មិនធម្មតាមែន! ស្លាក​ប្រធាន​ក្រុម Ronaldo បោះ​ចោល​​លក់​បានថ្លៃយ៉ាងនេះ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាមែន! ស្លាក​ប្រធាន​ក្រុម Ronaldo បោះ​ចោល​​លក់​បានថ្លៃយ៉ាងនេះ​

1 ខែ មុន

ស៊ែ​ប ៖ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ស៊ែ​ប​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ស្លាក​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ដែល​កីឡាករ Cristiano Ronaldo បាន​បោះចោល​អំឡុង​ការ​ប្រកួត​ជម្រុះ World Cup ទល់​នឹង​ម្ចាស់​ស៊ែ​ប​នៅ​ទីក្រុង…

ស៊ែ​ប ៖ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ស៊ែ​ប​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ស្លាក​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ដែល​កីឡាករ Cristiano Ronaldo បាន​បោះចោល​អំឡុង​ការ​ប្រកួត​ជម្រុះ World Cup ទល់​នឹង​ម្ចាស់​ស៊ែ​ប​នៅ​ទីក្រុង Belgrade កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​បាន​លក់ដាច់​ក្នុង​តម្លៃ ៥៤,០០០​ផោន ស្មើនឹង ៧៥.០០០​ដុល្លារ​អា​មេ​រិ​ក ​នៅ​ឯ​កម្មវិធី​ដេញថ្លៃ​សប្បុរសធម៌​មួយ​។ គួររំលឹកថា ស្លាក​ប្រធាន​ក្រុម ដែល Ronaldo បោះចោល​ជួយ​ស្រោចស្រង់​ជីវិត​ទារក​ម្នាក់

ក្រុម​មនុស្សធម៌​ក្នុង​តំបន់​បាន​ដាក់​ស្លាក​ប្រធាន​ក្រុម​មួយ​នេះ សម្រាប់​ការ​ដេញថ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​រៃ​អង្គាសប្រាក់​សម្រាប់​ការ​ព្យាបាល​ទារក​ជនជាតិ​ស៊ែ​បម្នាក់​ឈ្មោះ​ថា Gavrilo Djurdjevic អាយុ​៦​ខែ ដែល​មាន​ជំងឺ​សាច់ដុំ​ឆ្អឹងខ្នង​។

ទោះ​យ៉ាងណា ចំនួន​ទឹកប្រាក់​នៃ​ការ​លក់​ស្លាក​ប្រធាន​ក្រុម​ជម្រើសជាតិ​របស់​ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus ខាងលើ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ព្យាបាល​នៅឡើយ​ទេ​។ ដោយ​បច្ចុប្បន្ន​អង្គការ​សប្បុរសធម៌​ខាងលើ កំពុង​តែ​ស្វះ​ស្វែងរក​ប្រាក់​ប្រមាណ​ជាង ៣​លាន​ដុល្លារ សម្រាប់​ការ​ព្យាបាល​ទារក​រូប​នោះ​។

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ដែល​បាន​រើស​ស្លាក​ប្រធាន​ក្រុម​នោះ​ទុក

សូម​​បញ្ជាក់​​ថា ក្រោយ​មានការ​មិន​ពេញចិត្ត ចំពោះ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​ក្នុង​ការ​ប្រកួត Ronaldo បាន​ដោះ​ស្លាក​ប្រធាន​ក្រុម​បោះចោល និង​ដើរ​ចេញពី​ទីលាន​ប្រកួត​មុន​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ ហើយ​ភ្លាម​ៗ​នោះ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ក្នុង​កីឡដ្ឋាន​ម្នាក់​បាន​រើស​វា​ទុក មុន​ពេល​កើត​មានការ​ដេញថ្លៃ​៕ (​ដកស្រង់​ចេញពី BBC)