ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ម្នាក់​ចុះពីលើស្ពាន​ព្រែក​ព្នៅជិតផុត ស្រាប់តែ​ជួបគ្រោះត្រឹម​មួយប៉ប្រិចភ្នែក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នារី​ម្នាក់ត្រូវ​បាន​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ខ្សាច់​មួយ​គ្រឿង​កិ.ន​បែកក្បាល​ទាំង​មួក ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ខ​ណៈពេល​ដែល​នារីរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ខឿន​ថ្មើរជើង​ បណ្តាលឱ្យ​​ដួលចូល​ក្រោ.ម​កង់​រថយន្ត ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ​នោះ​។ ហេតុការណ៍​​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ…

រាជធានី​ភ្នំពេញ​ ៖ នារី​ម្នាក់ត្រូវ​បាន​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ខ្សាច់​មួយ​គ្រឿង​កិ.ន​បែកក្បាល​ទាំង​មួក ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ខ​ណៈពេល​ដែល​នារីរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ខឿន​ថ្មើរជើង​ បណ្តាលឱ្យ​​ដួលចូល​ក្រោ.ម​កង់​រថយន្ត ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ​នោះ​។

ហេតុការណ៍​​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ ២០២១ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

នារី​រង​គ្រោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ ស្រី​ នាង​អាយុ​២២​ឆ្នាំ មានទី​​លំនៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ត្រូវ​រថយន្ត​កិ.ន​បែកក្បាល​ទាំង​មួក​សុ​វត្តិភាព​​​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​​គួរ​ឱ្យ​​អាណោចអាធ័ម​។

រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 3E-7684 ជា​ប្រភេទ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ខ្សាច់ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ផុង សុ​ភណ្ឌ​ អាយុ​២០​ឆ្នាំ មាន​លំនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​នារី​​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ (​អា​សង់​ប៊ិ​ច​) ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1IB-9509 តែ​ម្នាក់ឯង ធ្វើ​ដំណើរ​ឡើង​ស្ពាន​ព្រែក​ព្នៅ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​​នៅ​ពេល​ចុះ​ពីលើ​ស្ពាន​ជិត​ផុត​ ស្រាប់តែ​ជ្រុល​ចង្កូត​ប៉ះ​ខឿន​សម្រាប់អ្នក​​ថ្មើរជើង​ បណ្តាល​អោយ​ដួល គាប់​ជួន​ពេល​នោះ ​រថយន្ត​ធុន​ធ្ងន់​ខាងលើ មក​ពីក្រោយ​កិ.ន​ចំ​ក្បាល ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​​​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​តែ​ម្តង ។

​តាម​ប្រភព​​ព័ត៌មាន​​ខាងលើ​បាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់រួច ​រថយន្ត​បាន​ព្យាយាម​បើក​គេចបាន​ប្រមាណ​កន្លះ​គីឡូម៉ែត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន​ប្រគល់​អោយ​នគរបាល​តែម្តង​ ។

​ក្រោយពេលកើតហេតុ រថយន្ត និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ប​ញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់ ​។ ​ចំណែក​ស.ព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ