ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​​ម្នាក់​រង​ពិន័យ​ត្រឹម​៨០​ដុល្លារ​ពាក់ព័ន្ធ​ករណី​អត្តឃា.ត​តារា​ជប៉ុន​១​រូប

2 ឆ្នាំ មុន

ជប៉ុន ៖ បុរស​ម្នាក់​រង​ពិន័យ​គិត​ជា​ប្រាក់​៩​ពាន់​យ៉េន​ស្មើនឹង៨០​ដុល្លារ​អា​មេ​រិ​ក​ពាក់ព័ន្ធ​នឹង​ការ​បំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​រួមចំណែក​ប្រមាថ និង​​ញ៉ុះញ៉ង់​ទៅ​លើ​អ្នក​កីឡាកាស​ស្រី និង​ជា​តារា​សម្តែង​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បាន​ធ្វើ​អត្តឃា.ត​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋ​អាជ្ញា​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា កន្លង​ទៅ​។ អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋ​អាជ្ញា​ក្រុង​តូ​ក្យូ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព៍​ត៌​មាន…

ជប៉ុន ៖ បុរស​ម្នាក់​រង​ពិន័យ​គិត​ជា​ប្រាក់​៩​ពាន់​យ៉េន​ស្មើនឹង៨០​ដុល្លារ​អា​មេ​រិ​ក​ពាក់ព័ន្ធ​នឹង​ការ​បំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​រួមចំណែក​ប្រមាថ និង​​ញ៉ុះញ៉ង់​ទៅ​លើ​អ្នក​កីឡាកាស​ស្រី និង​ជា​តារា​សម្តែង​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បាន​ធ្វើ​អត្តឃា.ត​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋ​អាជ្ញា​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា កន្លង​ទៅ​។

អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋ​អាជ្ញា​ក្រុង​តូ​ក្យូ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព៍​ត៌​មាន AFP ថា ពួក​គេ​បាន​ធ្វើការ​ចោទប្រកាន់​សង្ខេប​ប្រឆាំង​ទៅ​នឹង​បុរស​ម្នាក់​មាន​អាយុ​២០​ឆ្នាំ បន្ទាប់​ពី​មរណភាព​របស់​តារា​ស្រី Hana Kimura ដែល​ជា​អ្នក​កីឡាកាស​អាជីព និង​ជា​សមាជិក​នៃ​កម្មវិធី​ទូរទស្សន៍​ដ៏​ពេញ​និយម​អន្តរជាតិ Netflix ។

ប៉ូ​លី​សបាន​បញ្ជូន​បុរស​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ខាងលើ ទៅ​កាន់​ព្រះរាជអាជ្ញា​កាលពី​ខែធ្នូ​ដោយ​និយាយ​ថា​ ជនសង្ស័យ​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​ជន​រង​គ្រោះ​យ៉ាង​ដូច្នេះ​ថា «​អ្នកមាន​បុគ្គលិកលក្ខណៈ​អាក្រក់​បែប​នេះ តើ​ជីវិត​របស់​អ្នកមាន​តម្លៃ​ដែរ​ឬទេ? ហើយ​តើ​អ្នក​នឹង​ត្រូវ​ស្លា​.​ប់​នៅ​ពេល​ណា?»​។

បុរស​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​មានការ​ជេរ​ប្រមាថ​ជា​សាធារណៈ ប៉ុន្តែ​មិន​ប្រឈម​នឹង​ការ​កាត់ក្តី​ក្រោម​បទចោទប្រកាន់​ដូច​ជា​ករណី​ទូទៅ នៃ​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ទេ​។

សូម​រំលឹក​ថា Hana Kimura គឺជា​អ្នក​កីឡាកាស​អាជីព​មាន​សក់​ពណ៌​ផ្កាឈូក និង​ជា​តួ​សម្តែង​រឿង​ភាគ​ជប៉ុន​ដ៏​ល្បីល្បាញ​ក្នុង Netflix ឈ្មោះ​ថា Terrace House ត្រូវ​បាន​រាយការណ៍​ថា បាន​បញ្ចប់ជីវិត​ខ្លួនឯង​ត្រឹម​វ័យ​២២​ឆ្នាំ​ក្នុងផ្ទះ​របស់​នាង ក្រោយ​ការ​បង្ហោះ​សារ​ប្លែក​ៗ បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ក្រោយ​ទទួល​បាន​សារ​សម្លុត​គំរា.ម​ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ