ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដឹកជញ្ជូនផ្លូវសមុទ្រឡើងថ្លៃ នាំឱ្យការនំាចេញអង្ករខ្មែរធ្លាក់ចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បីខែដើមឆ្នាំ ២០២១ នេះ គឺជាពេលដែលការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសបានធ្លាក់ចុះ ជាងបណ្តាត្រីមាសនៃរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។ អគ្គនាយដ្ឋានកសិកម្ម…

រាជធានីភ្នំពេញ ៖ បីខែដើមឆ្នាំ ២០២១ នេះ គឺជាពេលដែលការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសបានធ្លាក់ចុះ ជាងបណ្តាត្រីមាសនៃរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។ អគ្គនាយដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានឲ្យថា បញ្ហាចម្បងដែលជាកត្តានាំឱ្យការនាំចេញអង្ករកម្ពុជាជួបប្រទះនូវភាពយឺតយ៉ាវ ក្នុងការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅនៅក្នុងសហគមន៍អឺរ៉ុប គឺកង្វះកុងតេន័រសម្រាប់អង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តមានតម្លៃខ្ពស់ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ៥ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង ៥ ដង ។

ក្នុងរយៈពេល ៣ ខែ នៃត្រីមាសទីមួយ ឆ្នាំ ២០២១ នេះ ការនាំចេញអង្ករសម្រេចបាន ១៥៣ ៦៨៨ តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារសហរដ្ឋអាមេរិក ។ ទោះបីគិតបីក្នុងរយៈពេលបីខែថា ធ្លាក់ចុះជាងឆ្នាំកន្លងទៅ តែនៅក្នុងខែមីនានេះការនាំចេញបានកំពុង ងើបឡើងវិញជាបណ្តើរៗ ដែលមានការកើនឡើង ៨៤.៦៦% ធៀបនឹងខែកុម្ភៈ គឺកើនពី ៤១ ៩៤៩ តោន នៅខែកុម្ភៈ មក ៧៧ ៤៦៦ តោន នៅខែមីនា ខណៈដែលខែកុម្ភៈធៀបនឹងខែមករា កើនបានត្រឹមតែ ២២% ប៉ុណ្ណោះ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម ។

ចំពោះទីផ្សារដែលអង្ករខ្មែនាំទៅលក់នោះ ចំណែកធំជាងគេ គឺនៅតែជាប្រទេសចិន រួមនិងតំបន់ស្វយ័តហុងកុង និងម៉ាកែវ បានទទួលយកទំហំនាំចេញ ៥៥.៥៥% ដែលមានចំនួន ៨៥ ៣៧០ តោន ។ រឺឯទីផ្សារទី ២ គឺសហភាពអឺរ៉ុប ១៩ ប្រទេស និងប្រទេសអង់គ្លេស ដែលការនាំចេញបានជាង ២៥% ឬស្មើនឹង ៣៨ ៤៣៩ តោន ក្នុងនោះប្រទេសបារំាងតែមួយមានចំនួន ១៦ ០៦៦ តោន ។ ទីផ្សារបន្ទាប់ដែលកម្ពុជាបាននាំអង្ករចេញទៅមានតំបន់ទ្វីបអាហ្រ្វិក អាមេរិកខាងជើង កាណាដា មជ្ឈឹមបូព៌ា អាស៊ី អូសេអានី នងអាស៊ី អឺរ៉ុប រួមនិងបណ្តាលប្រទេសអាស៊ានមួយចំនួនទៀត ។

ចំពោះប្រភេទអង្ករដែលបាននាំចេញមានភាគច្រើនបំផុត គឺអង្ករប្រណីត និងអង្ករក្រអូបធម្មតា ដែមលមានចំណែកជាងពាក់កណ្តាលនៃបរិមាណនាំចេញ ក្រៅពីនោះមានប្រភេទអង្ករផ្ការរំដួល ផ្កាម្លិះ នាងម្លិះ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ