ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ភ្លាម​ៗ​ ស្លា.ប់​៧៥​នាក់ អ្នក​នេសាទ​​១៧​នាក់​បាត់​ខ្លួន​ក្រោយ​លិច​នាវា​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ឥ​ណ្ដូ​ណេ​ស៊ី​បាន​​គូសបញ្ជាក់ថា មនុស្ស​យ៉ាងតិច​៧៥​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​ជា​ច្រើន​សិប​នាក់​បាត់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេ​សា ឆ្នាំ២០២១ ក្នុង​គ្រោះ​​ទឹកជំនន់​ភ្លាម​ៗ ​និង​ការ​បាក់​ដី…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ឥ​ណ្ដូ​ណេ​ស៊ី​បាន​​គូសបញ្ជាក់ថា មនុស្ស​យ៉ាងតិច​៧៥​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​ជា​ច្រើន​សិប​នាក់​បាត់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេ​សា ឆ្នាំ២០២១ ក្នុង​គ្រោះ​​ទឹកជំនន់​ភ្លាម​ៗ ​និង​ការ​បាក់​ដី ដែល​កើត​មាន​ក្នុង​ខេត្ត NUNA TENGGARA ORIENTAL នា​ភាគ​ខាងត្បូង​ឥណ្ឌូ​ណេ​ស៊ី និង​នៅ​ទី​ម័​រ​ខាងកើត ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​អះអាង​នាថ្ងៃ​ទី​៥ ខែ​មេ​សា​នេះ​​​​ថា ទឹកជំនន់​ និង​ទឹក​ឡើង​ខ្ពស់​ភ្លាម​ៗ បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សាបព្រោះ​ភាព​ចលាចល​ក្នុង​តំបន់​នានា​រវាង​តំបន់ FLORES ឥណ្ឌូ​ណេ​ស៊ី ​និង​ទី​ម័​រ​ខាងកើត​ ជម្រុញ​ឲ្យ​មនុស្សច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន​ស្វែងរក​ជម្រក​នៅតាម​មជ្ឈមណ្ឌល​ទទួល​នានា ។

លោក RADITYA JATI អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​នោះ​ថ្លែង​ថា គ្រោះមហន្តរាយ​ធម្មជាតិ​នោះ កើត​មាន​ក្នុងស្រុក​ FLORES TIMUR នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ម៉ោង​ក្នុងស្រុក​ ដោយ​ការ​បាក់​ដី​បាន​កប់​ផ្ទះសម្បែង​​ជា​ច្រើន​សិប​ខ្នង និង​បំផ្លាញ​ផ្ទះ​ជា​​ច្រើន​ខ្នង​ទៀត ព្រមទាំង​បំផ្លាញ​ស្ពាន​មួយ ។ បើ​តាម​គេ​រាប់​ឃើញថា អ្នក​ស្លា.ប់​៥៥​នាក់​តែ​ចំនួន​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ព្រោះ​មនុស្ស​៤២​នាក់​នៅ​តែ​បាត់​ខ្លួន ។
ក្រៅ​ពី​អ្នក​ស្លា.ប់​ក៏​មាន​អ្នក​របួស​ច្រើន​នាក់​ដែលព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ ។

នៅប្រទេស​ទី​ម័​រ​ខាងកើត​ជិតខាង តាម​អ្នក​ទទួលខុសត្រូវ​ប្រទេស​នោះ​ថា មនុស្ស​យ៉ាងតិច​២១​នាក់​បានស្លា.ប់ ដោយ​អ្នក​ស្លា.ប់​ភាគច្រើន ​គឹ​នៅ​ទីក្រុង​ឌី​លី​រដ្ឋធានី​របស់​ប្រទេស ។ ចំណែក​ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌូ​ណេ​ស៊ី​​ក៏​បានព្យាករណ៍​ថា ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ព្រមទាំង​ខ្យល់​​ខ្លាំង​នាំ​ឲ្យ​មាន​រលក​សមុទ្រ​ធំ​ៗ​នា​ស​ប្ដា​ហ៍​នេះ ។

នៅ​ឥណ្ឌូ​ណេ​ស៊ីដែរ​អ្នកនាំពាក្យ​ម្នាក់​របស់​ទីភ្នាក់ងារ​រុករក ​និង​ជួយ​សង្គ្រោះ​របស់​ប្រទេស បាន​ថ្លែង​ថា បណ្ដា​អ្នក​មុជទឹក​នា​ថៃ្ង​ទី​៤ មេ​សា បាន​មុជ​ក្នុង​ទឹកសមុទ្រ​នៃ​កោះ​ជ្វា តាម​រក​អ្នកនេសាទ​១៧​នាក់​ដែល​បាត់​ខ្លួន ក្រោយ​ពី​នាវា​នេសាទ​ពួក​គេ​លិច​ បន្ទាប់​ពី​ជួប​ប្រទះ​នឹង​ឧប្បត្តិ​ហេតុ​ប៉ះ​គ្នា​ជាមួយ​នាវា​ធំ​១​គ្រឿង​មក ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា សមាជិក​១៥​នាក់​នៃ​ក្រុម​នាវិក​របស់​នាវា​នេសាទ ឈ្មោះ BAROKAH JAVA ត្រូវ​បាន​សង្គ្រោះ​ក្រោយ​ជួប​គ្រោះថ្នាក់ កាលពី​ថ្ងៃ​ទី​៣ មេ​សា តែ​អ្នក​មុជទឹក​៥​នាក់​កំពុង​មុជ​តាម​រក​នាវិក១៧​នាក់​ដែល​បាត់​ខ្លួន ។ លោក​ថា ​យើង​បន្ត​ការ​រុករក​ពួក​គេ ។ គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង៩​និង​៣០​នាទី​ម៉ោង​សកល ។ នាវា​នេសាទ​បាន​ប៉ះជាមួយ​នាវា​១​ទៀត​មាន​ចំណុះ​ដល់​ជិត​៣០.០០០តោន ។ នាវា​ទាំង​២​នោះ​សុទ្ធតែ​ដោត​ទង់ជាតិ​ឥណ្ឌូណេ​ស៊ី ។ ហើយ​ពុំ​មាន​របាយការណ៍​ពី​ជន​រង​គ្រោះ​ក្នុងចំណោម​សមា​ជិក​ក្រុម​នាវិក​នៃ​នាវា​ដែល​ប៉ះ​ជាមួយ​នាវា​នេសាទ​នេះ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ