កំពុងមានបញ្ហារឿងសន្សំលុយមែនទេ ? បងប្អូនយើងខ្លះព្យាយាមសន្សំលុយហើយ ចុះហេតុអ្វីសន្សំមិនសល់សោះអអុីចឹង ។ តើអ្នកចង់ដឹងពី «អាថ៌កំបាំងក្នុងការសន្សំប្រាក់» ដែលអាចធ្វើឱ្យអ្នកក្លាយជាអ្នកមានបានដែរ ឬទេ ? លុយវានឹងមិនសន្សំដោយខ្លួនឯងទេ ប្រសិនបើអ្នកប្រាប់ខ្លួនថា ចាំចាប់ផ្តើមសន្សំនៅថ្ងៃស្អែកនោះ ដូចនេះ អ្នកត្រូវតែចាប់ផ្តើមនៅថ្ងៃនេះ ! តោះកុំស្មុគ ! អានអត្ថបទនេះហើយអ្នកអាចសាកល្បងជំហាននីមួយៗបាន ។
ជំហានដំបូងអ្នកត្រូវបង្កើតបរិយាកាសនៃការសន្សំប្រាក់ឱ្យបានខ្លាំងក្លា ៖ យើងត្រូវតែបង្កើការតាំងចិត្តឱ្យខ្លាំងក្លា ឬបង្កើតបរិយាកាសក្នុងការសន្សំប្រាក់ ។ អ្នកខ្លះប្រហែលជាមានហេតុផលជាច្រើន ដែលមិនអាចសន្សំប្រាក់បាន ។ តើមូលហេតុដែលអ្នកខកខានមិនសន្សំនោះ អ្នកគួរមានការស្តីបន្ទោសឱ្យខ្លួនឯងដែរទេ ? តើអ្នកមានសួរខ្លួនឯងថា វាមានប្រាក់សន្សំមកពីកង្វះការតស៊ូ ឬការស៊ូទ្រាំខ្លួនឯងដែរ ឬទេ ? ប្រសិនជាអ្នកគិតបែបនេះមែន វិធីនៃការគិតរបស់អ្នកមិនត្រឹមត្រូវទេ ។ ការសន្សំប្រាក់មិនគួរគ្រាន់តែជាករស្ថិត នៅក្នុងកម្រិតអារម្មណ៍ប៉ុណ្ណោះទេ ដូចនេះហើយបានជា ការបង្ខំខ្លួនឯង ឱ្យបង្កើតបរិយាកាសសន្សំប្រាក់ គឺសំខាន់ណាស់ ។
ឧទាហរណ៍ អ្នកចង់សម្រកទម្ងន់ដូចនេះអ្នកប្រាកដជាគិតថា អ្នកនឹងតមអាហារ ឬហាត់ប្រាណ ទាំងនេះចង់មានន័យថា មិនមែនត្រឹមតែគិត នោះវាស្រកនោះទេ អ្នកត្រូវមានសកម្មភាពធ្វើវាជារៀងរាល់ថ្ងៃផង ។ ដូចនេះ អ្នកត្រូវសម្រេចចិត្ត លើការទទួលទានប្រចាំថ្ងៃរបស់អ្នក ហើយញ៉ាំតែអ្វីដែលអ្នកគួរបរិភោគ ដែលជំនួសឱ្យប្រភេទអាហារណាមួយ ។ ទីបំផុតអ្នកនឹងស្រកទម្ងន់ ។ ដូចនេះ គំនិតតែមួយដែលអ្នកត្រូវធ្វើគឺការអនុវត្តជាក់ស្តែង និងការតាំងចិត្តខ្ពស់ផងដែរ តោះជំហានខាងក្រោមនឹងជំនួយដល់ការសន្សំប្រាក់ឱ្យមានប្រសិទ្ធភាព ៖
ជំហានទី ១ អ្នកត្រូវតែកត់ត្រាការចំណាយទាំងអស់ ទាំងប្រាក់ចំណូល និងប្រាក់ចំណាយជារៀងរាល់ខែ ៖ វាពិតជាចាំបាច់ណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នៅពេលអ្នកអាចគ្រប់គ្រង និងដឹងអំពីការចំណាយដែលចំបាច់ និងមិនចាំបាច់ ។ ដូចនេះហើយ នៅពេលអ្នកបានកត់ត្រាចំណូល និងចំណាយជាប្រចាំ វាអ្នកអាចជួយឱ្យអ្នកចេះធ្វើការវាយតម្លៃថារបស់មួយណាគួរបន្តចំណាយ របស់មួយណាមិនគួរចាយលើ ។ ជាពិសេសកត់ឱ្យបាននូវតម្លៃរបស់របស់នីមួយៗ និងត្រូវគិតពិចារណាឱ្យម្ម៉ត់ចត់ចៀសវាងការចំណាយឥតប្រយោជន៍ ។
ជំហានទី ២ កំណត់ចំនួនប្រាក់ដែលអ្នកចង់សន្សំ ៖ អ្នកត្រូវតែសរសេរចំនួនទឹកប្រាក់ ដែលអ្នកចង់សន្សំក្នុងមួយខែៗ ឱ្យបានច្បាស់លាស់ ហើយសូមចងចាំថា វាមិនមែនជាចំនួនទឹកប្រាក់ ដែលអ្នកអាចសន្សំបាននោះទេ ប៉ុន្តែជាចំនួនទឹកប្រាក់ ដែលអ្នកចង់សន្សំប្រចាំខែ ដើម្បីសម្រេចគោលដៅអនាគតរបស់អ្នក ។ មួយវិញទៀត អ្នកត្រូវកំណត់ប្រតិទិន ប្រសិនជាអ្នកសន្សំក្នុងមួយខែប៉ុន្មាន ? អញ្ចឹងតើក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំឬ អនាគតអ្នកនឹងទទួលបានប្រាក់សរុបពីការសន្សំនឹងប៉ុន្មានដែរ ? វិធីនេះអាចធ្វើឱ្យអ្នកមានក្តីសង្ឃឹម ក្នុងការសម្រេចគោលដៅអ្វីមួយដែលអ្នកចង់បានដែរ ។ ឧទាហរណ៍ថា អ្នកចង់ទិញឡាន តម្លៃ ១ ម៉ឺនដុល្លារអាមេរិក នៅ ២ ឆ្នាំក្រោយ ដូចនេះអ្នកនឹងត្រូវគណនាថា តើអ្នកត្រូវការសន្សំចំនួនប៉ុន្មានក្នុងមួយខែៗ ចាប់ពីថ្ងៃនេះតទៅរហូតដល់ឆ្នាំដែលយើងចង់ទិញវានោះ ។
ជំហានទី ៣ បែងចែកការចំណាយរបស់អ្នកជា ៤ ផ្នែក និងកំណត់កំរិតតម្លៃ និងការចំណាយនីមួយៗ ៖ អ្នកត្រូវបែងចែកការចំណាយឱ្យទៅជា ៤ ផ្នែក និងត្រូវកំណត់ពីចំនួនចាំបាច់សម្រាប់ នៃផ្នែកនីមួយៗដែលបានបែងចែកនោះ ។ ឧទាហរណ៍ថា ប្រសិនបើប្រាក់ចំណូលប្រចាំខែ របស់អ្នកមានចំនួន ២៥០០ ដុល្លារអាមេរិក ហើយអ្នកចង់សន្សំ ៤២០ ដុល្លារ ក្នុងមួយខែ ដូចនេះចំនួនទឹកប្រាក់នឹងត្រូវបានបែងចែកដូចខាងក្រោម ៖
ទី ១ យើងត្រូវបូកដក ថ្លៃដើមក្នុងការរស់នៅ រួមមានថ្លៃជួលផ្ទះ (បើមាន) ថ្លៃអាហារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ។ (អ្នកអាចចំណាយ ១៣៨០ ដុល្លារ) ។
ទី ២ ថ្លៃចំណាយក្នុងសង្គម (ថ្លៃសិក្សាការ ធានារ៉ាប់រង ជួបជុំក្នុងឱកាសពិធីផ្សេងៗ) ។ (អ្នកអាចចំណាយ ៥០០ ដុល្លារ)
ទី ៣ ការកម្សាន្ត ដូចជាការទិញសម្លៀកបំពាក់ ការធ្វើដំណើរកម្សាន្ត និងការចេញញ៉ាំអ្វីនៅខាងក្រៅ ។ (អ្នកចំណាយ ២០០ ដុល្លារ)
ទី ៤ ចំនួនទឹកប្រាក់ដែលអ្នកចង់សន្សំ ។ (អ្នកអាចចំណាយ ៤២០ ដុល្លារ)
បន្ថែមពីនេះ អ្នកត្រូវតែដកចំនួនទឹកប្រាក់ដែលអ្នកនឹងត្រូវសន្សំឱ្យហើយ ចំណែកដែលនៅសល់គឺយកទៅបែងចែកជា ៣ ចំណែកដូចបានរៀបរាប់ខាងលើ ។
ជំហានទី ៤ ផ្ទេរចំនួនទឹកប្រាក់ដែលបានកំណត់ជារៀងរាល់ខែ ទៅគណនីដែលបានបែក ៖
តាំងពីជំហានទីមួយមកដល់ជំហាននេះ អ្នកត្រូវមានគណនេយ្យទាំងនោះ មានន័យថាអ្នកនៅពេលអ្នកទទួលបានប្រាក់ចំណូល ឬបើកប្រាក់ខែ ដូចនេះអ្នកត្រូវតែផ្ទេរប្រាក់ដែលបានបែងចែកជា ៤ រួចហើយនោះទៅតាមកុងនីមួយៗ (សូមបញ្ជាក់ថា ការដកស្រង់អត្ថបទនេះ គេប្រាប់ឱ្យយើងមានគណនេយ្យឬកុងចំនួន ៤ ដូចការបែងចែកនៅខាងលើ នោះមិនមែនមានន័យថាយើងត្រូវបង្កើតគណនេយ្យធនាគារទាំង ៤ នោះទេ គឺសំខាន់អ្នកត្រូវដឹងថា ប្រាក់សន្សំត្រូវមានកុងមួយដាច់ដោយឡែកពីកុងធនាគារធម្មតារបស់អ្នក) ។
ជាមួយគ្នានេះផងដែរ អ្នកគួរដឹងនូវអ្វីដែលគួរតែចំណាយ មានន័យថា មិនត្រូវខ្ជះខ្ជាយលុយទៅលើរបស់របរដែលមិនចាំបាច់ច្រើននោះទេ ។ វាជាការពិតណាស់ថា ការរស់នៅប្រកបដោយភាពកម្សាន្ត ភាពរីករាយក្នុងគ្រួសារ និងជាមួយមិត្តភ័ក្ត ដូចនេះហើយបានជាត្រូវបែងចែកចំនួនលុយឱ្យហើយ ពីព្រោះកាលណាអារម្មណ៍របស់យើងចង់សប្បាយហើយ នោះអ្នកខ្លះមិនខ្វល់ថាអស់ប៉ុន្មាននោះទេ ត្រូវតែចំណាយ ។ ចំណែកឯការចេះបែងចែកនេះទៀតសោត វានឹងជួយអ្នកសម្រេចនូវក្តីបំណង ដូចជាការចង់បានឡានថ្មីនេះឯង ៕
ចែករំលែកព័តមាននេះ