ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតជំនួយការលោកសមរង្ស៊ី សុំចូលរួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី លោកស្រី ជូឡុង សូម៉ារ៉ា​ លោក យឹម…

រាជធានីភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី លោកស្រី ជូឡុង សូម៉ារ៉ា​ លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យលោក សម រង្ស៉ី បូករួមជាមួយមនុស្សចំនួន ២នាក់ទៀត ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ បានប្រកាស សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្រប្រជាជនកម្ពុជា និងជាអុនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បាន​អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី​ គណបក្សប្រជាជនជនកម្ពុជា ទាំងប៉ុន្មានរូបនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុង​ខណ្ឌដូនពេញ នារសៀលថ្ងៃទី៣១ ខែមីនានេះ។

ឯកឧត្តម​ ឃួង ស្រេង បាន​លើកឡើងថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះ រួមមាន៖ ទី១៖ ឈ្មោះ ឃាន វិសេស អាយុ ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជា​ជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។ ទី២៖ ឈ្មោះ សៅ ឧសភា អាយុ ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់។ ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ ២៧ឆ្នាំ អតីតយុវជនគណបក្ស​ និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។​

ឯកឧត្តម ​បន្តថា ការដែរបងប្អូនស្ម័គ្រចិត្ត ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះគឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មិន​ត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍ​ប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។

ឯកឧត្តម​ ឃួង ស្រេង បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែងរបស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។​ ជាងនេះទៅទៀត ខណៈដែលប្រទេសជាតិ កំពុងស្ថិតក្នុងគ្រោះ​ថ្នាក់​ដោយជំងឺ​កូវីដ-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំងចាក់ការពារជំងឺ-១៩ ​ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។ ​

ឯកឧត្ដម​ ឃួង ស្រេង​ បញ្ជាក់ថា សម្រាប់ការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចហើយ នូវអង្ករប្រមាណ ១០ម៉ឺនតោន ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ