ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងជាគាត់ប្រើល្បឿនប៉ុណ្ណាទេ ទើប​បែប​នេះ !

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បើក​​រេ​ចង្កូតក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង​រង​ការ​ខូចខាត​យ៉ាងដំណំ​ រីឯអ្នកបើកបរ​​​បណ្តាល​ឱ្យរង​របួស ដែលហេតុការណ៍រន្ធត់នេះ កើតឡើង​កាលពីវេលា​ម៉ោង​១០ និង៤០​​នាទីព្រឹក​ថ្ងៃ​ទី​០២ ​មេសា ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ ៤​ឃុំ​ត្រពាំង​ច្រេស…

ខេត្តរតនគិរី​៖ រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បើក​​រេ​ចង្កូតក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង​រង​ការ​ខូចខាត​យ៉ាងដំណំ​ រីឯអ្នកបើកបរ​​​បណ្តាល​ឱ្យរង​របួស ដែលហេតុការណ៍រន្ធត់នេះ កើតឡើង​កាលពីវេលា​ម៉ោង​១០ និង៤០​​នាទីព្រឹក​ថ្ងៃ​ទី​០២ ​មេសា ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ ៤​ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថភាព​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នរ​គ​បាល​ស្រុក​កូន​មុំ​ថា រថយន្ត​ដែល​ក្រឡាប់​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​.ស ពាក់​ស្លាក​លេខ​៣A-៧៤១៣​ព្រះ​សីហ​នុ​ខូចខាត​ទាំងស្រុង​។ អ្នកបើកបរ​រថយន្ត​នោះ​ ឈ្មោះ ជៀន ឌី​នី​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជាអ្នក​បើកបរ រស់នៅ​ភូមិ​២​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​ខេត្តរតនគិរី រង​របួសស្រាល ។

អ្នក​ឃើញ​ហេតុការណ៍​ថា រថយន្ដ​ដឹក​ថ្ម​មួយ​គ្រឿង​នោះ​ បើកបរ​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ពី​កើត ​ឆ្ពោះទៅ​លិច ។ ​លុះដល់​កន្លែង​កើតហេតុ​អ្នក់បើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្នបាន​រេ​ចង្កូត ធ្លាក់​ពីលើ​ថ្នល់ ក្រឡាប់​តែ​ម្ដង​។ស្ថានភាព​រថយន្ត​កា​ប៊ីន​​មុខខូច​ខ្ទេចខ្ទី​រ សំណាង​អ្នកបើកបរ​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ស្រុក​កូន​មុំ​ក៏​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​ជួយ​សម្រួល​ចរាចរណ៍​កុំឱ្យ​មានការ​កកស្ទះ នៅ​លើ​ដងផ្លូវ ព្រមទាំង​បា​នប​ញ្ញូ​ន​អ្នក​ប់ក​បរ​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​។ ​​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទាក់ទង​ទៅ​ម្ចាស់ ដើម្បីស្ទូច​យក​ទៅ​ជុស​ជុល​ ។

អត្ថបទសរសេរ ដោយ