ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​នាំ​ស្រូវ​ចេញពី​ខេត្តតាកែវ ទៅ​កាន់​ប្រទេស​វៀតណាម នៅតែបន្ត !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ​៥…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ​៥ ខែ​មេ​សា​នេះ តាម​បណ្តាញ​សង្គម​ហ្វេ​សបុ៊ុកថា យោង​តាម​របាយការណ៍ ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​ ៤ ខែមេសា ខេត្តតាកែវ​ នៅ​តែ​បន្ត​ការ​នាំ​ស្រូវ​ចេញពី​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម​ដដែល​ទេ គ្រាន់តែ​ប្រទេស​វៀតណាម មានការ​តឹងតែង​នៅ​តាម​មាត់ច្រក ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់ការ​រីក​រាល​នៃ​មេរោគ​កូ​វិីដ​-១៩ ​តែ​ប៉ុណ្ណោះ​ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី ៤​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅ​កាន់​ប្រទេស​វៀតណាម​បាន​ចំនួន ៣ ៨៤៨ តោន តាម​ច្រក កំពង់អំពិល ក្នុងស្រុក​បូ​រី​ជលសារ និង​តាម​ច្រក​ភ្នំ​ដិ​ន ក្នុងស្រុក​គិរី​រង់​ ។ រីឯ​តម្លៃ​ស្រូវ​សើម​វិញ នៅ​តែ​ទទួល​បាន​តម្លៃ​ល្អ​ដដែល​ទេ គឺ​តម្លៃ​ស្រូវ​ទិញ​ដល់​ស្រែ ៨៥០ រៀល​ក្នុងមួយគីឡូក្រាម និង​លក់​ដល់​មាត់ច្រក​មាន​តម្លៃ ៩៣០ រៀល​ក្នុងមួយគីឡូក្រាម​ ៕

អត្ថបទសរសេរ ដោយ