ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​បន្ត​វះកាត់​អ្នកជំងឺដោយ​ជោគ​ជ័យ ទោះ​ភ្លើង​កំពុង​ឆាបឆេះ​អគារ​មន្ទីរពេទ្យ

3 ខែ មុន

រុ​ស្ស៊ី ៖ ក្រុម​វេជ្ជបណ្ឌិត​រុ​ស្ស៊ី​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​ប្រជាជន​របស់​ខ្លួន ដោយ​ហៅ​ពួក​គេ​ថា​ជា «​វីរបុរស​» បន្ទាប់​ពី​បាន​បញ្ចប់​ការ​វះកាត់​បើក​បេះដូង​ដល់​អ្នកជំងឺ​ដោយ​ជោគជ័យ បើ​ទោះបីជា​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​ដំបូល​អគារ​​មន្ទីរពេទ្យ​យ៉ាង​សន្ធោសន្ធៅ​​​បែប​ណា​ក្តី​។ វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ចំនួន​៨​នាក់​បាន​ចូលរួម​ក្នុង​ការ​វះកាត់​នេះ ដែល​បាន​ចាប់ផ្តើម​មុន​ពេល​មាន​អគ្គិភ័យ​ឆាបឆេះ​លើដំបូល​អាគារ​ក្នុង​មន្ទីរពេទ្យ​នៅ​ភាគ​ខាងកើត​ទីក្រុង…

រុ​ស្ស៊ី ៖ ក្រុម​វេជ្ជបណ្ឌិត​រុ​ស្ស៊ី​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​ប្រជាជន​របស់​ខ្លួន ដោយ​ហៅ​ពួក​គេ​ថា​ជា «​វីរបុរស​» បន្ទាប់​ពី​បាន​បញ្ចប់​ការ​វះកាត់​បើក​បេះដូង​ដល់​អ្នកជំងឺ​ដោយ​ជោគជ័យ បើ​ទោះបីជា​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​ដំបូល​អគារ​​មន្ទីរពេទ្យ​យ៉ាង​សន្ធោសន្ធៅ​​​បែប​ណា​ក្តី​។

វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ចំនួន​៨​នាក់​បាន​ចូលរួម​ក្នុង​ការ​វះកាត់​នេះ ដែល​បាន​ចាប់ផ្តើម​មុន​ពេល​មាន​អគ្គិភ័យ​ឆាបឆេះ​លើដំបូល​អាគារ​ក្នុង​មន្ទីរពេទ្យ​នៅ​ភាគ​ខាងកើត​ទីក្រុង Blagoveshchensk កាលពី​ថ្ងៃ​ទី​២ ខែមេសា កន្លង​ទៅ​។

មនុស្ស​ប្រមាណ ១២០​នាក់​ដោយ​រួម​មាន​ទាំង​អ្នកជំងឺ​ផង​ដែរ​នោះ ត្រូវ​បាន​ជម្លៀស​ចេញពី​អាគារ​។ ហើយ​ជា​សំណាងល្អ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​ក្នុង​ហេតុការណ៍​នោះ​។

លោក​វេជ្ជបណ្ឌិត Valentin Filatov ដែល​រាប់​រង​ការ​វះកាត់​បាន​ថ្លែងប្រាប់​ទូរទស្សន៍ REN TV ថា «​យើង​ត្រូវ​តែ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​របស់​យើង ។ យើង​បាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​» ។

ដោយឡែក​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ដែល​ចំណាយពេល​ជាង​២​ម៉ោង ដើម្បី​ពន្លត់​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​បាន​និយាយ​ថា ពួក​គេ​បាន​ប្រើ​កង្ហារ​ដើម្បី​ផ្លុំ​ផ្សែង​មិន​ឱ្យ​ចូល​ក្នុង​បន្ទប់វះកាត់ និង​បាន​រត់​ខ្សែ​ថាមពល​ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​អគ្គិសនី​។

ក្រសួង​សង្គ្រោះ​បន្ទាន់​របស់​រុ​ស្ស៊ី​បាន​អះអាង​ថា ការ​វះកាត់​នេះ​ចំណាយពេល​ប្រហែល ២​ម៉ោង​ដើម្បី​បញ្ចប់​វា​។ មុន​ពេល​អ្នកជំងឺ​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មួយ​ផ្សេង​ទៀត​។

ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​តាំង​ឆ្នាំ ១៩០៧​។ ហើយដោយ​សារ​តែ​ដំបូល​ធ្វើ​ពី​ឈើ​ទើប​បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​បែប​នេះ​។ ហើយ​កា​រស​និ្ន​ដ្ឋា​ន​មូលហេតុ​ជាបឋម​ដែល​នាំ​ឱ្យ​កើត​មាន​អគ្គី​ភ័យ​នេះ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​៕ (​ដកស្រង់​ចេញពី BBC)