ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ​ និង​គ្រឿង​បរិភោគមួយ​ចំនួន​ចែក​ជូន​កម្មករ​-កម្ម​ការិនី​​ធ្វើ​ច​ត្តា​ឡី​ស័ក​៥៣​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច អាជ្ញាធរ​ខណ្ឌទួលគោក បាន​មក​នាំ​អំណោយ ជា​អង្ករ​និង​គ្រឿង​ឧ​ប​ភោ​ក បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ចំនួន​៥៣​គ្រួសារ ស្មើ​៥៣​បន្ទប់…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច អាជ្ញាធរ​ខណ្ឌទួលគោក បាន​មក​នាំ​អំណោយ ជា​អង្ករ​និង​គ្រឿង​ឧ​ប​ភោ​ក បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ចំនួន​៥៣​គ្រួសារ ស្មើ​៥៣​បន្ទប់ បាន​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​ពី​គ្រូពេទ្យ​រក​ឃើញ​កម្មករ​រោងចក្រ​កាត់ដេរ​ម៉េ​ង អៀង​ម្នាក់ វិជ្ជមាន​កូ​វី​ដ​១៩​។

ពិធី​នេះ បាន​រៀបចំ​ឡើង​នៅ​មុខ​ផ្ទះ​ជួល​លេខ​១០ ផ្លូវ​លេខ​៥២៨ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ជា​ផ្ទះ​ជួល​របស់​កម្មករ កម្ម​ការី​នី​ខាងលើ​។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ចែក​ដោយ​ផ្ទាល់​ពី​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក និង​លោក​ចៅសង្កាត់​បឹង​កក់​ទី​១ ព្រមទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ផង​ដែរ​។ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​ឱកាស​នោះ​រួម​មាន អង្ករ​១០​គីឡូក្រាម​, រួម​មាន​ទឹកត្រី​, មី និង​ម៉ាស់​មួយ​ចំនួន។

នៅ​ក្នុង​ឱកាស​នោះ លោក​អភិបាល​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ធ្វើ​អនាម័យ និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សម្តេច​តេ​ជោ​ហ៊ុន សែន​។ ទន្ទឹម​នោះ ម្ចាស់ផ្ទះ​ជួល​ឈ្មោះ អ៊ុ​ក ពុទ្ធ​ថា​វី ភេទ​ស្រី ក៏​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល បញ្ចុះតម្លៃ​បន្ទប់​ជួល​ចំនួន​២​ខែ ក្នុង​១​ខែ​មួយ​បន្ទប់​បញ្ចុះ​ចំនួន​២០​ដុល្លារ​។

គួរ​បញ្ជាក់​ថា កម្មករ​កាត់ដេរ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ឌ​១៩ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​ទៅ​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១​។

ទន្ទឹម​នឹង​ការ​រក​ឃើញ​កម្មករ​វិជ្ជមាន​កូ​វី​ដ​១៩​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខណ្ឌទួលគោក សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល និង​ផ្ទាល់​ប្រមាណ​ជាង​១០០​នាក់​ទៀត​។ ចំណែក​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​រក​ឃើញ​គឺ​បុរស​មាន​អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​ម៉េ​ង អៀង ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ជាមួយ​គ្នា​នោះ ប្រពន្ធ​ដែល​ជា​កម្ម​ការី​នី​កាត់ដេរ និង​ប្អូនប្រុស​ម្នាក់​ដែល​ជា​កម្មករ​នៅ​ផ្សារ​អូ​ឬ​ស្សី ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​បញ្ជូន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ​។ ដោយឡែក​ផ្ទះ​ជួល​ប្រមាណ​៥៣​បន្ទប់ ដែល​ភាគច្រើន​ជា​កម្មករ​ស្នាក់​នៅ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ដើម្បី​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំ​នួ​១៤​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ