ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត ៖ ស៊ី​ហ្គេ​ម​2023​គឺជា​ពេលវេលា​ដ៏​តានតឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​ឱកាស​បាន​ក្លាយជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គឺជា​អ្វី​ដែល​កីឡាករ និង​គណៈកម្មការ​ភាគ​ច្រើន​អបអរសាទរ ប៉ុន្តែ​ព្រឹត្តិការណ៍​មួយ​នេះ កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ពេលវេលា​ដ៏​តានតឹង​មួយ ដែល​ត្រូវ​មានការ​ត្រៀមខ្លួន​ខ្លាំង​។ ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​ឱកាស​បាន​ក្លាយជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គឺជា​អ្វី​ដែល​កីឡាករ និង​គណៈកម្មការ​ភាគ​ច្រើន​អបអរសាទរ ប៉ុន្តែ​ព្រឹត្តិការណ៍​មួយ​នេះ កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ពេលវេលា​ដ៏​តានតឹង​មួយ ដែល​ត្រូវ​មានការ​ត្រៀមខ្លួន​ខ្លាំង​។

ក្នុង​នោះ ក្រៅពី​យកចិត្តទុកដាក់​លើ​ការ​បង្វឹកកីឡាករ​ដើម្បី​បង្កើត​ធនធាន​នីមួយ​ៗ គោលការណ៍​សំខាន់​ៗ​ក៏​ត្រូវ​តែ​ចាត់ចែង​ផង​ដែរ ដើម្បី
ត្រៀមខ្លួន​ដណ្ដើម​យក​មេដាយ​សម្រាប់​ព្រឹត្តិការណ៍ ។ ជាក់ស្ដែង សហព័ន្ធ​ខ្មែរ​កីឡា​អត្ត​ពលកម្ម​ស្ម័គ្រចិត្ត ក្រៅពី​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​ជួរ​មុខ ក៏​នៅ​តែ​បន្ត​យកចិត្តទុកដាក់ លើ​គោលការណ៍​សំខាន់​ៗ​ផង​ដែរ ខណៈ​ដែល​គោលការណ៍​ទាំងនោះ ត្រូវ​បាន​មន្ត្រី​សហព័ន្ធ​យល់​ថា បើ​ធ្វើ​មិន​បាន​ជោគជ័យ ឱកាស​ដណ្ដើម​មេដាយ​ក៏​មិនមែន​ងាយស្រួល​នោះ​ដែរ​។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត នៅ​បន្ត​បើក​កិច្ចប្រជុំ វឌ្ឍន​ភាព​ការងារ និង​ទិស​ដៅ​ការងារ​បន្ទាប់ របស់​សហព័ន្ធ​ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ត្រៀម​ការ​ប្រកួត​សម្រាប់​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ ។

លោក​ថា ការ​ប្រ​កូត​ទាំង​ពីរ​ព្រឹត្តិការណ៍​សុទ្ធតែ​ជា​អ្វី​ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ ព្រោះ​បើសិនជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ គឺ​ពិតជា​មិន​ងាយស្រួល ជា​ពិសេស​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេ​ម​ក្នុង​អំឡុង ខែវិច្ឆិកា នៅ​ប្រទេស​វៀតណាម ដែល​ជា​ជំហាន​ទី​១​ត្រូវ​តែ​គិតគូរ​ជា​មុន​នោះ ។ លោក​បន្ត​ថា ដើម្បី​កែប្រែ​នូវ​ស្ថានភាព​ដែល​ភ័យ​បារម្ភ​រឿង​មិន​ទទួល​បាន​លទ្ធផល​សម្រាប់​ការ​ប្រកួត​នោះ សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ចំនួន​៥​ចំណុច​ដដែល ដែល​ចំណុច​ទាំង​៥​នេះ លោក​យល់​ថា នៅ​តែ​មាន​ភាព​សំខាន់​ខ្លាំង​សម្រាប់​ការ​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១​ដែល​គោលការណ៍​ទាំង​៥​ចំណុច គឺ​បើ​អនុវត្ត​បាន យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​មេដាយ​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ផង​ដែរ​។

លោក ហ៊ុន បូ​រី អគ្គលេខាធិការ​សហព័ន្ធ ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ចាត់​ទុក​ថា វិធានការ​ទាំង​៥ គឺជា​គន្លឹះ ឬ​ជា​ការ​នាំ​ផ្លូវ​ឆ្ពោះ
ទៅ​រក​មេដាយមាស ដែល​នេះ​គឺជា​អ្វី​ដែល​សហព័ន្ធ​ចង់បាន ។ លោក​ថា វិន័យ និង​ការ​ពង្រឹងផ្លូវចិត្ត​គឺជា​អ្វី​មិន​អាច​ខ្វះ​បាន ហើយ​បើ​គោល
ការណ៍​ក្នុង​ការ​ជំរុញ​ទាំងនោះ​មាន​សម្រាប់​កីឡាករ​គឺ​ល្អ​បំផុត ក្នុង​ការ​ដណ្ដើម​យក​ផ្លែផ្កា ។ ទិស​ដៅ​៥​ចំណុច ដែល​សហព័ន្ធ​កំពុង​តែ​បន្ត​ពង្រឹង​នោះ​រួម​មាន​៖

១-​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១​នៅ​ប្រទេសវៀតណាម​។
២-​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ឲ្យ​គ្រប់ចំនួន​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​លើក​ទី​៣២​ឆ្នាំ២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​ត្រូវ កំណត់​ចំនួន​គណៈកម្មការ​បច្ចេកទេស អ្នក​ស្ម័គ្រចិត្ត ការ​ប្រកួត​ផ្សេង​ៗ​។
៣-​ត្រៀម​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី អត្តពលកម្ម​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ដើម្បីទទួល​បាន​លទ្ធផល​មេដាយ​ក្នុង​ការ​ប្រកួត​នានា ។
៤.​ពង្រឹង​វិន័យ​ដល់​ក្រុម​កីឡាករ​- កីឡាការិនីកុំ​ឲ្យ​ធ្លាក់​កំណត់​ត្រា និង
៥-​ត្រៀម​ការ​ប្រមូលផ្តុំ​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​ឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ