ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​ប្រធាន​ក្រុម​ ដែល Ronaldo បោះចោល​ជួយ​ស្រោចស្រង់​ជីវិត​ទារក​ម្នាក់

3 ឆ្នាំ មុន

ស៊ែ​ប ៖ ស្លាក​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ដែល​កីឡាករ Cristiano Ronaldo បោះចោល អំឡុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ស៊ែ​ប​​បាន​ជួយ​ស្រោចស្រង់​ជីវិត​ទារក​ម្នាក់​។ Ronaldo បាន​បង្ហាញ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​ជម្រុះ World…

ស៊ែ​ប ៖ ស្លាក​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ដែល​កីឡាករ Cristiano Ronaldo បោះចោល អំឡុង​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ស៊ែ​ប​​បាន​ជួយ​ស្រោចស្រង់​ជីវិត​ទារក​ម្នាក់​។

Ronaldo បាន​បង្ហាញ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា កន្លង​ទៅ ទល់​នឹង​ម្ចាស់ផ្ទះ​ស៊ែ​ប​។ ក្រោយ​ពេល​ដែល​ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus រូប​នេះ មានឱកាស​រក​គ្រាប់​បញ្ចូល​ទី​យកឈ្នះ​នៅ​ចុង​ម៉ោង ប៉ុន្តែ​ត្រូវ​បដិសេធ​ដោយ​អាជ្ញាកណ្តាល ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២-២​។

Ronaldo បាន​ដោះ​ស្លាក​ប្រធាន​ក្រុម​ហើយ​បោះចោល និង​ដើរ​ចេញពី​ទីលាន​ប្រកួត​មុន​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ ភ្លាម​ៗ​នោះ​ស្លាក​ប្រធាន​ក្រុម​នេះ ត្រូវ​បាន​បុគ្គលិក​ក្នុង​កីឡដ្ឋាន​ម្នាក់​រើស​វា​ទុក​។

ខណៈ​ដំណឹង​ចុង​ក្រោយ​បាន​អះអាង​ថា បុគ្គលិក​ខាងលើ​បាន​ផ្តល់​ស្លាក​ប្រធាន​ក្រុម​នេះ ដល់​អង្គការ​សប្បុរសធម៌​មួយ ដើម្បី​ដាក់​ដេញថ្លៃ​យក​ប្រាក់​ជួយ​បង់ថ្លៃ​ព្យាបាល​ទារក​ជនជាតិ​ស៊ែ​ប​ឈ្មោះ​ថា Gavril Djurdjevic ដែល​មាន​អាយុ​៦​ខែ​ មក​ពី​ទីក្រុង​Kragujevac ដែល​កំពុង​មាន​បញ្ហា​សាច់ដុំ​ឆ្អឹងខ្នង​។ ហើយ​បច្ចុប្បន្ន​អង្គការ​សប្បុរសធម៌​ខាងលើ​កំពុង​តែ​ស្វះ​ស្វែងរក​ប្រាក់​ចំនួន ៣,៤​លាន​ដុល្លារ​សម្រាប់​ការ​ព្យាបាល​ទារក​រូប​នោះ​៕ (​ដកស្រង់​ចេញពី Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ