ ។ ហើយ​ប្រសិនជា​អ្នក​ធ្វើ​ត្រូវ​វា​អាច​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​រីក​ចម្រើន​បាន​យ៉ាង​លឿន​ផង​ដែរ​ ៕ ប្រភព ៖ lifehack

អត្ថបទសរសេរ ដោយ