ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​​ស្លា​.​ប់​ក្រោយជួប​គ្រោះថ្នាក់​ចរាចរណ៍នៅខណ្ឌដង្កោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា​១​គ្រឿង បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដែល​ជា​មន្ត្រី​នគរបាល​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។ ឧប្បត្តិ​ហេតុនេះ…

រាជធានី​ពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​កូ​រ៉ូ​ឡា​១​គ្រឿង បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដែល​ជា​មន្ត្រី​នគរបាល​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ព្រៃវែង​ខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ដា​ញ់ ស៊ី​ថុ​ល អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ជិះ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ម៉ាក​ស្មា​ស់រី​វ៉ូ ១​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​នគរបាល 1 -1803 ។

ចំណែក​រថយន្ត​ខាងលើ​ម៉ា​កកូ​រ៉​ឡា ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ពាក់​ស្លាក​លេខ 2Q -2411 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សួង ចាន់​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​នោះ បើករថយន្ត​ម៉ា​កកូ​រ៉​ឡា ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ខាងលើ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា យ៉ាងម៉េច​ឡើយ ស្រាប់តែ​បុក​គ្នា​ជាមួយ​ម៉ូតូ ម៉ាក​ស្មា​ស់រី​វ៉ូ ដែល​បើកបរ​ដោយ​មន្ត្រី​នគរបាល​ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល ហើយ​មន្ត្រី​នគរបាល​បោក​ក្បាល​ផ្ទប់ និង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ពេល​ទៅ​ដល់​ក៏​បាន​ស្លាប់ ។

បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ