ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​២​គ្រឿង​បុក​ប៉ះ​គ្នា តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​រថយន្ត​ធុន​ធំ​បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លាក​លេខ កំពង់ចាម 3A-9600 ទិស​ដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ជាមួយនឹង​រថយន្ត​ដឹក​ស្រា​បៀរ ដែល​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ដឹក​ដី​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​រថយន្ត​ធុន​ធំ​បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លាក​លេខ កំពង់ចាម 3A-9600 ទិស​ដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ជាមួយនឹង​រថយន្ត​ដឹក​ស្រា​បៀរ ដែល​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ដឹក​ដី​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។

ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៣៨-១៣៩ ស្ថិត​ក្នុងភូមិ​-​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​សម្រួល​សណ្តាប់ធ្នាប់​នៅ​កន្លែង​កើតហេតុ និង​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ