ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​​មួយ​រូប​ទទួលមរណភាព​ហើយ

6 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​២​និង​២០​នាទីឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០២១ ដោយ​សារ​ជំងឺ​គាំងបេះដូង…

ខេត្តពោធិ៍សាត់​ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​២​និង​២០​នាទីឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០២១ ដោយ​សារ​ជំងឺ​គាំងបេះដូង ក្នុង​ជន្មាយុ​៥៩​ឆ្នាំ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ​។

​គួរ​រំលឹក​ថា លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី ទើបតែ​ប្រកាស​ចូល​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ប្រហែល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ​ខែមេសា​ ឆ្នាំ​២០២១​នេះ ក៏ទទួលមរណភាព​ដោយសារ​​ជំងឺ​គាំងបេះដូង​។

មរណភាព​របស់​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី ពិតជា​បាត់បង់​នូវ​ថ្នាក់ដឹកនាំ​ដ៍​ល្អ​មួយ​រូប និង​ជា​ធនធានមនុស្ស​មួយ​ដ៏​សំខាន់ ក្នុង​ជួរ​កង​យោធពលខេមរៈភូមិន្ទ ដែល​រូបលោក​បាន​តស៊ូ​លះបង់​នូវ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាជន​។ លោក​​មានចរិត​ស្លូតបូត ម៉ឺងម៉ាត់ ច្បាស់លាស់ ទទួលខុសត្រូវ​នឹង​ការងារ ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ពិសេស​ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ​ខេត្ត នាយទាហាន នាយទាហានរង និង​ពល​ទាហាន គោរព​ស្រលាញ់​លោក​គ្រប់​ៗ​គ្នា​។

សូម​បញ្ជាក់​ថា ស.ព​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី ​​បាន​តម្កល់​ធ្វើបុណ្យ​​តាម​ប្រពៃណី​​នៅ​គេហដ្ឋាន​នៃ​ស.ព ដែល​ស្ថិត​នៅ​ខាងកើត​សាលា​ទួល​ស្វាយព្រៃ សង្កាត់​ទួល​ស្វាយព្រៃ ខ​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ​។ ​ដំណឹង​នេះ​ចាត់ទុកជា​ការ​គោរព​អញ្ជើញ​ដល់​សាច់ញាតិ​​មិត្តជិត​ឆ្ងាយ​​ចូលរួម​ក្នុង​ពិធីបុណ្យ​ផង​ដែរ ៕