ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿងអ្វី? ពី​​មុន​ឃើញ​អាណិត​ធ្លាប់​ជួយ​ ពេល​នេះ​ជៀស ស្រួច ត្រូវ​គេ​រិះ​គន់​​កប់​ៗ​មាត់​តែម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​អាណិតអាសូរ​ជា​ថ្មី​ទៅ​លើ​អតីត​អ្នក​ប្រដាល់​ជៀស ស្រួច បន្ទាប់​ពី​មាន​ដំណឹង​ថា តួ​សម្ដែង​ក្នុង​បទ​ចម្រៀង​«បេះដូង​អ្នក​ប្រដាល់​»​រូប​នេះ​ធ្លាក់ខ្លួន​ស៊ីឈ្នួល​គេ និង​ដុនដាប​ខ្លាំង​នោះ ក៏​មាន​អ្នក​បង្ហោះ​រិះគន់​ផង​ដែរ ខណៈ​ដែល​សំឡេង​រិះគន់​នោះ ក៏​ត្រូវ​គេ​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​អាណិតអាសូរ​ជា​ថ្មី​ទៅ​លើ​អតីត​អ្នក​ប្រដាល់​ជៀស ស្រួច បន្ទាប់​ពី​មាន​ដំណឹង​ថា តួ​សម្ដែង​ក្នុង​បទ​ចម្រៀង​«បេះដូង​អ្នក​ប្រដាល់​»​រូប​នេះ​ធ្លាក់ខ្លួន​ស៊ីឈ្នួល​គេ និង​ដុនដាប​ខ្លាំង​នោះ ក៏​មាន​អ្នក​បង្ហោះ​រិះគន់​ផង​ដែរ ខណៈ​ដែល​សំឡេង​រិះគន់​នោះ ក៏​ត្រូវ​គេ​មើលឃើញ​ថា មាន​ឥទ្ធិពល ។ អ្នក​រិះគន់​ទាំងនោះ បាន​ទាំង​ហៅ លោក ជៀស ស្រួច ថា ​ជា​មនុស្ស​អត់​កំណើត​ទៀត​ផង​។

ផ្ទុយ​ពី​ការ​អាណិតអាសូរ ក្រោយ​ឮដំណឹង​ថា អតីត​កីឡាករ ជៀស ស្រួច ធ្លាក់ខ្លួន មនុស្សមួយ​ចំនួន​ដែល​ត្រូវ​គេ​ស្គាល់​ថា ​ធ្លាប់​បាន​ជួយ​លោក​​កន្លង​មក​ផង បែរជា​ចេញ​មុខ​រិះគន់​យ៉ាង​ចាស់ដៃ​តែ​ម្ដង​។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Dada Neou បាន​សរសេរ​បង្ហោះ​ភ្ជាប់​នឹង​ដំណឹង​ធ្លាក់ខ្លួន​របស់ ជៀស ស្រួច ថា «​កាលពី​ឆ្នាំ​២០១៦ តាម​ចាំ​ពេល​នោះ​ខ្ញុំ​បាន​នាំ​ថវិកា​តិចតួច​ជួយ​គាត់​ដែរ ដោយ​ទៅ​ដល់ទី​កន្លែង​លោកគ្រូ អេ ភូ​ថង នៅ​ផ្លូវ​សុខ​ហុ​ក ហើ​យ​មាន​សប្បុរសជន​ជា​ច្រេី​ន​បាន​ជួយ​គាត់​រួម​ទាំង​តារាចម្រៀង​ខេ​មរ​សិរីមន្ត ។ តាម​ដឹង​ចំនួន​ថវិកា​គេ​ជួយ​ពេល​នោះ​ច្រើ​ន ដោយ​ទិញ​បាន​រថយន្ត​មួយ​គ្រឿង​ផង​ដែរ​។ ក្រោយ​ការ​ជួយ​របស់​គេ​យើ​ង​ត្រូវ​ជួយ​ខ្លួនឯង​ផង​។ ឱកាស​មិន​ចេះ​តែ​មាន​ទេ បើ​យើ​ង​មិន​ចេះ​ប​ង្កើ​ត​ឱកាស​»​។

ឆ្លើយ​តប​នឹង​ការ​បង្ហោះ​នោះ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sopheak Tha សរសេរ​ថា គេ​ជួយ​ច្រើន​ដង​នៅ​តែ​អត់​កំណើត ។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក
ឈ្មោះ ដា​រ៉ូ​ន ខ្លាធំ សរសេរ​ថា​«​យើង​អត់​កំណើត​ខ្លួនឯង​ឱ្យ​ពី​ណា​ជួយ អ្នក​ណា​ក៏​មានការ​លំបាក​ដែរ គេ​ជួយ​រាប់​ពាន់​ក្បាល និង​ម៉ឺន​ហ៊ឺហា ជំនាន់​មុន​ម៉ូតូ​ធំ​ស្រី​ស្នេហ៍​មិន​ចេះ​ខ្វះ ទៅ​ណា​ក៏​មាន​ស្រី​ស្នេហ៍​ដែរ​»​។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sopheap Lim FC បាន​សរសេរ​ថា «​ល្បែង​ពេក សំខាន់​ស្ដាយ​ប្រពន្ធដើម​ណាស់​»​។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Chumneanh សរសេរ​ថា «​កាលនោះ​គេ​ថែម​ទាំង​ជ្រោមជ្រែង​ឱ្យធ្វើ​អាជ្ញាកណ្ដាល ខ្ញុំ​ក៏​ទៅ​ដែរ​រួម​ដំណើរ​ជាមួយ អ្នក​នាង យុគ ចិន្តា និង​លោក កែវ សាស្ត្រា​»​។

អ្នកលេង​ហ្វេ​ស​ប៊ុ​កប​ផ្សេង​ទៀត​សរសេរ​ថា «​គ្រប់​គ្នា​ចង់​ឃើញ​គាត់​ងើបឡើង​វិញ តែ​ចុង​ក្រោយមក​ឆ្កុយ​សំយុង​ចុះ​ក្រោម​»​។ ជាមួយនឹង​ការ​រិះគន់ ក៏​មាន​អ្នក​ផ្សេង​បញ្ចេញយោបល់​ផង​ដែរ​ថា បើ​ចង់ឱ្យ​ទេវតា​ជួយ ទាល់តែ​លោក​ជួយ​ខ្លួនឯង ។ ការ​រិះគន់​នេះ គឺ​កើតឡើង​ពី​សន្ទុះ​ចែកចាយ​ពី​ការ​លំបាក​របស់​លោក​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ខ្លាំងក្លា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​។

យោង​តាម​ការ​បង្ហោះ​ពី​អ្នកលេង​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ពេល​នេះ គឺ​លោក​មហាលំបាក​តែ​ម្ដង ស្រប​ពេល​ដែល​កូ​វី​ដ​-១៩​ធ្វើ​ឱ្យ​លោក​ពិបាក​​តស៊ូ​ប្រឆាំង​ផង ។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មិន​តិច​ទេ បាន​ចែកចាយ និង​សរសេរ​ថា សូម​បងប្អូន​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ និង​អាណិត​ស្រឡាញ់​អតីត​កីឡាករ ជៀស ស្រួច និង​ធ្លាប់​ជា​តារា​សម្តែង​ម្នាក់​ផង​នោះ ជួយ​ប្រោស​ឱ្យលោក និង​ភរិយា​កូន​តូច​មាន​សង្ឃឹម​ផង ។ លោក
កំពុង​តែ​ជួប​សភាព​យ៉ាប់​យ៊ឺ​ន ហើយ​កាន់តែអាណិត​គឺ​កូនង៉ែត​ទើប​កើត ក៏​ខ្វះ​អាហារ​បម្រុង​មើល​ហើយ​ខ្លោចផ្សារ​ណាស់ ។ លោក​ត្រូវ​គេ​ដឹង​ថា កំពុង​ធ្វើ​ជា​កម្មករ​យ៉ាង​កម្សត់​នៅ​តាម​ចម្ការ​ក្នុង​ខេត្ត​រតនៈគីរី ដោយ​តាំងពី​កូ​វី​ដ​-១៩​ផ្ទុះ​ខ្លាំង​មក គឺ​អាច​និយាយ​បាន​ថា មហា​វេទនា​តែ​ម្ដង ដោយសារ​តែ​ការដ្ឋាន​ដែល​លោក​បម្រើ​ការ​បាន​បិទ​ចោល ហើយ​តម្រូវ​ឱ្យ​លោក​ពិបាក​លុយកាក់​។ ស្រប​ពេល​ដែល​លោក​ក៏​មាន​ភរិយា ហើយ​ទើបតែ​សម្រាល​កូនខ្ចី​ផង ទើប​ធ្វើ​ឱ្យ​លោក និង​គ្រួសារ កាន់តែ​យ៉ាប់​យ៉ឺន​ខ្លាំង​។

លោក​ត្រូវ​គេ​ឱ្យ​រស់នៅ​ក្នុង​ខ្ទម​រខេករខាក គ្មាន​សូ​ម្បី​តែ​អង្ករ​ហូប​ចុក​គ្រប់គ្រាន់ ដោយ​ក្នុង​ពេល​ខ្លះ គឺ​បាន​ពី​មេការ និង​កម្មករ​ដូច​គ្នា​ជួយ​ឧបត្ថម្ភ​។ លោក​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ដើរ​សុំ​គេ​ហូប​ចំអែត​ក្រពះ​ក៏​មាន ដោយសារ​តែ​ទៅ​រក​ការងារ​នៅឯណា ក៏​គេ​ថា​ផ្អាក​សិន ។ រាល់ថ្ងៃ​ក្រៅពី​លំបាក​នៅ​ក្នុង​ខ្ទម​កម្សត់ លោក​ក៏​មិន​ហ៊ាន​ចូល​ពេទ្យ​មើលជំងឺ​ដែល​រមែង​ធ្វើទុក្ខ​លោក​ទៀត​។ លោក​មិន​មាន​សូ​ម្បី​តែ​លទ្ធភាព​លើកដៃ​ស្នើ​សុំ​ជំនួយ ពោល​គឺ​បាន​អ្នក​ស្គាល់​មួយ​ចំនួន គេ​ឃើញ​គេ​ជួប ហើយ​គេ​ឱ្យ​អង្ករ​ហូប​ចុក​បណ្ដោះទ័ល​ជួយ​បង្ហោះ​នោះ​ទេ ទើប​លោក​ត្រូវ​បាន​គេ​ដឹង​ពី​ការ​លំបាក ដែល​កំពុង​តែ​ជួប​ប្រទះ​នៅ​ក្នុង​ពេល​នេះ ។ អតីត​កីឡាករ ជៀស ស្រួច មិន​ត្រឹមតែ​ធ្លាក់ខ្លួន​យ៉ាង​លំបាក​ក្នុង​នាម​ជា​កម្មករ
សុ​ី​ឈ្នូ​ល​គេ​ប៉ុណ្ណោះ​ទេ ឯ​រូបរាង​វិញ​ក៏​ខុស​ពី​មុន​ឆ្ងាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ