ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​ព្រមាន​ថា ​ជម្លោះ​ថ្មី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែង ​អាច​បំផ្លាញ​ប្រទេស​នោះ

2 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី-​អ៊ុយ​ក្រែ​ន ៖ ប្រទេស​រុ​ស្ស៊ីកាលពី​ថ្ងៃ​ទី​១ មេ​សា បាន​ព្រមាន​ថា ការ​បង្កើន​ជម្លោះ​ក្នុង​តំបន់​ដុន​បាស់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​នអាច​​បំផ្លាញ​ប្រទេស​នេះ ចំណែក​អូតង់​បាន​សម្ដែង​ការ​បារម្ភ​ប្រឈម​មុខ​នឹង​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា ការ​ពង្រឹង​កម្លាំងយោធា​រុ​ស្ស៊ីនៅ​ជិត​ភាគ​ខាង​កើ​ត​អ៊ុយ​ក្រែ​ន ។ បណ្ដា​រូបភាព​គ្មាន​ការ​ត្រួតពិនិត្យ​ផ្សាយ​តាមបណ្ដាញ​សង្គម​បង្ហាញ​ថា…

ប្រទេស​រុ​ស្ស៊ី-​អ៊ុយ​ក្រែ​ន ៖ ប្រទេស​រុ​ស្ស៊ីកាលពី​ថ្ងៃ​ទី​១ មេ​សា បាន​ព្រមាន​ថា ការ​បង្កើន​ជម្លោះ​ក្នុង​តំបន់​ដុន​បាស់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន
អាច​​បំផ្លាញ​ប្រទេស​នេះ ចំណែក​អូតង់​បាន​សម្ដែង​ការ​បារម្ភ​ប្រឈម​មុខ​នឹង​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា ការ​ពង្រឹង​កម្លាំងយោធា​រុ​ស្ស៊ីនៅ​ជិត​ភាគ​ខាង​កើ​ត​អ៊ុយ​ក្រែ​ន ។

បណ្ដា​រូបភាព​គ្មាន​ការ​ត្រួតពិនិត្យ​ផ្សាយ​តាមបណ្ដាញ​សង្គម​បង្ហាញ​ថា ​រុ​ស្ស៊ី​បាន​ចល័ត​ទ័ព​និងសម្ភារ​យោធា ឆ្ពោះទៅ​កាន់​បណ្ដា​តំបន់​ព្រំដែន
អ៊ុយ​ក្រែ​ន ព្រមទាំង​ទៅ​កាន់​តំបន់​គ្រី​មេ​ដែល​រុ​ស្ស៊ីបញ្ចូល​ក្នុង​ដែនដី​ខ្លួន​កាលពី​ឆ្នាំ​២០១៤ ។ សកម្មភាព​យោធា​នោះ​របស់​រុ​ស្ស៊ី​ជា​ការ​ផ្គើន
មួយ​​ចំពោះ​រដ្ឋការ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន ដែល​ពិភាក្សា​នា​ស​ប្ដា​ហ៍​នេះ​ជាមួយបណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន ដើម្បីសម្ដែង​ពី​ការ​គាំទ្រ​ចំពោះ រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក VOLODYMYR ZELENSKY ។

ក្រុង​គៀវ​និង​ក្រុង​មូ​ស្គូ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ចាប់​តាំង​ពិ​យូរ​មក​ហើយ​ថា​មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​តំបន់​ដុន​បាស់ ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កាន់តែ​តានតឹង​ថែម​ទៀត​តាម​រយៈ​គម្រោង​កសាង​បំពង់​បង្ហូរ​ឧស្ម័ន NORD STREAM 2 ទៅ​កាន់​អា​ល្លឹម៉​ង់ ដែល​ក្រុង​គៀវ​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចង់​ឲ្យ​បញ្ឈប់​ការ​កសាង ។

ចំណែក​អូតង់​ថ្លែង​ថា ខ្លួន​មានការ​ព្រួយបារម្ភចំពោះ​ការ​ពង្រឹង​កងទ័ព​រុ​ស្ស៊ី​នៅ​ជិត​តំបន់​ដុន​បាស់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​នៅ​ទីនោះ​កង
ទ័ព​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៊ីក្នុង​ជម្លោះ​ដែល​តាមក្រុង​គៀវ​ថា​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ជាង​១៤.
០០០​នាក់​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៤​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ