កោះតៃវ៉ាន់ ៖ ក្រសួងដឹកជញ្ជូនតៃវ៉ាន់ បានថ្លែងថា មនុស្សយ៉ាងតិច៤១នាក់បានត្រូវបាត់បង់ជីវិត ក្រោយរថភ្លើង១ខ្សែជួបគ្រោះថ្នាក់ធ្លាក់ពីផ្លូវដែក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នាភាគខាងកើតតៃវ៉ាន់ ហើយមនុស្ស៧២នាក់ទៀតរងរបួស ។ ក្នុងសេចក្ដីប្រកាសមួយក្រុមអ្នកជួយសង្គ្រោះគូសបញ្ជាក់ថា រថភ្លើងបានធ្លាក់ពីផ្លូវដែកក្នុងផ្លូវរូងក្នុងដីមួយ ស្ថិតនៅក្បែរទីក្រុង HUALIEN ហើយទូរថភ្លើងមួយចំនួនបានប៉ះទង្គិចជាមួយជញ្ជាំងរូង ។ រថភ្លើងនេះដឹកមនុស្សប្រមាណជា៣៥០នាក់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងតែប្រព្រឹត្តទៅ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការតៃវ៉ាន់ CENTRAL NEWS AGENCYរៀបរាប់ថា រថយន្តកាំមីញ៉ុង១គ្រឿងដែលបាត់ការគ្រប់គ្រង ប្រហែលជារអិលមកលើផ្លូវដែក ។ បណ្ដាអ្នកជួយសង្គ្រោះបង្ហាញរួបថតមួយឃើញបំណែករថយន្តកាំមីញ៉ុងនោះនៅក្បែរផ្នែកមួយនៃរថភ្លើងដែលធ្លាក់ពីផ្លូវដែក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ