ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៧​នាក់​ហូប​ត្រីខកំប៉ុង​រួច ស្រាប់តែ​វិលមុខ​ផង ក្អួតចង្អោរ​ផង ទន់​ដៃជើង​គ្រប់​គ្នា

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ហូប​ត្រីខកំប៉ុង​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ហើយ ក៏​ស្រាប់តែ​ពុល បណ្តាល​ឱ្យ​ក្អួតចង្អោរ ទន់ដៃទន់ជើង​គ្រប់​គ្នា ហើយ​ក៏​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ចុះ​ទៅ​ជួយ ដោយ​​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ហូប​ត្រីខកំប៉ុង​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ហើយ ក៏​ស្រាប់តែ​ពុល បណ្តាល​ឱ្យ​ក្អួតចង្អោរ ទន់ដៃទន់ជើង​គ្រប់​គ្នា ហើយ​ក៏​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ចុះ​ទៅ​ជួយ ដោយ​​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​ភិ ឃុំ​សេ​សាន្ត ស្រុក​អូ​រយ៉ា​ដាវ​។

បើ​តាម​លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការ​នគរបាល​ស្រុក​អូ​យ៉ា​ដាវ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៧​នាក់​ខាងលើ​នោះ​មាន ៖ ទី​១-​ឈ្មោះ សល់ សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​២-​ឈ្មោះ សល់ ឡេ​ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ទី​៣-​ឈ្មោះ សេវ លី​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ​, ទី​៤-​ឈ្មោះ សល់ ញូ​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, ទី​៥-​ឈ្មោះ សល់ ដា​នី ភេទ​ស្រី អាយុ​១១​ឆ្នាំ​, ទី​៦-​ឈ្មោះ សល់ សេ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ទី​៧-​ឈ្មោះ សល់ ព្រំ ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​។ ជន​រង​គ្រោះ​ទាំងអស់​គ្នា រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​លោក​បាន​ទទួល​ដំណឹង​ពី​លោក​មេ​ភូមិ​ភ្លាម​ៗ​ថា មាន​ករណី​អ្នក​ហូប​ត្រីខ​ពុល​ហើយ​មាន​អាកា​រៈ​វិលមុខ ក្អួត​ចង្អោរ ទន់ដៃទន់ជើង​នោះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ជួយ​អន្ដរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។ លុះ​ពេល​ទៅ​ដល់ ក៏​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​នាំ​មក​ដល់​ចំណុច​កំពង់ចម្លង​ភូមិ​ភិ​ទៅ​ហើយ រួច​ក៏​ដឹក​យក​មក​កាន់​មណ្ឌល​សុខភាព​ស្រុក​អូ​យ៉ា​ដាវ ដើម្បី​សង្គ្រោះ​បន្ទាន់​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា​នេះ លោក​ក៏​បាន​ចាត់​ឱ្យ​មន្ត្រី​របស់​លោក​ទៅ​ធ្វើ​កំណត់ហេតុ និង​នាំ​យក​សំបក​កំប៉ុង​ត្រីខ​នោះ​មក​កាន់​អធិការដ្ឋាន​ឱ្យ​កាំកុងត្រូល ដើម្បី​ធ្វើការ​ពិនិត្យ​ផង​ដែរ​។

ហើយ​នៅ​ព្រឹក​នេះ ជន​រង​គ្រោះ​ទាំង​៧​នាក់​ក៏​បាន​ធូរស្រាល​ខ្លះ​ហើយ ប៉ុន្ដែ​គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅឡើយ​ទេ រង់ចាំ​តាមដាន​អាកា​រៈ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ