ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាបាល​អស់​២៥​ថ្ងៃ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​នៅ​ថ្ងៃ​ទី​០២ មេ​សា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​នៅ​ថ្ងៃ​ទី​០២ មេ​សា ២០២១​នេះ ក្រោយ​ពី​សម្រាក​ព្យាបាល​អស់​រយៈពេល ២៥​ថ្ងៃ នៅ​សណ្ឋាគារ The Great Duke ។

លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នា​រសៀល​ថ្ងៃ​ទី​២ មេ​សា​នេះ អោយ​ដឹង​ថា «២៥​ថ្ងៃ​គត់​នៃ​ការ​សម្រាក​ព្យាបាល​របស់​លោក ។ លោក​សូម​សំពះ​អរគុណ ចំពោះ​ការ​យកចិត្តទុកដាក់​ព្យាបាល​ដល់​រូប​លោក ក៏​ដូច​ជា​អ្នកជំងឺ​ទាំងអស់ ដែល​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke Hotel ។ ថ្ងៃនេះ លោក​ទទួល​បាន​ដំណឹង​ល្អ គឺ​លទ្ធផល អវិជ្ជមាន ២​ដង លោកគ្រូ​ពេទ្យ បាន​អនុញ្ញាត្តិ អោយ​ចេញ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅផ្ទះ ១៤​ថ្ងៃ​បន្ថែម​» ។

លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បន្ថែម​ថា «​ម៉ោង​នេះ ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​កើត​ម្តងទៀត ហើយ​សូម​អរគុណ និង​ចង​ចាំ​នៅ​គុណូប្បការៈ របស់​លោកគ្រូ​អ្នកគ្រូ​ជាប់​ក្នុង​ចិត្តជា​និច្ច​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ