ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីទម្លាប់​ទាំង ៤ នេះ ដែល​អ្នកមាន​តែងតែ​ធ្វើ​ជា​ប្រចាំ ​!

6 ខែ មុន

ហេតុ​អ្វី​បានជា​ពិបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ​? តើ​មាន​អ្វី​ជាក់លាក់​ដែល​អ្នកមាន​ធ្វើ​រាល់ថ្ងៃ ដែល​យើង​រាល់គ្នា​មិន​បាន​ធ្វើ ? តើ​មាន​រូបមន្ត​ជាក់លាក់​សម្រាប់អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ហួសប្រមាណ​ទេ ? យោង​តាម​ការ​សិក្សា​នៃទម្លាប់​អ្នកមាន (Rich Habits)…

ហេតុ​អ្វី​បានជា​ពិបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ​? តើ​មាន​អ្វី​ជាក់លាក់​ដែល​អ្នកមាន​ធ្វើ​រាល់ថ្ងៃ ដែល​យើង​រាល់គ្នា​មិន​បាន​ធ្វើ ? តើ​មាន​រូបមន្ត​ជាក់លាក់​សម្រាប់អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ហួសប្រមាណ​ទេ ? យោង​តាម​ការ​សិក្សា​នៃទម្លាប់​អ្នកមាន (Rich Habits) របស់​អ្នកជំនាញ​ដែលលោក​បាន​ចំណាយពេល ៥ ឆ្នាំ ធ្វើការ​សង្កេត ​និង​ចងក្រង​ឯកសារ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកមានចំនួន ២៣៣ នាក់ (​ពួក​គេ​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​យ៉ាងតិច ១៦០,០០០ ដុល្លារ​នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ និង ៣,២ លាន​ដុល្លារ​ជា​ទ្រព្យសម្បត្តិ​សុទ្ធ​) អ្នកជំនាញ​រូប​នោះ​បាន​រក​ឃើញ​ថា ពួក​គេ​មាន​ចំណុចសំខាន់ ៤ ដែល​ជា​ផ្លូវ​ដើម្បី​ក្លាយជា​មហាសេដ្ឋី​ ៖

ទី​ ១) រក​ផ្លូវ​ក្នុង​ការ​សន្សំ​-​វិនិយោគ ៖ មិន​ថា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ជា​អ្វី​ក៏​ដោយ បុគ្គល​នៅ​ក្នុង​ក្រុម​នេះ តែងតែ​សន្សំ​ប្រាក់ និង​ធ្វើការ​វិនិយោគ​ផ្នែក​ខ្លះ​ជា​ប្រចាំ (​រក​នឹក​វិនិយោគ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​វិនិយោគ​រាល់ថ្ងៃ​)​ ។ ពួក​គេ​តែងតែ​គិត​អំពី​វិធី​ឆ្លាត​ៗ ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ជា​ប្រចាំ​ ។

ទី ​២) ការ​រក​វិធីសាស្ត្រនានា សម្រាប់​មាន​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​អាច​ហក់លោត​បាន ៖ ពួក​គេ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ក្រុមហ៊ុន​របស់​ពួក​គេ​អាច​ហក់លោត​បាន​កាន់តែ​ខ្ពស់​កាន់តែ​ល្អ រីក​ចម្រើន​បាន​កាន់​លឿន​កាន់តែ​ល្អ ក្រុម​មនុស្ស​ដែល​ជា​អ្នកមាន​ទាំងនេះ​បាន​លះបង់​ពេលវេលា និង​កម្លាំង​ទាំងអស់​របស់​ពួក​គេ ដើម្បី​តែ​ក្រុមហ៊ុន​កាន់តែ​ធំ ហើយសម្រាប់អ្នកដែលធ្វើការឱ្យក្រុមហ៊ុននោះ​ពួក​គេ​តែងតែរកវិធីសាស្រ្តឱ្យក្រុមហ៊ុនមានប្រាក់ចំណូលកាន់តែច្រើន ដូចនេះពួកគេ​អាច​មានឱ្យកាស ក្លាយជានាយកប្រតិបត្តិ និងអាចមាន​ប្រាក់ខែ​ ​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ផងដែរ ។

ទី ​៣) ផ្លូវ​ដែល​ពួក​គេ​ដើរ គឺ​តែងតែ​គិត​ពី​គុណ​ធម៌ជាអទិភាព ៖ ក្រុម​មនុស្ស​ទាំងនេះ គឺជា​មនុស្ស​ដែល​ភាគច្រើន​គឺជា​មនុស្ស​ពូកែ​បំផុត និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដែល​ពួក​គេ​តែងតែ​បំរើ​ការងារ​របស់​ពួក​គេ​ដោយ​ចំណេះ និង​ជំនាញ​របស់​ពួក​គេ ហើយដោយ​សារ​តែ​ចំណេះដឹង ​និង​ជំនាញ​ពិសេស​របស់​ពួក​គេ​ខ្ពស់ ពួក​គេ​តែងតែ​រំពឹង​លើ​ប្រាក់ខែ​ខ្ពស់​ផង​ដែរ ​។ (​ត្រង់​ចំណុច​នេះ មនុស្ស​គ្រប់​រូប​មាន​ក្តី​ប្រាថ្នា​ចង់បាន​ប្រាក់ខែ​ខ្ពស់​ទាល់តែ​ការ​ខំប្រឹង​ព្យាយាម​ខ្ពស់ ចំណេះដឹង​និង​ជំនាញ​ច្បាស់លាស់​) ​។ ហើយពួកគេ​ទាំងនោះ​ភាគច្រើន​មានការ​អប់​រំជា​ផ្លូវការ ដូច​ជា​មាន​កម្រិត​សញ្ញាប័ត្រ​ខ្ពស់ (​ឧទាហរណ៍ ពួក​គេ​មាន​រៀន​ច្បាប់​ឬ​វេជ្ជសាស្ត្រ​ជាដើម​)​ ។

ទី​ ៤) ពួក​គេ​តែងតែ មាន​ក្តី​ស្រមៃ​ខ្ពស់ ឬ​បង្កើត​មាគ៌ា​នៃ​ក្តី​សុ​បិ​ន្ត​ជា​និច្ច ​៖ បុគ្គល​នៅ​ក្នុង​ក្រុម​នេះ​សុទ្ធតែ​ជា​មនុស្ស​ដែល​មិន​ចេះ​ឆ្កែ​ត​ឆ្អន់ បើ​ទោះបី​ពួក​គេ​មាន​អ្វី​ៗ​គ្រប់យ៉ាង​ហើយ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​សុ​បិ​ន្ត​របស់​ពួក​គេ​មិន​ចេះ​ដាច់​នោះ​ដែរ អ្នកខ្លះ​មិន​ទាន់​មាន​អ្វី​ទេ តែ​នៅ​តែ​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នកខ្លះ​ទៀត​ចង់​ក្លាយជា​តារា​សម្តែង តន្ត្រីករ ​រឺ​អ្នកនិពន្ធ ដែល​អាច​រក​លុយ​បាន​ឬ​លក់ដាច់​បំផុត ​។ អ្នកខ្លះ​ទៀត​សុបិន ​និង​ចង់​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ ក្នុង​ន័យ​នេះ​មនុស្ស​ក្រុម​នេះ (​អ្នកមាន​) តែងតែ​រស់នៅ​ជាមួយ​សុ​បិ​ន្ត​និង​ការងារ​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ពួក​គេ​តែងតែ​ធ្វើ​យ៉ាងណា​ឱ្យ​គណនេយ្យ​របស់​ពួក​គេ​មាន​ចលនា​ជា​និច្ច (​កើន​លុយជា​និច្ច​) ។

សូមជម្រាបជូនផងដែរថា បុគ្គលអ្នកមានមិនដែលបងបោះបង់ក្តីស្រមៃរបស់ពួកគេនោះទេ បើទោះបីជាពួកគេជួបភាពបរាជ័យច្រើនលើកច្រើនសាក្តី ។ ហើយក៏សូមបញ្ជាក់ផងដែរ អត្ថបទខាងលើបានដកស្រង់ត្រឹមតែចំណុចខ្លះៗប៉ុណ្ណោះ ដែលអ្នកមាន ឬសេដ្ឋីចូលចិត្តធ្វើ នៅមានចំណុចផ្សេងៗគ្នាជាច្រើន ដែលមនុស្សជោគជ័យធ្វើក្នុងជំនួញ ឬអាជីវកម្មរបស់ពួកគេ ៕